11/04/2015 16:00 GMT+7 Email Print Like 0

កម្ពុជាត្រៀមខ្លួនជាស្រេចជំរុញកម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ នៅវិមានសន្តិភាព រាជធានី ភ្នំ ពេញនាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុនសែន បានទទួលជួបសន្ទនាជាមួយសមាជិក ការិយាល័យនយោបាយនិងជាលេខាគណៈ​កម្មាធិការ​បក្ស​ទី​ក្រុង​ហូជីមិញ (ភាគខាង ត្បូងវៀតណាម) លោក Le Thanh Hai ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅ កម្ពុជា​។ ថ្លែងមតិក្នុងពិធីទទួលជួបសន្ទនា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ​ ហ៊ុន សែន បាន​សម្តែង​ក្តី​សប្បាយ​រីរាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ សាមគ្គីភាពលើគ្រប់វិស័យរវាងទីក្រុងហូជីមិញ (វៀត​ណាម) ជាមួយរាជធានី ភ្នំ ពេញ​ (កម្ពុជា) និយាយដោយឡែក ក៏ដូចជា រវាងប្រជាជននៃប្រទេសទាំង ២
និយាយ​រួម។ ទន្ទឹមនឹងនោះ សម្តេច តេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ភ្នំពេញត្រៀមខ្លួនជា ស្រេចជំរុញ បណ្ដា​កម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញលើវិស័យសេដ្ឋកិច្ច វប្បធម៌សង្គមដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំង ២ កម្ពុជា-វៀតណាម ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ