07/05/2018 09:56 GMT+7 Email Print Like 0

កងទ័ពជើងទឹកវៀតណាមបានចូលរួមក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹក កូម៉ូដូឆ្នាំ ២០១៨ នៅឥណ្ឌូនេស៊ី


 កងទ័ពជើងទឹកវៀតណាមបានចូលរួមក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹក កូម៉ូដូឆ្នាំ ២០១៨

នាថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៨ ការធ្វើសមយុទ្ធកងទ័ពជើងទឹកពហុភាគី ដែលត្រូវបានឥណ្ឌូនេស៊ីរៀបចំឡើង ដោយមានឈ្មោះថា៖កូម៉ូដូបានប្រព្រឹត្តិទៅនៅកោះ Lombok  ខេត្ត Nusa Tenggara ភាគខាងលិចរបស់ឥណ្ឌូនេស៊ី។ នេះគឺជាការធ្វើសមយទ្ធលើកទី ៣ តាំងពីឆ្នាំ ២០១៤ មក ហើយត្រូវបានរៀបចំឡើង ២ ឆ្នាំ ម្ដង សំ​ដៅពង្រឹងចំណងមិត្តភាព ស្ថាបនាទំនុកទុកចិត្ត និងលើកកម្ពស់លទ្ធភាពសហប្រតិបត្តិការរវាងកងទ័ពជើងទឹក​នៃបណ្ដាប្រទេស លើវិស័យជួយឧបត្ថម្ភមនុស្សធម៌ និងដោះស្រាយរាល់បញ្ហាសន្តិសុខនាវាចរណ៍។

ការធ្វើសមយុទ្ធ កូម៉ូដូឆ្នាំ ២០១៨ ក្រោមប្រធានបទ៖ "កិច្ចសហប្រតិបត្តិការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ​ និងការជួយឧបត្ថម្ភមនុស្សធម៌" គឺសំដៅទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសនៅក្នុងតំបន់។

នាល្ងាចថ្ងៃដដែល គណប្រតិភូវៀតណាមបានចូលរួមការដង្ហែក្បួនជាមួយហាជន ជាមួយគណប្រតិភូ បណ្ដាជនជាតិនៅតំនប់ Lombok ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ