19/10/2014 14:56 GMT+7 Email Print Like 0

កងទ័ពវៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការ

ក្នុងក្រខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី ១៦ ដល់ទី ១៨ ខែតុលា ឆ្នាំ២០១៤ តាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន លោក Chang Wanquan នា ព្រឹក ថ្ងៃទី ១៨ ខែតុលា ​ឆ្នាំ២០១៤ គណៈប្រតិភូយោធាជាន់ខ្ពស់របស់វៀតណាមដឹកនាំ ដោយ​រដ្ឋ​មន្ត្រី​ក្រសួងការពារប្រទេស លោក Phung​ Quang Thanh បានជួបសន្ទនា​ជាមួយ​អនុ​ប្រធាន​គណៈ​កម្មាធិការយោធាមជ្ឈឹមបក្សកម្មុយនិស្តចិន ឧត្តមសេនីយ៍ឯកបំរុង Fan Changlong និង​ទៅ​សាកសួរសុខទុកស្ថានទូតវៀតណាមប្រចាំនៅចិន។ មុននោះ នារសៀលថ្ងៃទី ១៧ ខែតុលា ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម អនុប្រធានរដ្ឋចិន លោក​ Li Yuanchao បានអះអាងថា៖ ចិនគោរពនិងយកចិត្តទុកដាក់​ដល់ទំនាក់ទំនង​សហ​ប្រតិបត្តិការ​មិត្តភាពជាមួយវៀតណាម។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phung Quang Thanh បានអះអាងថា៖ ការដែល បក្សទាំង ២ រដ្ឋទាំង ២ និងប្រទេសទាំង ២ ជា​ពិសេសគឺកងទ័ពនៃប្រទេសទាំង ២ បន្តរក្សាទំនាក់ទំនង​អភិវឌ្ឍន៍​ដ៏​ផូ​ផង់​ស្ថិរភាពដោះស្រាយ​រាល់​ការខ្វែងគំនិតគឺជាភាពចាំបាច់ ជាពិសេស ក្នុងកាលៈទេសៈស្ថានភាពអន្តរជាតិ។ 

បច្ចុប្បន្ននិងស្ថានភាពលើសមុទ្រខាងកើតមានបំរ៉ែបំរួលដ៏តានតឹងនិងស្មុគស្មាញ។ នាយ​ឧត្ត​សេនីយ័ Phung Quang Thanh បានស្នើរឲ្យចិនលុបចោលការព្រមានទេសចរណ៍​ ដើម្បី​បង្ក​លក្ខណៈសំរាប់ប្រជាជននៃប្រទេសទាំង ២ ជួបប្រាស្រ័យទេសចរណ៍រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​បង្កើនចំណងមិត្តភាពនិងទំនុកទុកចិត្តរវាងប្រជាជននៃប្រទេសទាំង ២ វៀតណាម-ចិន។ នាព្រឹកថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន លោក Chang Wanquan​ និង​សមភាគី​វៀតណាម លោក Phung Quang Thanh បានដំណើរការចរចារ។ ក្នុងនោះ ភាគីទាំង ២ បានឯកភាពថា៖ នាពេលខាងមុខប្រទេសទាំង ២ ត្រូវបង្កើនទំនុកទុកចិត្តខាងនយោបាយ ការផ្លាស់ប្តូរ​គណៈប្រតិភូជាន់ខ្ពស់ជំរុញការជួបប្រាស្រ័យរវាងបណ្ដា​កំលាំងការពារ​ព្រំដែន​ឲ្យ ​បាន​ខ្លាំងក្លាថែមទៀត ជាដើម។ រដ្ឋមន្ត្រី Phung Quang Thanh បានស្នើរ​ឲ្យកងទ័ព​នៃ​ប្រទេស​ទាំង​២ ត្រូវអត់ធ្មត់ត្រួតពិនិត្យយ៉ាងម៉ត់ចត់​បណ្ដាសកម្មភាពលើសមុទ្រជៀសវាង​ជំលោះ​ និង​មិន​ប្រើ​ប្រាស់​អំពើហឹង្សា ឬ ការគំរាមកំហែងដោយអំពើហឹង្សាក្នុងការដោះស្រាយជំលោះ​លើ​សមុទ្រ​រក្សាបរិយាកាសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ បន្ទាប់ពីការចរចារ រដ្ឋមន្ត្រី​ទាំង​ ២ រូប​បាន​ធ្វើជាកស្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​អំ​ពី​ការ​បង្កើត​ខ្សែទាក់ទងជាផ្ទាល់រវាងក្រសួងការពារប្រទេសរបស់វៀតណាមនិងចិន៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ