02/05/2018 09:49 GMT+7 Email Print Like 0

កម្ពុជាទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកល


កម្ពុជាទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកល

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានឲ្យដឹងថា៖ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃ​ដំ​បូងទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកលរបស់បណ្ដាគណបក្សនយោបាយ ក្នុងប្រទេសស្ថាប័ន​នេះទទួលបានពាក្យចុះឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចរបស់នាយរដ្ឋមន្ត្រីសម្តេច​​ តេជោ ហ៊ុន សែន និងគណបក្សយុវជនកម្ពុជា (CYP)។ តាមគំរោងការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី ២៩ ខែកក្កដា ខាងមុខ។ ពេលវេលាចុះឈ្មោះជាបេក្ខជនសំរាប់បណ្ដាគណបក្សនយោបាយនិងបេក្ខជន អូស​បន្លាយដល់ថ្ងៃទី ១៤ ឧសភា។ អ្នកនាំពាក្យ NEC លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា៖ រហូតមកដល់ពេលនេះ មាន​​គណបក្សចំនួន ១៨ បានមកយកពាក្យឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនហើយ។ ខណៈពេលនោះ អ្នក​នាំពាក្យក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា៖ ក្នុងទូទាំងប្រទេសកម្ពុជាមានគណបក្សនយោបាយចំនួន ៣៨​​ ដែលក្រសួងនេះទទួលស្គាល់។ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨  ក្រសួងមហាផ្ទៃកម្ពុជាបានទទួលស្គាល់បន្ថែម​គណបក្សនយោបាយថ្មីគឺគណបក្ស «ឆន្ទះខ្មែរ» និងគណបក្ស «ខ្មែរត្រិកឈរឡើង»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ