• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥០ឆ្នាំទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជា


 រូបភាពអ៊ីនធឺណែត 

ប្រទេសទាំងពីរវៀតណាម-កម្ពុជា​បានបង្កើតទំនាក់ទំនងការទូត នាថ្ងៃទី២៤ ខែខែមិថុនា ឆ្នាំ១៩៦៧។ ចាប់​ពីឆ្នាំ១៩​៥៤-១៩​៧០​ រដ្ឋអំណាច​ស៊ីហនុ​អនុវត្ត​គោលនយោបាយ​សន្តិភាព អព្យាក្រឹត បង្កើតទំនាក់ទំនង​ជាជំហាន​ៗជាមួយ​កងកម្លាំង​បដិវត្តន៍​វៀត​ណាម​ គាំទ្រការ​តស៊ូប្រឆាំង​អាមេរិក​ សង្គ្រោះ​ជាតិ និងឯកភាព​ប្រទេសជាតិ​របស់​វៀតណាម​។

ចាប់ពីខែមេសាឆ្នាំ១៩៧៥-ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៖ របបប្រល័យ​ពូជសាសន៍​ប៉ុលពតកាន់​អំណាចនៅ​កម្ពុជា។​ ពួកវាបានអនុវត្ត​គោលនយោបាយ​​អមិត្ត​ចំពោះវៀត​ណាម​ បង្កជំលោះជា​មួយ​តំបន់​ព្រំដែន​វៀត​ណាម និង​ដំណើការវាយប្រ​ហារ​សង្គ្រាមព្រំដែន​ប្រឆាំងវៀតណាម។

ចាប់ពីឆ្នាំ១៩៧៩​-ឆ្នាំ១៩៨៩​៖កងទ័ព​ប្រជាជនវៀតណាម​បានជួយ​ឧបត្ថម្ភគាំ​ទ្រប្រជាជន​កម្ពុជា​ផ្តួលរលំ​របប​ប្រល័យពូជ​សាសន៍ខ្មែរក្រហម និងជួយឧបត្ថ​ម្ភប្រជាជនកសាង​ប្រទេសជាតិ​ឡើង​វិញ។ ចុងឆ្នាំ១៩៨៩ ​វៀត​ណាម​បាន​ដកកងទ័ព​ចេញពីក​ម្ពុជា។

​វៀតណាមនិង​សាធារណះរដ្ឋប្រជា​មានិតកម្ពុជា​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ស្ដីអំពីតំប​ន់ទឹក​ប្រវត្តិ​សាស្ត្រ​​ឆ្នាំ១៩៨២ អនុសញ្ញាស្ដីអំពីគោលកា​រណ៍ដោះស្រាយបញ្ហាព្រំដែនរវាង​ប្រទេសទាំងពីរ នាឆ្នាំ​១៩៨៣​កិច្ច​ព្រម​​ព្រៀង​ស្ដី​អំពីព្រំដែនឆ្នាំ១៩៨៣។ ​ខែតុលាឆ្នាំ១៩៩១ វៀតណាម​ចូលរួមចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀង​ប៉ារិស​​ស្ដីអំពីកម្ពុជា។ ខែឧសភាឆ្នាំ១៩៩៣​ កម្ពុជា​បានដំណើការបោះឆ្នោត​សកល ដោយ​អង្គការ​សហប្រជាជាតិ​រៀបចំឡើង បន្ទាប់នោះ រាជរដ្ឋាភិបាលត្រូ​វបានបង្កើត។

កិច្ច​សហប្រតិបត្តិការលើវិស័យ​សន្តិសុខ ​ការពារជាតិ៖ភាគី​ទាំងពីរបាន​យកចិត្ត​ទុកដាក់​និងជំរុញ​ខ្លាំង។ សន្និសីទស្ដីអំពីកិច្ច​សហប្រតិបត្តិការនិ​ងអភិវឌ្ឍន៍នៅបណ្ដាខេត្តព្រំដែន​ វៀតណាម-កម្ពុជា​បាន​គូស​សញ្ញា​មួយ​ ​ស្ដីអំពីយន្ត​ការសហ​ប្រតិបត្តិកា​រថ្មី រ​វាងខេត្ត​ជាប់ព្រំដែ​ន សំដៅ​ធានាសន្តិ​សុខនៅក្នុ​ងតំបន់​ព្រំដែន​នៃប្រទេស​​ទាំងពីរ​។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា​ នាខែ​មេសា​ឆ្នាំ២០១៧របស់​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​​វៀតណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានអះអាងនូវ​ការប្តេជ្ញាចិត្ត​សម្រេច​ការកសាង​បង្គោល​ព្រំដែនបំពេញ​បន្ថែម​ក្នុង​ឆ្នាំ២០១៧ ​សម្រេចសំណុំ​ឯកសារកំណត់​ខ័ណ្ឌស៊ីម៉ាបោះ​បង្គោលព្រំដែន​ និងស្វែង​​រក​ដំណោះស្រាយចំពោះបញ្ហាព្រំដែននៅសេសស​ល់។ ភា​គី​ទាំងពីរ​បានឯកភាព​បង្កើន​ការងារគ្រប់​គ្រងព្រំដែន​ប្រកបដោយ​សន្តិភាព​ ស្ថិរភាព ​មិត្តភាព​ កិច្ចសហ​ប្រតិបត្តិការ​និង​អភិវឌ្ឍន៍​និរន្តរភាព​។

វៀតណាម-កម្ពុជាបានបង្កើតគណៈកម្មាធិការច​ម្រុះ ស្ដីអំពីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសា​ស្ត្រ បច្ចេកវិទ្យា​។ ចាប់ពីខែមេសាឆ្នាំ១៩៩៤មក គណៈកម្មាធិការ ចម្រុះបានដំណើរកិច្ចប្រជុំចំនួន១០លើក​។ ទំហំ​ពាណិជ្ជកម្មទ្វេភាគី​រវាងប្រទេសទាំងពីរបានកើន​ឡើងជាបន្តបន្ទាប់ (ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ទទួលបានជិត៣ពាន់លានដុល្លារ​អាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ទទួលបាន៩៣៦ ​លានដុល្លារ​អាមេរិក (កើន១១,៦% បើប្រៀបនឹ​ងរយៈពេលដូ​ចគ្នា នា​ឆ្នាំ២០១៦។ ប្រទេសទាំងពីរ​ក៏បានយក​ចិត្តទុក​ដាក់​ជំរុញកិច្ចសហប្រតិបត្តិ​ការលើ​គ្រប់​វិស័យ៖ អប់រំបណ្ដុះបណ្ដាល​ ថាមពល​ អគ្គីសនី ​សុខាភិបាល ​និងគមនាគមន៍​…លៗ
 
ទន្ទឹមនឹងទំនាក់ទំនងទ្វេភាគីនោះ ភាគីទាំងពីរ ក៏ជំរុញ​ខ្លាំងកិច្ចស​ហប្រតិបត្តិការ​ក្នុងក្រប​ខ័ណ្ឌ​អាស៊ាន ​កិច្ចសហប្រតិបត្តិ​ការក្នុង​តំបន់និ​ងអន្តរជាតិ​ ដូចជា៖ កិច្ចស​ហប្រតិបត្តិ​ការក្នុង​គណៈកម្មាធិការ​ទន្លេមេគង្គ​ (MRC)  អនុ​តំបន់ទន្លេមេគង្គបើកទូលាយ(GMS) កម្មវិធី​អភិវឌ្ឍន៍​បណ្ដាតំបន់​ក្រីក្រនៃ​បណ្ដាប្រទេស​ក្នុង​របៀង​កើត​-លិច (WEC) យុទ្ធសាស្ត្រ​សហប្រតិបត្តិការ​​សេដ្ឋកិច្ច ទន្លេចំនួន៣ Ayeyawady – Chao Praya - មេគង្គ (ACMECS)​ កម្ពុជា-ឡាវ-វៀតណាម​ (C​LMV) តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ​-វៀតណាម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top