12/04/2016 10:28 GMT+7 Email Print Like 0

កម្ពុជាចាប់ខ្លួនសមាជិកសភាដែលជាប់ចោទប្រកាន់ពីបទប្រើប្រាស់ផែនទីព្រំដែនក្លែងក្លាយ


សមាជិកសភាលោក អុំ សំអានត្រូវចាប់ខ្លួន (រូបថត៖Fresh News)

ប៉ូលីសកម្ពុជាបានចាប់ខ្លួនសមាជិកសភាលោក អុំ​សំអាន នៃគណៈ​បក្ស​សង្គ្រោះជាតិ (CNRP) ដែល​ជាប់​ចោទ​ប្រកាន់​ពីបទ​ប្រើប្រាស់ ផែនទីក្លែងក្លាយ​អំពីព្រំដែនជាមួយវៀតណាម។ តាមសារព័ត៌មានកម្ពុជាថា លោក អុំ សំអាន​ត្រូវ​ចាប់​ខ្លួន​នៅខេត្ត​សៀមរាប នាព្រឹកថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៦​។ សមាជិកសភា​រូបនេះ ទើបត្រឡប់​មក​កម្ពុជា​វិញកាល​ពីព្រឹក​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០១៦ ក្រោយពីរ​យៈពេល ស្នាក់​នៅឯបរទេស​សំដៅ​ជៀស​វាង​បទ​ចាប់​ខ្លួន​របស់​ប៉ូលីស។ នាខែ​សីហាឆ្នាំ២០​១៥ សមាជិកសភា​លោក ហុង សុខហួ នៃគណៈបក្ស CNRP ក៏ត្រូវប៉ូលីស​ចាប់ ខ្លួន​ដោយ​ក្លែង​បន្លំឯក​សារ រវាងកម្ពុជានិងវៀតណាមស្ដី អំពីបញ្ហាព្រំដែនដែរ។ នា​ខែកញ្ញាឆ្នាំ២០១៥​នាយក​រដ្ឋមន្រ្តី​កម្ពុជា​សម្ដេច​តេជោ ហ៊ុន​សែនបានព្រមានថា នឹងអនុវត្តន៍វិធាន​ការដ៏រឹង​មាំចំពោះ​បុគ្គល​និង​អង្គការ​ដែល​បង្ក​ភាព​ញុះ​ញង់ បំបែក​បំបាក់ និងបង្ក​ឲ្យអស្ថិរភាពសន្តិសុខនយោបាយ ហើយធ្វើឲ្យប្រជាពលរដ្ឋយល់ ប្រឡំអំពីអធិប​តេយ្យ​ភាព​ព្រំដែន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ