15/09/2015 09:55 GMT+7 Email Print Like 0

កងទ័ពវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

ទទួលសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ឯក Ngo Xuan Lich ប្រធានស្នងការដ្ឋាននយោបាយកងទ័ពប្រជាជន​វៀត​ណាម គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍​ នាងផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់​ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានមានជំនួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ នាងផាត។ នៅជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនអំពីស្ថានភាពពិភពលោក តំបន់ ស្ថានភាពនៅប្រទេសនីមួយៗ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូច​គ្នា។ ភាគីទាំងពីរក៏បាន​ឯកភាពអំពីទិសដៅសហប្រតិបត្តិការចុងឆ្នាំ​២០១៥​និង​នា​ពេលអនាគត់។

ក្នុងថ្ងៃដដែល ក្នុងការទទួលជួបជាមួយនាយឧត្តមសេនីយ៍នាងផាតមកសម្តែងការគួរសម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា ដំណើរទស្សនកិច្ចនេះរបស់គណៈប្រតិភូធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងរវាងកងទ័ពប្រជាជននៃប្រទេសទាំងពីរតាមទិស​ស្លោក​ មិត្ត​ភាព​ជាប្រពៃណី សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងរឹងមាំយូរអង្វែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ