27/12/2015 09:11 GMT+7 Email Print Like 0

កម្ពុជាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងចំនួន ៣

កម្ពុជាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងចំនួន ៣ (Image: VNA)

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មាធិការចំនួន ៣ ដោះស្រាយបញ្ហាខ័ណ្ឌសីមារនិងបោះបង្គោល ជាមួយប្រទេសជិតខាងនានា។ សេចក្តីសម្រេចពោលខាងលើត្រូវបានចុះហត្ថលេ​ខានាថ្ងៃទី ១៧ ខែធ្នូ ដែលកំណត់ថា៖ គណៈកម្មាធិការខ័ណ្ឌសីមានិងបោះបង្គោល​ខ្សែព្រំដែនលើដីគោក​រវាង​កម្ពុជានិងវៀតណាម ដឹកនាំដោយប្រធានគណៈកម្មា​ធិការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង។ អភិបាល​ខេត្តមេបញ្ជាការយោធភូមិភាគតាមបណ្តោយខ្សែព្រំដែនលើដីគោកជាប់ព្រំដែន​វៀតណាម នឹងចូលរួមគណៈកម្មាធិការពោលខាងលើក្នុងឋានៈជាសមាជិក។​ កម្ពុជាក៏បានបង្កើតឡើងគណៈកម្មាធិការខ័ណ្ឌសីមារ និងបោះបង្គោលខ្សែ​ព្រំដែនលើដីគោកជាមួយថៃនិងឡាវផងដែរ។ គណៈ​កម្មាធិ​ការ​ទាំងនេះទទួល​បន្ទុកភារកិច្ចស្រាវជ្រាវត្រួតពិនិត្យ និងធ្វើការចរចារដោះស្រាយបញ្ហាទាក់ទិក​ដល់ការ​ងារ​របស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ