12/08/2015 09:40 GMT+7 Email Print Like 0

កងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែនដណ្ដើមបន្ថែមជ័យជំនះនៅភាគខាងត្បូង


កងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែន (រូបថត៖AFP)

សេចក្ដីប្រកាសរបស់កងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែននាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ឲ្យដឹងថា​ កម្លាំងនេះបានដណ្ដើមខេត្ត Abyan វិញពីជនឧទ្ទាម Houthi ក្នុងយុទ្ធនាការវាយប្រហារនៅភាគខាងត្បូង។ ប្រភពព័ត៌មាន​សុខាភិបាលបានឲ្យដឹងថាក្នុងត្រឹមរយៈពេល២៤ម៉ោងកន្លងទៅប៉ុណ្ណោះ មានទាហានចំនួន១៦នាក់ត្រូវស្លាប់និង​មនុស្សជាច្រើននាក់ទៀតរងរបួសនៅខេត្ត Abyan ភាគច្រើនដោយជន ឧទ្ទាមកប់មីនពេលដកទ័ព។ក្នុងចំណោមមនុស្សរងរបួសមានអនុប្រធានរដ្ឋសភានិងអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃយេម៉ែនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ