28/08/2015 11:34 GMT+7 Email Print Like 0

កងទ័ពវៀតណាមនិងឡាវសហប្រតិបតិ្តការកាន់តែប្រកបដោយប្រសិទ្ធិភាព


(រូបថត៖Vietnamplus)

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សនកិច្ច​មិត្តភាព​នៅឡាវ នា​ព្រឹក​ថ្ងៃទី២៧ខែសីហាឆ្នាំ​២០១៥ នៅ​រដ្ឋធានី​វៀង​ច័ន្ទ គណៈ​ប្រតិភូ​យោធាជាន់​ខ្ពស់វៀត​ណាម ដឹកនាំដោយ​ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការ​និង​ជាអនុរដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រ​ទេស​​វៀត​​ណាម​ ​បាន​មាន​​ជំនួប​សន្ទនា​ជាមួយនាយក​រដ្ឋមន្រ្តីឡាវ លោក Thongsing​ Thammavong។ លោកនាយក​រដ្ឋមន្រ្តី Thongsing Thammavong បានអះអាង​ថា នាពេល​​កន្លង​ទៅ កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​សហប្រតិបតិ្ត​ការ ប្រកប​ដោយ​ប្រសិទ្ធិភាព​រួម​ចំណែក​សំខាន់​ក្នុង​ការ​កសាង​ខ្សែ​ព្រំ​ដែន​សន្តិ​ភាព ស្ថិរ​ភាព​និង​វឌ្ឍនភាព។​ លោក Thongsing Thammavong បានសង្កត់ធ្ងន់ថា ស្ថាន ភាព​ពិភព​លោក​កំពុង​មាន​បំរ៉ែបំរួល​ដ៏ស្មុគស្មាញ​ជាច្រើន បាន​ជាការដែល​កង​ទ័ព នៃ​ប្រទេសទាំង​ពីរ​បង្កើន​កិច្ច​សហ​ប្រតិបតិ្ត​ការ​គឺសំខាន់ណាស់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ