22/07/2015 11:00 GMT+7 Email Print Like 0

កងទ័ពវៀតណាមនិងកម្ពុជាសហប្រតិបតិ្តការចែករំលែកព័ត៌មាន


(រូបថត៖Vietnamplus)

នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍​ វង្សវាសនា ប្រធាននាយកកុលយុទ្ធ អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទនិងគណៈប្រតិភូកម្ពុជាដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ឧត្តមសេនីយ៍ឯក Do Ba Ty បានឲ្យដឹងថា ស្ថានប័ន​ អង្គភាពនានាចំណុះក្រសួងការពារប្រទេសនៃប្រទេសទាំង ២ កំពុងសកម្មអនុវត្តខ្លឹមសារនៃពិធីសារស្ដីពីកិច្ចសហប្រតិបតិ្តការការពារជាតិទ្វេភាគីដំណាក់កាល២០១៥-២០១៩។បណ្ដាវិស័យដូចជាបណ្ដុះ បណ្ដាល​កម្មាភិបាលផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់កំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាព រួមចំ​ណែក​សំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំង ២ និងកងទ័ពទាំង២។ រីឯនាយឧត្តមសេនីយ៍ វង្ស វាសនា មានគោលបំណងបន្តសហប្រតិបតិ្តការជាមួយស្នងការកលយុទ្ធអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជន​វៀតណាមលើវិស័យបណ្ដុះបណ្ដាលកម្មាភិបាលនិងចែករំលែកព័ត៌មានដែលភាគីទាំង ២ រួមយកចិត្តទុកដាក់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ