30/09/2018 11:25 GMT+7 Email Print Like 0

កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមចេញដំណើរទៅបំពេញភារកិច្ច

 នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្រុមដំបូងរួមមានកម្មា ភិបាលនិងយុទ្ធជន ប្រមាណ៣០នាក់នៃកងកម្លាំងរក្សាសន្តិភាពរបស់ វៀតណាម នឹងចេញដំណើរ ទៅកាន់ប្រទេសស៊ូដង់ខាងត្បូងនៅប៉ែកខាងកើតទ្វីបអាហ្វ្រិក។ នេះជាលើកដំបូង ដែលវៀតណាមបញ្ជូនកងកម្លាំងដ៏ឯករាជ្យមួយទៅចូលរួមសកម្មភាពរក្សា សន្តិភាពនៅឯបរទេស។

 
 បណ្ដាកម្មាភិបាលនិងយុទ្ធជននៅពេទ្យចល័តថ្នាក់ទី២មុននឹងចេញដំណើរទៅបំពេញភារកិច្ច (រូបថត៖ TTXVN)

នាថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០១៤​ ក្រសួងការពារប្រទេសវៀតណាមបានចេ​ញ សេចក្ដី​សម្រេច​ចិត្ត​ស្ដីពីការ​បង្កើត​មន្ទីរ​ពេទ្យចល័ត​ថ្នាក់ទី២ រួមមានមនុស្ស​ ប្រមាណ៧០នាក់ សំដៅអនុវត្ត​ន៍គោលមាគ៌ារបស់​បក្សនិង​រដ្ឋ ស្ដីពី​ការចូល​រួម សកម្មភាពរក្សាសន្តិភា​ពរបស់អ.ស.បក្នុ​ងវិស័យ​មនុស្សធម៌។
 
ដោយកត់​សម្គាល់នូវការខិតខំប្រឹងប្រែងនៃកង​កម្លាំងរក្សាសន្តិភាពរបស់ វៀតណាម នាថ្ងៃទី២​៦ ខែកញ្ញា កន្លង​ទៅ​ នៅទីក្រុងញូវយ៉ក់ ប្រទេសអាមេរិក នោះ បន្ទាប់ពីពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់​គ្នាស្ដីពី​ការដែល​វៀត​ណាម បញ្ជូនមន្ទីរពេទ្យចល័តទៅកាន់ស៊ូដ​ង់ខាងត្បូង អគ្គលេខាធិការរង​អ.ស.ប ​លោក Atul​ Khare បានអបអរសាទរនិ​ងសម្ដែងការជឿជាក់​ថា វៀតណាម​នឹង ចូលរួម​ចំណែក​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ស៊ីជំរៅថែមទៀតទៅក្នុងសក​ម្មភាព រក្សាសន្តិភាពរបស់​អ.ស.ប៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ