23/09/2018 10:26 GMT+7 Email Print Like 0

កម្ពុជាគោរពចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម


 ឧត្តមសេនីយ៍ឯក លោក Luong Cuong អញ្ជើញជួបសម្តែងការគួរសមចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ VOV)

 នេះជា​ប្រសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅ ក្នុងពិធី​ទទួល​ជួប​ជាមួយ​គណៈ​ប្រតិភូ​កម្មាភិបាលនយោបាយជាន់ខ្ពស់ នៃ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Luong Cuong លេខាមជ្ឈឹមបក្សនិងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជន វៀតណាម ដែល​កំពុង​បំពេញ​ទស្សន​កិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
 
ក្នុងឱកាស​នោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែល​កន្លង​មកបានជួយដល់កម្ពុជា។ សម្តេចតេជោ បាន គូសបញ្ជាក់ថា ភាពរស់រានមានជីវិត និងភាពរុង​រឿង​របស់​កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀតណាមបានឡើយ។
 
រីឯឧត្តម​សេនីយ៍ឯក លោក Luong Cuong បានអះអាង បក្ស រដ្ឋាភិបាលនិងប្រជា ជនវៀតណាម បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះការគាំទ្រនិងជួយឧបត្ថម្ភរបស់រាជរដ្ឋាភិ បាលប្រជាជននិង​កង​យោធ​ខេមរៈ​ភូមិ​ន្ទ​ចំពោះ​វៀត​ណាម​ ព្រ​មទាំងមានបំណង ចង់ឲ្យសម្តេចនាយក បន្តការយកចិត្តទុ​កដាក់និងបង្កលក្ខណៈងាយស្រួល ដើម្បី​ អគ្គ​ស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមនិងអគ្គនាយកដ្ឋានយោធសេវាការពារជាតិកម្ពុជា អនុវត្ត​ល្អរាល់​ខ្លឹមសារសហប្រតិបត្តិការ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ