26/05/2020 15:42 GMT+7 Email Print Like 0

កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូល ASEM ១៣ ដូចដែលបានគ្រោងទុក

លោក លុយ ដាវីត បានសង្កត់ធ្ងន់ថា គណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូល ASEM 13 និង លេខាធិការដ្ឋាននៃគណៈកម្មការនេះ កំពុងបន្តបំពេញការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ASEM 13 ដែលត្រូវទទួល បានឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកនានា។

ទិដ្ឋភាពផ្លូវមួយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២០ (រូបថត៖ AFP/TTXVN)


រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុបលើកទី ១៣ (ASEM 13) លោក លុយ ដាវីត បានឲ្យដឹងថាកម្ពុជានឹងរៀបចំកិច្ចប្រជុំ ASEM 13 នាថ្ងៃទី១៦ដល់ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះដូចដែលបានគ្រោងទុក។ លោក លុយ ដាវីត បានសង្កត់ធ្ងន់ថា គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ASEM 13 និង លេខាធិការដ្ឋាននៃគណៈកម្មការនេះ កំពុងបន្តបំពេញការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ASEM 13 ដែលត្រូវទទួលបានឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកនានា។

យោងតាមលោក លុយ ដាវីត ជំងឺរាតត្បាតសកល Covid-19 ជាកត្តាគ្រោះថ្នាក់ដែលអាចជះឥទ្ធិពលទៅលើផែនការរៀបចំកិច្ចប្រជុំ ASEM 13 ហើយកម្ពុជាកំពុងតាមដានយ៉ាងដិតដល់ការវិវត្តន៍នៃជំងឺឆ្លងនេះ នៅក្នុងប្រទេសនិងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ