13/10/2020 14:48 GMT+7 Email Print Like 0

កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនជាផ្លូវការ


កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិនជាផ្លូវការ
 

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ បាន ប្រព្រឹត្តិទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា - ចិន ក្រោមអធីបតីភាពរបស់សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា - ចិននឹងជួយសម្រួលដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការដោះដូរទំនិញ កិច្ច សហប្រតិបត្តិការ និង វិនិយោគ នាពេលខាងមុខ។ ផលិតផលមួយចំនួនរបស់កម្ពុជា ដូចជាកសិផល ដំណាំឧស្សាហកម្ម ផលិតផលកាត់ដេរ និងស្បែក ជើង អាចចូលទៅទីផ្សារចិន ខណៈដែលក្រុមហ៊ុនចិនក៏នឹងទទួលបានការអនុគ្រោះ ដើម្បីលើកទឹកចិត្តវិនិយោគចូលទៅកម្ពុជា។ បច្ចុប្បន្ន ចិនគឺជាប្រទេសដែលមានដើមទុនវិនិយោគធំជាងគេនៅកម្ពុជា និងជាដៃគូអន្តរជាតិធំជាងគេទី ២ របស់កម្ពុជា។ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា - ចិន បានប្ដេជ្ញានឹងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕

តាម  VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ