23/04/2018 10:21 GMT+7 Email Print Like 0

កញ្ញាលេងអុកចិន៩X ជាមួយស្នាដៃគួរអោយកោតសរសើរ

កញ្ញា​ស្រស់​ស្អាត​៩X កៅ​ផឿង​ថាញ​ (Cao Phuong Thanh) មាន​និស្ស័យ​ជាមួយ​​អុកចិន​តាំង​ពី​តូច​​ដោយ​បងប្រុស​​ជាអ្នក​បង្រៀន​ ឥឡូវ​បាន​ក្លាយ​ជា​អ្នក​​​លេង​អុក​ចិនជម្រើស​​ជាតិ ​និង​​ទទួល​បាន​ស្នាដៃ​​ខ្ពស់​ក្នុង​ប្រទេស​​និង​​អន្តរជាតិ​។ ជាង​នេះទៅ​ទៀត​ ភាព​ចំណូល​ចិត្ត​ ម៉ឹង​ម៉ាត់​ ជឿ​ជាក់​លើ​ខ្លួន​ឯង​​ក្នុង​ជីវភាព​រស់​នៅទើប​​ជា​ប្រការ​សំខាន់​បំផុត​ ដែល​អុក​ចិន​នាំ​មក​ជូន​កញ្ញា​​លេង​អុក​​ទីក្រុង​ហូជីមិញ​​នេះ​។

មើលទៅ​​កញ្ញា​ផឿង​ថាញ​ (Phuong Thanh) ​នឹង​មិនអាច​បំភ្លេច​បាន​លើ​ការធ្វើ​ឲ្យ​​​របូត​ពី​ដៃ​នូវ​​មេដាយ​មាស​អន្តរជាតិ​ នោះគឺពេល​បាន​ជួប​ដៃ​គូ​ជនជាតិ​អូស្រ្តាលី នៅ​​មហាសន្និបាតកីឡា​បញ្ញា​អន្តរជាតិ​ប៉េកាំង​ ឆ្នាំ​២០០៨។ “​ពេល​នោះ​ប្អូន​កំពុង​មាន​ប្រៀប​ ទើប​សម្រេចចិត្ត​ស៊ី​កូន​អុក​ដៃគូ​ ប៉ុន្តែបន្ទាប់​ប៉ុន្មានទឹក​ក្រោយ​ពី​ស៊ីកូន​អុកដៃគូ​​ ប្អូន​ចាប់​ផ្តើប​អនថយទៅ​​​នាំ​ឲ្យ​ក្តារ​នោះបរាជ័យ​​” ផឿង​ថាញ (Phuong Thanh) ​ចែក​រំលែក​អនុស្សាវរីយ៍មិនសប្បាយ​ចិត្ត​​​របស់​ខ្លួន​។ ភ្លត់​ស្នៀត​​​នៃជីវិត​​យុវវ័យ​ដោយសារ​ភាព​ភ្លើត​ភ្លើន​ ចង់​ឈ្នះ​ ជា​មេរៀន​ជីវិត​ជូនផឿង​​ថាញ (Phuong Thanh) ​លើ​មាគ៌ា​លេង​អុក​​ពេល​​ក្រោយ​នេះ​។​

ជាមួយ​បទ​ពិសោធន៍បាន​​ពី​ការ​បរាជ័យ​ ជា​ពិសេស​ពឹងទៅ​លើ​ការ​ណែនាំ​ដ៏អស់ពីចិត្ត​របស់​លោក​គ្រូ​ ហ្វាង​ឌិញ​ហ៊ង​ (Hoang Dinh Hong) - គ្រូ​បង្វឹក​ក្រុម​ជម្រើស​អុក​ចិន​ជម្រើស​ជាតិ​ ផឿង​ថាញ (Phuong Thanh) ​សកម្ម​ហាត់​ លើកកម្ពស់​ចំណេះវិជ្ជា​ ប្រុង​ប្រយ័ត្ន​ជាង​ក្នុង​ពេល​​ប្រយុទ្ធ​ ទិសដៅ​ចូល​ជិត​ក្តារ​ប្រកួត​​។ ផឿង​ថាញ​ (Phuong Thanh) ឲ្យ​ដឹង​៖ “​ប្អូន​រៀន​ពី​លោកគ្រូ​ហ៊ង (Hong) ​​នូវ​បទ​ពិសោធន៍​ យុទ្ធសាស្រ្ត​ ក៏ដូច​ជា​កក្តា​មួយ​ចំនួន​ដូច​ ចិត្ត​សាស្រ្ត​ប្រកួត​​”។ ក្រៅ​ពី​នោះ​ កញ្ញាផឿ​ង​ថាញ (Phuong Thanh) ​នៅ​​ហាត់បង្កើន​​ថ្វី​ដៃ​ដោយ​វិធី​ប្រយុទ្ធ​ជាមួយ​ដៃ​គូ ​នៅ​លើ​បណ្តាញ​អ៊ីនធើណែត​ វិភាគ​ទឹក​អុក​លើ​​កម្ម​វិធី​ទន់​​កាំព្យូទ័រ​ ដើម្បី​​ហាត់​​រៀន​​សូត្រ​​បន្ថែម​។​


 រូប​កញ្ញា​​លេង​អុក​ចិន​ស្រស់​ស្អាត​ កៅ​ផឿង​ថាញ (Cao Phuong Thanh)​។
រូបថត៖ ថុង​ហាយ​


 កញ្ញា​​លេង​អុក ​កៅ​ផឿង​ថាញ​ (Cao Phuong Thanh) (ខាង​ឆ្វេង​) ប្រកួត​នឹង​អ្នកលេង​អុក​ជនជាតិ​​ចិន
​​នៅ​មហាសន្និបាត​​កីឡា​បញ្ញា​អន្តរជាតិ​​​នៅ​ប៉េកាំង​ឆ្នាំ​២០១២។
រូបថត៖ ឯកសារ​


 កៅ​ផឿង​ថាញ​ (Cao Phuong Thanh) (​អាវ​លឿង​) ក្នុង​ថ្ងៃ​​បុណ្យ​កីឡា​បញ្ញា​ឆ្នាំ​២០១៧
នៅ​ទីក្រុង​​ហូជីមិញ​។
រូបថត៖ ឯកសារ​


 
កៅ​ផឿង​ថាញ (Cao Phuong Thanh) ​ប្រកួត​ដំណាល​ពេល​​ជាមួយ​អ្នក​លេងអុក​​ទាំង​១០​នាក់​ក្នុង​ថ្ងៃ​បុណ្យ​កីឡា​
បញ្ញា​ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហូជីមិញ​។ រូបថត៖ ឯកសារ​


 
កៅ​ផឿង​ថាញ (Cao Phuong Thanh) ​ចូល​រួម​ការងារ​ធ្វើជា​អាជ្ញា​កណ្តាល​នៅពិធី​ប្រកួត​​​រង្វាន់​អុក​ចិន​​
ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​​ឆ្នាំ​២០១៧។
រូបថត៖ សើន​ងៀ​


 ក្រៅ​ពី​លេង​អុក​ កញ្ញា​ផឿង​ថាញ (Phuong Thanh) ​នៅ​ចូល​រួម​ណែនាំ​ ចលនាបង្រៀនលេង​អុក​ ​
និង​ចូល​រួម​​ការ​ងារ​​ជា​អាជ្ញា​កណ្តាល​​។
រូបថត៖ សើន​ងៀ


 កៅ​ផឿង​ថាញ (Cao Phuong Thanh) ​តែង​ហាត់​លេង​អុក​ចិន​លើ​បណ្តាញ​អ៊ីន​ធើណែត ​
ក៏ដូចជា​​កម្មវិធីទន់​លេង​អុក​ចិន​។
រូបថត៖ ថុង​ហាយ​


 
ផឿង​ថាញ (Phuong Thanh) ​រួម​ប្រាស្រ័យ​អុកចិន​ជាមួយ​ទស្សនិកជន​​គ្រាំទ្រស្រឡាញ់​​។
រូបថត៖ ថុង​ហាយ​


 ក្រៅ​ពី​លេង​អុក​ កញ្ញា​ផឿង​ថាញ​ (Phuong Thanh) នៅជា​អ្នកលេង piano ស្ទាត់​​ជំនាញ​។
រូបថត៖ ថុង​ហាយ​

​​ប្រហែល​ហេតុ​នេះហើយ ដល់​មហាសន្និបាត​កីឡា​បញ្ញា​អន្តរជាតិ​ឆ្នាំ​២០១២​ នៅ​ប៉េកាំង​ កញ្ញា​លេង​អុក​កៅ​ផឿង​ថាញ​​ (Cao Phuong Thanh) បាន​ឆ្លង​កាត់​​ដៃ​គូ​ដទៃ​ ដណ្តើម​បាន​​​មេដាយប្រាក់​ខ្លឹម​សារ​​អុក​ស្តង់​ដារ​ស្រី​ ​មិនបែង​ចែក​វ័យ​។​

គ្រូបង្វឹក​ ហ្វាង​ឌិញ​ហ៊ង (Hoang Dinh Hong) ​និយាយអំពី​​សិស្ស​​​ខ្លួន​៖ ផឿង​ថាញ (Phuong Thanh) ​​មាន​ចរិត​ស្លូត​បូត​ បញ្ចប់​ការសិក្សា​មហាវិទ្យាល័យ​ ម្លោះហើយ​មាន​​​ចារិតសុភាព​​​​ក្នុង​ការប្រកួត​​ ក៏ដូចជា​ក្នុង​ជីវភាព​រស់​នៅ​។ ដោយសារ​មាន​ចរិយា​សម្បត្តិ​ ថែមទាំង​បាន​លេង​អុក​តាំងពី​ថ្នាក់​បឋម​សិក្សា​ ហើយ​​បាន​​គ្រួសារ​គ្រាំទ្រ​ បង្កើត​លក្ខណៈ​ល្អ​ដើម្បី​ផឿង​​ថាញ (Phuong Thanh)​អភិវឌ្ឍន៍​ថ្វីដៃ​របស់​ខ្លួន​ ឆ្ពោះទៅ​រក​ស្នាដៃ​ខ្ពស់​បំផុត​ អាច​នៅ​ក្នុង​ប្រទេស​​ក៏ដូចជា​អន្តរជាតិ​”។ គ្រូហ៊ង (Hong) ​នៅទាំង​​ព្យាករណ៍​ បើ​ផឿង​ថាញ (Phuong Thanh) ​ហាត់​ត្រឹម​ត្រូវ​ មាន​ចិត្ត​​អត់​ធ្មត់​នឹង​អាច​មាន​ឱកាសអភិវឌ្ឍន៍​​​ថែម​ទៀត​។​

បញ្ចប់​ការ​សិក្សា​មហាវិទ្យាល័យ​ផ្នែក​ខាង​ធនាគារ​ ប៉ុន្តែ​បានជា​ស្រឡាញ់កូន​​អុក​ចិន​ទៅ​ហើយ​ ហេតុនេះ​ផឿង​ថាញ​ (Phuong Thanh) ​បាន​ផ្តល់​ពេល​វេលាទាំង​ស្រុង​ដើម្បី​លេង​​អុក​ចិន​នេះ​។ សព្វថ្ងៃ​ ក្រៅពី​ចូល​រួម​ការ​ប្រកួត​ ផឿង​ថាញ (Phuong Thanh) ​នៅ​ចូល​រួម​បង្វឹក​ ណែនាំ​ចលនា​លេងអុក​ចិន ជូន​ប្អូនៗ​នៅ​ក្លឹប​អុកចិន​ខណ្ឌ១ និង​ចូល​រួម​ការងារ​ជា​អាជ្ញា​កណ្តាល​ជាតិ​នៅ​ពិធី​ប្រកួត​រង្វាន់​កុមារ​ រង្វាន់​ចលនា​។


 កៅផឿង​ថាញ​ (Cao Phuong Thanh) ដណ្តើម​​​បាន​មេដាយ​ប្រាក់ ក្នុង​​មហាសន្និបាត​កីឡា​បញ្ញា​អន្តរជាតិ​
ឆ្នាំ​២០១២ នៅ​ក្រុង​ប៉េកាំង​។ រូបថត៖ ឯកសារ​


 កៅផឿង​ថាញ​ (Cao Phuong Thanh) (ចុង​ខាង​ស្តាំ​បង្អស់​) ទទួល​បាន​រង្វាន់​ទី​បួន​​ខ្លឹម​សារ​លេងអុក​រហ័ស ​
នៅ​ពិធី​ប្រកួត​រង្វាន់​ជើង​ឯក​អុក​ចិន​ ជាមួយ​ដៃគូ​​ពូកែ​​ទូទាំង​​ប្រទេស​​ឆ្នាំ​២០១៧។
រូបថត៖ ឯកសារ​




 មេដាយ​ដ៏មាន​តម្លៃ​​ ​ក្នុង​កម្រង​ប្រមូល​ផ្តុំ​របស់​កញ្ញា​លេង​អុក​កៅផឿង​ថាញ​ (Cao Phuong Thanh)។
រូបថត៖ ថុង​ហាយ

និយាយអំ​ពី​គម្រោង​​អនាគត​​ចំពោះមុខវិជ្ជា​​អុក​​ចិន​ ផឿង​ថាញ​ (​Phuong Thanh) ឲ្យ​ដឹង​ថា ដោយ​សារ​​អុក​​ចិន​​ជា​មុខ​វិជ្ជាប្រើ​​បញ្ញា​ ទើប​មិន​កំណត់​វ័យ​អ្នកលេង​ដូច​មុខ​កីឡា​ប្រើ​កម្លាំង​​ដទៃ​ ដល់​ពេល​ណា​​​ខ្លួន​មាន​អារម្មណ៍​ទៅ​មុខ​មិន​រួច​ នឹង​បញ្ចប់​ការប្រកួត​ បែរ​ទៅ​ធ្វើ​ជា​គ្រូបង្វឹក​៕​

 កញ្ញា​​លេង​អុកចិន ​កៅផឿង​ថាញ​ (Cao Phuong Thanh) មាន​​មេដាយ​ជា​កម្មសិទ្ធិ​ជាង​១០០​គ្រឿង​ ខាង​មុខ​វិជ្ជាលេង​​អុក​ចិនលើ​ច្រើន​​ខ្លឹម​សារ​ប្រកួត​ ក្នុង​នោះ​ត្រូវ​និយាយដល់​៖​

- មេដាយ​​មាស​សមាគម​​សុខភាព​ភូដុង​ (Phu Dong) ឆ្នាំ​២០០៤
- រង្វាន់​ជើង​ឯក​ខ្លឹម​សារ​ដៃគូ​ស្រី​​ជម្រើស​​​ជាតិ​ទីក្រុងហូជីមិញ​ឆ្នាំ​២០០៩​
- ជើង​ឯក​ជាតិ​ឆ្នាំ​២០១២
- មេដាយ​មាស​រង្វាន់​ជើង​ឯកប្រកួត​នឹង​​ដៃគូពូកែ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៦
- មេដាយ​ប្រាក់​មហាសន្និបាត​កីឡា​បញ្ញា​អន្តរជាតិ​​ឆ្នាំ​២០១២ នៅ​ក្រុង​ប៉េកាំង

 អត្ថបទ៖ សើន​ងៀ​ រូបថត៖ សើន​ងៀន​ ថុងហាយ​និង​ឯកសារ​
 

បណ្តាអត្ថបទបានផ្សាយ