22/05/2019 11:27 GMT+7 Email Print Like 0

កត្តាដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចនៅវៀតណាម


ទិដ្ឋភាពនៃសិក្ខាសាលា
 

នាថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ធនាគារពិភពលោកប្រចាំនៅវៀតណាម និងគណៈកម្មាធិ ការជន​ជាតិ បានរៀបចំសិក្ខសាលា ប្រកាសរបាយការណ៍ស្រាវ ជ្រាវអំពី “កត្តាជះឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម របស់ជនជាតិភាគតិចនៅវៀតណាម”។
 
នៅទីនេះ​ រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិលោក Do Van Chien បានសង្កត់​ធ្ងន់​ទៅ​លើ​ព័ត៌​មាន​និង​លទ្ធ​ផលវិភាគនៃរបាយការណ៍ស្រាវជ្រាវនេះ ដោយវាយតម្លៃថា របាយការ​ណ៍​នេះ​គឺមាន​អត្ថន័យ​សំខាន់​ណាស់​ សម្រាប់ការរៀបចំផែនការមេ ក៏ដូចជាក្នុងការគ្រប់គ្រងគោលនយោបាយជនជាតិ ជាពិសេស ក្នុង​បរិបទ​ដែល​ គណៈ កម្មាធិការជនជាតិ ត្រូវបានរដ្ឋាភិបាល ប្រគល់ឲ្យធ្វើជាប្រធាន និងរួមជាមួយក្រសួង ស្ថាប័នពាក់​ព័ន្ធ ដើម្បីកសាងផែនការមេ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ ​និងតំបន់សេដ្ឋកិច្ច-សង្គមមានការលំបាកពិសេស ដំណាក់កាលក្រោយឆ្នាំ ២០២០។
 
យោងតាម​លោក Ousmane Dione នាយកជាតិ ធនាគារពិភពលោកប្រចាំនៅវៀត ណាមថា ផ្តើមពី​ការ​ស្រាវ​ជ្រាវ​នេះ ​​នឹងមានឱកាសជាច្រើន ដើម្បីជំ​រុ​ញ​ថែម​ទៀត​របៀប​វារៈ​ដើម្បី​បង្កើន​លក្ខណៈ​សមស្រប​ជាមួយ​សង្គម​ តាមរយៈ​ការអនុវត្តវិធានការថ្មីសម្រាប់ការអភិវឌ្ឍរបស់តំបន់ជនជាតិភាគតិច។ វៀតណាមអាច​ជឿជាក់​លើការ ជួ​យឧបត្ថម្ភរបស់ធនាគាពិ​ភពលោក ដើម្បីរួមបញ្ចូលនូវកម្ម​វិធីនេះ តាមរយៈ គម្រោ​ងការវិនិយោ​គ​ទៅ​លើវិ​ស័យគមនាគមន៍ ​និងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធជនបទនិងតំបន់​ព្រៃភ្នំ ​ក៏ដូចជា ជួយ​ឧបត្ថម្ភ​បណ្តា​កម្មវិធី​គោល​ដៅជា​តិផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ