12/07/2015 10:24 GMT+7 Email Print Like 0

កងទ័ពស៊ីរីប្រយុទ្ធជាមួយនឹង IS នៅខាងក្រៅក្រុងបុរាណ Palmyra

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថានាថ្ងៃទី៩ ខែកក្កដាថា ដោយមានការជួយគាំទ្រពីយន្ត​ហោះ​ចម្បាំង កងទ័ពស៊ីរីបានឈានទៅកាន់ក្រុង Palmyra ចំណុះខេត្តភាគកណ្តាល Homs និងមានការប្រយុទ្ធ ជាមួយពួកឧទ្ទាម IS នៅខាងក្រៅទីក្រុងល្បីឈ្មោះនេះ។ តាម SOHR ថា កងទ័ព​ស៊ីរីមានការប៉ះទង្គិគយ៉ាងខ្លាំងក្លាជាមួយពួកឧទ្ទាម IS នៅខាងក្រៅក្រុងបុរាណ Palmyra ប៉ុន្តែខំប្រឹងប្រែងជៀសវាងការវាយប្រហាទៅលើក្រុងបុរាណ Palmyraដែលក្រុងនេះត្រូវបានអង្គការអប់រំវិទ្យាសាស្រ្តនិងវប្បធម៌នៃអ.ស.ប (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក។ នាបច្ចុប្បន្ន មិនទាន់មានតួរលេខស្តីពីចំនួនអ្នកស្លាប់និងរងរបួសក្នុងការវាយប្រហាពោលខាងលើនៅឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ