29/07/2018 09:32 GMT+7 Email Print Like 0

កម្ពុជាចំពោះមុខការបោះឆ្នោតសភាអាណត្តិទី៦ឆ្នាំ២០១៨


 លោកឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន

 នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨ ប្រទេសកម្ពុជានឹងឈាន​ចូលការបោះឆ្នោតដ៏សំខាន់។ នេះជាការបោះ ឆ្នោត​ទី​៦​​នៅ​កម្ពុជា។ ដោយមានការចូលរួមបោះឆ្នោត​ របស់គណបក្សនយោបាយចំនួន២០ ការបោះ​ឆ្នោត​លើក​នេះ ត្រូវបាន​ចាត់ទុកជាការបោះឆ្នោត ដែលមានគណបក្សនយោបាយ​ចូលរួម​ច្រើន​បំផុត​តាំង​ពី​មុន​មក​។ 
 
អញ្ជើញផ្ត​ល់​សំភាសន៍ជាមួយអ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាមប្រចាំ​នៅកម្ពុជា លោកឈឹម ផលវរុណ ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុនបានវាយតម្លៃថា ​ការបោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិបទ​​ដែលជីវភាពរស់នៅ សេដ្ឋ កិច្ច សង្គម សុវត្ថភាពសន្តិសុខរបស់ប្រជាជនត្រូវបានធានា។ វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ សុទ្ធតែជឿជាក់ទៅលើស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជាស្តីពីកម្ម វិធីនយោបាយរបស់​គណបក្ស​ប្រជាជ​នកម្ពុជា ក្នុងការឃោសនារកសំឡេងឆ្នោតរដ្ឋ សភាអាណ​ត្តិទី៦នេះ លោក ឈឹម ផលវរុណ ​បានចាត់​ទុក​ថា ស្មារតីនៃកម្មវិធីនយោបាយនេះ គឺការពារសន្តិភាព​ ជម្រុញការអភិវឌ្ឍលើគ្រប់វិ​ស័យ​។ សម្រា​ប់ប្រទេស​អាស៊ាននានា កម្ពុជានឹងបង្កើត​ការរួម​វិភាគ​ទាន​និង​រួមចំណែក​សកម្ម​ទៅក្នុង​ការកសាង​សន្តិភាព​ក្នុង​តំបន់​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ