03/03/2015 11:12 GMT+7 Email Print Like 0

កម្ពុជានិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការយោធា


 
នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោកទៀបាញ់ បានមាន​ជំនួបចរចារ​ជាមួយ​សម​ភាគីឡាវលោក Sengnuan Saiyalath ដែល កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា អំពីការបង្កើនថែមទៀត​ទំនាក់​ទំនង​ទ្វេភាគីនានា ក៏ដូចជាកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ដូចគ្នា។ភាគីទាំង២ បាន ឯកភាពលើ​ការ​ផ្លាស់​ប្ដូរព័ត៏មានទាក់ទិនដល់បញ្ហាសន្តិសុខ ក៏ដូចជាដំណើរ ទស្សនកិច្ចរវាងគណៈប្រតិភូយោធាគ្រប់ជាន់ថ្នាក់ ដើម្បី​ចែករំលែកបទពិសោធន៍ និងការងារឯករទេស។នាទីបញ្ជប់ជំនួបចរចារ រដ្ឋមន្រ្តីទាំង២រូបនេះ បានចុះហត្ថ លេ​ខាលើអនុស្សារណៈយោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការ៕   
 
តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ