08/12/2018 11:13 GMT+7 Email Print Like 0

កងទ័ពវៀតណាម និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនីតិកម្ម

នៅឯទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបគណៈប្រតិភូនាយកដ្ឋាននីតិកម្មនៃក្រសួងការពារជាតិកម្ពុជាដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សុផាត នាយក នាយកដ្ឋាននីតិកម្ម ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លោកឧត្តមសេនីយ៍ឯក Le Chiem ទទួល​ជួប​ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សុផាត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សុផាត បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Le Chiem អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយនាយកដ្ឋាននីតិកម្មនៃក្រសួងការពារប្រទេសវៀតណាមដែលក្នុងនោះភាគីទាំងពីរបានផ្លាស់ប្តូរលើខ្លឹមសារជាច្រើនដូចជាច្បាប់ការពារជាតិ និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសនីមួយៗ ព្រមទាំងដាក់ចេញទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ។

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារលោកឧត្តមសេនីយ៍ឯក Le Chiem ស្នើឲ្យនាយកដ្ឋាននីតិកម្មនៃក្រសួងការពារជាតិកម្ពុជានិងនាយកដ្ឋាននីតិកម្មនៃក្រសួងការពារប្រទេសវៀតណាមគួរតែជំរុញកិច្ច​សហប្រតិបត្តិការឲ្យកាន់តែរីកច្រើនថែមទៀត ដើម្បីរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Le Chiem បញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមតែងតែគាំទ្រ និងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីភាគីទាំងពីរបន្តធ្វើការយ៉ាងល្អជាមួយគ្នា តាមមុខ​ងារ តួនាទីរបស់​ខ្លួន​ បំរើឲ្យបានល្អនូវបុព្វហេតុសន្តិសុខ និងការពារជាតិរបស់ប្រទេសនីមួយៗ៕ឮ

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ