09/09/2015 09:20 GMT+7 Email Print Like 0

កម្ពុជាចាប់ខ្លួនមន្ត្រីCNRPដែលមូលបង្កាច់គោលនយោបាយរបស់វៀតណាម

ប្រធានប្រតិបត្តិគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) នៅស្រុកព្រៃកប្បាសខេត្តតាកែវ លោកជាតាំងសន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រូវប៉ូលីសចាប់ខ្លួនពីបទចែកចាយឯកសារមានព័ត៌មានខុសឆ្គងស្តីពីគោលនយោបាយ​របស់វៀតណាមចំពោះកម្ពុជា ដែលជះឥទ្ធិពលដល់សន្តិសុខជាតិ។ ប៉ូលីសខេត្តតាកែវបានឲ្យដឹង​ថា​ នាថ្ងៃទី២៩សីហា នៅក្នុងការជួបជុំគ្នាជនគាំទ្រ គណៈបក្ស CNRP នៅស្រុកព្រៃកប្បាស លោកជាតាំងសន បា​ន​ចែកចាយខិតប័ណ្ណមូលបង្កាច់វៀតណាមប្រើប្រាស់គោលនយោបាយបំផ្លិចបំផ្លាញកម្ពុជា។ ប៉ូលីសបានបញ្ជាក់ថា ខ្លឹមសារនៅខិតប័ណ្ឌដែលលោក ជា តាំងសនចែក ចាយគឺគ្មានមូលដ្ឋាន ដូច្នេះទង្វើនេះត្រូវបានចាត់ទុកថាជះឥទ្ធិពលដល់ សន្តិសុខជាតិ។

មុននោះ នាថ្ងៃទី១៥សីហា ប៉ូលីសកម្ពុជាក៏បានចាប់ខ្លួនព្រឹទ្ធសមាជិក  CNRP ហ៊ុងសុខហួរ ដោយសារលោករូបនេះ បានក្លែងក្លាយសន្ធិសញ្ញារវាងកម្ពុជានិងវៀតណាមស្តីពីបញ្ហាព្រំដែនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ