• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

៤០ ឆ្នាំ៖ សាយហ្គន - ទីក្រុងហូជីមិញ

ក្រោយ​ពេល​ ៤០ ឆ្នាំ ​តាំង​ពី​ថ្ងៃ​បង្រួបបង្រួមជាតិ ទីក្រុង​ហូជីមិញ​បាន​​បោះជំហានយ៉ាង​លឿនក្នុងការ​​​អភិវឌ្ឍន៍​​។ ​“គ្រាប់​ពេជ្រ​​​​នៅ​អាស៊ី​បូព៌ា”កាលពី ៤០ ឆ្នាំមុន​បាន​​ប្រាកដ​ខ្លូន​ឡើង​ជា “ទីក្រុងធំអស្ចារ្យ” នៅ​សម័យទំនើប។ ពីព្រោះ​នៅ​ទីនោះ​មិន​មែន​​មាន​បណ្តា​អគារ​ខ្ពស់​ៗ បណ្តាមហា​វិថី​ធំៗ​មិនត្រឹមតែមានសំណង់ស្ថាបត្យកម្ម​មាន​លក្ខណៈ​សតវត្សរ៍តែ​ប៉ុណ្ណោះ​​ទេ ថែម​​ទាំងបង្កើត​គ្រឹះ​ស្ថានជីវភាព​រស់​នៅ​ សេដ្ឋកិច្ច វប្បធម៌​​ដ៏រឹង​ម៉ាំ សកម្ម​និង​ត្រៀម​​ខ្លួន​សមាហរណកម្ម​​ជាមួយពិភពលោក។

 

 ទីក្រុងធំអស្ចារ្យ​ នៅ​​ត្រើយ​​ទន្លេសាយ​ហ្គន

៤០ ឆ្នាំមុន សាយ​ហ្គន​​បាន​មាន​ឈ្មោះ​គឺ ​“គ្រាប់​ពេជ្រ​​នៅ​អាស៊ី​បូព៌ា” ពីព្រោះជនជាតិ​អាមេរិក​បាន​​​​​​វិនិយោគ​លើ​តំបន់​​នេះ​រាប់​​លាន​ដុល្លារ​អាមេរិក ​​ដើម្បី​កសាង​​វា​ក្លាយ​ជា​ “ចក្រភព” ភាពស៊ីវិល័យ ​​ដែលព្យាយាម​បំរើ​ ​ជាម៉ាស៊ីនសង្រ្គាម​​ដ៏​ធំរបស់​ពួក​គេ​​កំពុង​មាន​វត្តមាន​នៅ​ទីនេះ។

យ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែល​​ដឹង​ថា ខាងក្រោយ​ភាព​ថ្លៃថ្នូរ ភ្លឹមភេ្លត​នៃ​​ពន្លឺ​​ភ្លើង​ពណ៌​របស់ club រាត្រី ភោជនីយដ្ឋាន​ សណ្ឋាគារ ទី​ស្នាក់​នៅតែងតែ​តាន់តាប់​ដោយ​​​យុទ្ធជន​វៀតណាម​សាធារណ​​និងទីប្រឹក្សា​ជន​ជាតិ​អាមេរិក ​​​ប្រជាជន​សាយហ្គន​ភាគ​ច្រើន​នៅតែ​រស់​នៅ​ក្នុង​បរិយាកាស​​ថប់​ដង្ហើម​របស់​សង្គ្រាម​នៅ​ក្នុងបណ្តា​​​តំបន់​ស្នាក់​នៅ​​​ដ៏​ស៊ុប​ទ្រុប​និងក្រីក្រ ​ស្ថិត​នៅតាមដង​មាត់​ទន្លេ​​សាយហ្គន ហើយ​​នៅក្នុង​​បណ្តា​តំបន់ “​ភូមិ​ទឹក​ខ្មៅ” ស្ថិត​តាម​បណ្តោយ​​សងខាង​ត្រើយព្រែក​ទឹក​ខ្មៅ​ងងឹត ​កខ្វក់ពោរពេញ​ដោយ​សំរាម ​និង​មួស ។ ហេតុ​នេះ ​ពាក្យ​ពេជ្រ​ “គ្រាប់​ពេជ្រ​នៅ​អាស៊ី​បូព៌ា” ហាក់​ដូចជា​​ការ​យល់​សប្តិ​ហួស​ពី​ការ​ស្មាន​​ចំ​ពោះ​ប្រជាជន​សាយហ្គនភាគ​ច្រើន​​មុន​ឆ្នាំ ១៩៧៥។

រយៈ​ពេល​ ៤០ ឆ្នាំ​ ​​ក្រោយ រឿង​រ៉ាវ​អំពី​ “គ្រាប់​ពេជ្រ​នៅ​អាស៊ី​បូព៌ា” ហាក់​ដូចជា​បាន​​​​ខិត​ទៅ​រក​រឿង​ក្នុង​អ​តីត​កាល​។ ​ជួន​កាលក៏​មាន​​មនុស្ស​រំលឹក​នឹក​ដល់​ ប៉ុន្តែ​​វា​ក៏​បំភ្លេចយ៉ាងរហ័សដែរ ពីព្រោះ​​បើ​សិន​ជា​ប្រៀប​ធៀប​នឹង​​សាយ​ហន្គ​​​ក្នុង​អតីតកាល ទីក្រុង​ហូជីមិញ​នា​សព្វ​ថ្ងៃនេះ​កំពុង​គឺជា “តំបន់​​សង្ឃឹម” ទីក្រុង​​គួរ​ឲ្យ​​​រស់​នៅ ដែល​ជាទីកន្លែងបង្កើតមុខរបរអាចស្រូបយកបរិយាកាសដ៏ស្រស់បំព្រង​ពោពេញទៅដោយថាមពល​និង​កម្លាំង​ខ្លាំង​ក្លា។


 ក្រោយ​ ៤០ ឆ្នាំ ទីក្រុង​ហូជីមិញ​​សព្វ​ថ្ងៃនេះ​ក្លាយ​ជា​ទីក្រុងថ្មីស្អាត​ ទំនើប​ដូចតំបន់មួយចំនួនក្នុងតំបន់។ រូបថត៖ ង្វៀន​មិញ​តឹន

ទីក្រុង​ហូជីមិញ​ក្រោយ ៤០ ឆ្នាំ​នៃ​ទិវា​រំដោះ​មាន​ជំហាន​អភិវឌ្ឍន៍​​​យ៉ាង​សកម្ម​ ប៉ុន្តែ​នៅ​តែរក្សា​បាន​បណ្តា​តំលៃ​វប្បធម៌​ស្ថេរភាព​ នៅ​ពេល​ជិវភាព​រស់​នៅ​​របស់​ប្រជាជន​ត្រូវបានកាន់​តែ​​លើក​កម្ពស់។ រូបថត៖ ដាំង​គីម​ភឿង។

 ទីក្រុង​ហូជីមិញ​​ផ្លាស់​ប្តូ​រ​យ៉ាង​ខ្លាំង​ក្លា និង​បណ្តា​សំណង់​ស្ថាបត្យកម្ម​ទំនើប មាន​លក្ខណៈសតវត្សរ៍​នៅ​មាត់​ទន្លេ​សាយហ្គន។ រូបថត៖​ឡេមិញ

បណ្តា​វាល​ភក់​ ព្រែក​នា​សម័យមុន​បាន​ក្លាយ​ជា​បណ្តា​បូរីទំនើប។ រូបថត៖​គីមជី

 ព្រែក​ពណ៌​បៃ​តង​ឆើតឆាយ​ក្រោម​ពន្លឺ​​ភ្លើង​អគ្គីសនី។ រូបថត៖ គីមជី

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​បាន​បើក​ទូលាយ​រលូន​​រួម​មាន​បណ្តា​ខ្សែ​ផ្លូវល្បឿន​លឿន​ ​ស្ពាន រូង​​​​ឆ្លង​កាត់ទំនើប បង្កើត​ប្រព័ន្ធ​គមនាគមន៍​​តភ្ជាប់​គ្នា តភ្ជាប់​រវាង​ទីក្រុង​ជាមួយ​បណ្តា​តំបន់​ជាយ​ក្រុង។ រូបថត៖ ដាំង​គីមភឿង

 រូង​ធូធៀម មួយ​ក្នុង​បណ្តា​សំណង់​រូងក្រោមដី​ឆ្លង​កាត់​ទន្លេ​ដ៏​ទំនើប​បំផុត​អាស៊ីអាគ្នេយ៍​នា​បច្ចុប្បន្ននេះ។ រូបថត៖ ង្វៀន​ឡឹន

 ការ​រៀបចំ​និង​អភិវឌ្ឍន៍​ទីក្រុង​ហូជីមិញ​ក្លាយ​ជា​ទីក្រុង​ទំនើប​និង​មានចក្ខុវិស័យ​​ធំ​ល្វឹងល្វើយ​​ គឺជាអាទិភាព​លេខ​មួយ​របស់​អជ្ញាធរ។ រូបថត៖ ង្វៀន​ថាំង

 ជ្រុងមួយ​​​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ តឹន​សើន​ញ៉ឹត ច្រក​ទ្វា​រ​ទទួល​ភ្ញៀវ​ក្នុង​ប្រទេស​និង​បរទេស​មក​ទស្សនា​និងធ្វើការ​នៅ​ទីក្រុង​។ រូបថត៖​ដាំង​គីមភឿង
ដើរ​លើ​ស្ពាន​ខាញ់​ហូយ ស្ពាន​តភ្ជាប់​រវាង​ខ័ណ្ឌទី ១ និង​ ខ័ណ្ឌ​ទី ៤ លោក​ឌិញ​វៀត​ទូ អាណិកជន​​​​​រស់​នៅ​សហរដ្ឋ​អាមេរិកម្នាក់​ ​នា​បច្ចុប្បន្ននេះ​​​លោក​មាន​ឱកាស​​​ត្រឡប់​មក​​ស្រុក​កំណើត​វិញ​ក្នុង​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​​​ឆ្នាំមមែ​ ឆ្នាំ ២០១៥ ភ្នែករំពៃមើល​បណ្តា​នាវា​កំពុង​ធ្វើដំណើរទៅវិញទៅមក​លើទន្លេ​សាយ​ហ្គន និង​គយ​​គន់​​បណ្តា​អគារ​ខ្ពស់​ៗដ៏ឆើតឆាយ​​ស្ថិតនៅ​សងខាងត្រើយ​ទន្លេ។​​


(លោកលោក​ឡេហ្វាង​ក្វឹន ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ)
 ទិស​ដៅ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ សង្គម​របស់​​​ទីក្រុង​ហូ​ជី​មិញ​​ដល់​ឆ្នាំ ២០២០​ និង​ចក្ខុវិស័យ ២០២៥​​ គឺ​ ​ក​សាង​​​ទីក្រុង​ហូ​ជី​មិញ​​​អរិយធម៌ ទំនើប​​ក្នុង​តួនាទី​ទីក្រុង​ពិសេស​ ឈាន​​មុខ​គេក្នុង​បុព្វ​ហេតុ​ឧស្សាហូបនីយកម្ម ទំ​នើប​នីយកម្ម រួម​ចំណែក​​កាន់តែ​ធំ​​ក្នុងតំបន់​និង​​ទូទាំង​ប្រទេស ជំហាន​និមួយៗ ក្លាយ​ទៅ​ជា​​មជ្ឈមណ្ឌល​ធំ​ខាង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម​ បច្ចេកទេស បច្ចេកវិទ្យា​របស់​ប្រទេស​​និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។
(​លោក​ឡេហ្វាង​ក្វឹន ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ)

 
“​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​កំណើត​​អស់រយៈ​ពេល ២៣ ឆ្នាំ​ហើយ ​​រាល់ពេល​និមួយៗត្រឡប់​​មក​ស្រុក​កំណើត​វិញ​ មាន​​អារម្ម​ណ៍​មិន​អាច​ពិពណ៌នា​បាន។ សាយហ្គន​ផ្លាស់ប្តូរ​​​ដ៏​ឆាប់​រហ័ស​ពេក។ ទីក្រុង​​សព្វ​ថ្ងៃនេះទំនើប​និង​ធំធេង​ណាស់​!” – លោក​ទូរំជួល​ចិត្ត​និយាយ។

​​ដើម្បីបញ្ជាក់បន្ថែមឲ្យ​​​សម្តី​របស់​ខ្លូ​ន លោក​ទូ​រៀប​រាប់​​​​​សំ​ណង់​​​ទំនើប​ជា​ច្រើន​ ដែល​លោក​​ទើបដឹង​​​ នៅ​ពេល​លោក​​ទៅ​​ដើរ​លេង​ជុំ​វិញ​ទីក្រុង​ដូចជា៖ ​រូង​ធូធៀម ស្ពាន​ភូមី មហា​វិថី​វ៉​វ៉ាន់​គៀត មហាវិថីផាម​វ៉ាន់​ដុង ​​ផ្លូវ​ល្បឿន​លឿន​ទីក្រុង​ហូជីមិញ - ទ្រុងលឿង តំបន់​បូរី​ភូមីហឹង…

ទន្ទឹមនឹងរឿង​រ៉ាវ​របស់​លោក​ឌិញ​វៀតទូ ខ្ញុំ​​បាន​នឹក​ឃើញ​ដល់​តួ​លេខ​ស្ថិតិ​របស់​អង្គការ​សហប្រជាជាតិនា​ថ្មីៗ​នេះ។ តាមរយៈ​នេះ បរិមាណ​ប្រជាជន​អន្តោប្រវេសន៍​​​ស្មើ​នឹង ១/៣​នៃ​ប្រជាជន​​ទីក្រុង​ហូជីមិញ ហើយ​តួលេខ​នេះ​នៅតែ​​បន្តកើន។ អ្នក​ជំនាញ​ព្យាករ​ថា នា​ឆ្នាំ ២០២០ ទីក្រុង​ហូជីមិញ​នឹង​ក្លាយ​ជា​ “ទីក្រុងអស្ចារ្យ” រួមមាន​បរិមាណ​ប្រជាជន​​​​​ប្រហែល​ ១០ លាន​នាក់។ ហេតុ​នេះ ការ​រៀបចំ​អភិវឌ្ឍន៍​ទីក្រុងហូជីមិញ ទីក្រុង​ទំនើប​មាន​ចក្ខុវិស័យ​ទូ​លាយ​ ​​ដែល​​​កំពុង​​គឺជា​អាទិភាព​​លេខ​មួយ​របស់​អជ្ញាធរ។

ដូ​ច្នោះ​​ក្នុង​បណ្តា​ឆ្នាំ​ថ្មីៗ​នេះ មុខ​មាត់​​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​​​ផ្លាស់​ប្តូរ​​យ៉ាង​ឆាប់​រហ័ស​​មិន​ទាន់​ធ្លាប់​ឃើញ។ ​បណ្តា​​​វាលភក់ ព្រែក​កខ្វក់ ងងឹត​នៅពេល​មុន​បាន​ក្លាយ​ជា​បណ្តា​បូរី​ទំនើប​ដូចជា៖ បូរី​ភូមី​ហឹង ធូធៀម ដាយ​ក្វាង​មិញ​ តំបន់​ព្រែក​​ញៀវ​ឡុក –ធី​ងែ… ឆ្នាំ ១៩៩៧ វិទ្យាស្ថាន​​ស្ថាបត្យកម្ម​សហរដ្ឋអាមេរិក​បាន​ជ្រើស​តាំង​​​​ការ​រៀបចំ​​បូរី​​​​​ភូមី​ហឹង​​​ទាំងមូលជាគំម្រោង​​ការ​ដ៏​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី។

ទន្ទឹម​នឹង​បណ្តា​បូរី​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ក៏​បាន​​បើក​ទូលាយ​និង​​រលូន។ បណ្តា​ខ្សែ​ផ្លូវ​ថ្មី​ទំ​នើប​ជា​ច្រើន​​ដូចជា៖ ផ្លូវ​ទ្រឿង​សា ផ្លូវ​ហ្វាង​សា មហាវិថី​វ៉​វ៉ាន់​គៀត មហាវិថី​ផាម​វ៉ាន់​ដុង មហាវិថី​ង្វៀន​វ៉ាន់​លីញ ខ្សែ​​ផ្លូវ​​ល្បឿន​លឿន​ទីក្រុង​ហូជីមិញ ទ្រុង​លឿង ផ្លូវ​ល្បឿន​លឿន​ទីក្រុង​ហូជីមិញ​ ឡុង​ថាញ់ យូវយៃ រូង​​ឆ្លង​កាត់​​​ទន្លេ​ធូធៀម ខ្សែ metro បេន​ថាញ់​ សួយ​​ទៀន បាន​និង​កំពុងកសាង​​ ដើម្បី​បង្កើត​ប្រព័ន្ធ​គមនាគមន៍​ត​ភ្ជាប់​តំបន់​ក្នុង​ទីក្រុង​និង​បណ្តា​តំបន់​ជ្រាយ​ទីក្រុង ក៏​ដូចជា​​​តភ្ជាប់​តំបន់​ខាង​លិច ខាង​​​កើត​នៃ​ណាម​​​បូ​និង​តៃ​ង្វៀន…

មួយក្នុង​បណ្តា​ការ​ជោគ​ជ័យ​ធំធេង​ដែល​ទីក្រុង​ហូជីមិញទទួល​បាន​គឺ​ជា​ការ​កកើតភាព​សមស្រប​​អំពី​​ខាង​ទិដ្ឋភាព​​​នៃ​ស្ថាបត្យកម្ម​ចាស់និង​ថ្មី។ សាយ​ហ្គន​មាន​អាយុ ៣១៧ ឆ្នាំ​ក៏​ជា​ពេល​វេលា​ដែល​ទីក្រុង​ហូជីមិញ​​ឈាន​​ចូ​ល​អា​យុ ៤០ ឆ្នាំ ​រួម​មាន​បណ្តជំហាន​​ផ្លាស់​ប្តូរ​ខ្លាំង​ក្លា​នូវ​មុខ​មាត់​ទីក្រុង​ ប៉ុន្តែ​នៅតែ​រក្សា​បាន​បណ្តា​កេរ្តិ៍​ដំណែល​ស្ថាបត្យកម្ម​ដ៏ល្បី​ល្បាញ​តភ្ជាប់​នឹង​​ប្រវត្តិសាស្ត្រ​បង្កើត​និងអភិវឌ្ឍន៍​របស់​ទីក្រុង​ដូចជា៖ ​វិហារ​កាតូលិក ឌឹក​បា (​​កសាង​ពី​ឆ្នាំ ១៨៧៧) ប្រៃសណីយ៍សាយហ្គន ( ឆ្នាំ ១៨៩១) ​រោងល្ខោន​ឡឹន (ឆ្នាំ ១៩០០) ​អគារ​សាលា​ក្រុង - បច្ចុប្បន្ននេះ​គឺ​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ (ឆ្នាំ ១៩០៧) ផ្សារ​បេន​ថាញ់ ( ឆ្នាំ១៩១៤) … នេះ​គឺជា​​អត្ថន័យទូទៅ​របស់​ទីក្រុងទំនើបមួយ​ ដែលមានថាមពល ហើយ​នៅ​តែ​រក្សា​​ដដែល​បាន​តំលៃ​​ជាប្រវត្តិសាស្ត្រ​បានបន្សល់ទុក ។


ទីក្រុង​កាន់​តែ​មាន​គម្រោង​អភិវឌ្ឍន៍​បណ្តា​បូរី​ទំនើប​ជាច្រើន​ ដែល​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​​អំពី​លក្ខណៈ​រស់​នៅ​និង​បរិស្ថាន​សំរាប់​ប្រជាជនរាប់​លាន​នាក់។ រូបថត៖ គីមជី

គម្រោង​​​តំបន់​ប្រជាជន​​ចំរុះ​នៅ​សាយហ្គន Pearl ស្ថិត​ក្នុង​ទិស​អភិវឌ្ឍន៍​​នគរ​ខាង​ដុង​បាក់​ទីក្រុង​ហូជីមិញ។
រូប​ថត៖ ដាំង​គីម​ភឿង


គម្រោង​​​តំបន់​ប្រជាជន​​ចំរុះ​នៅ​សាយហ្គន Pearl ស្ថិត​ក្នុង​ទិស​អភិវឌ្ឍន៍​​នគរ​ខាង​ដុង​បាក់​ទីក្រុង​ហូជីមិញ។ រូប​ថត៖ ដាំង​គីម​ភឿង

ជ្រុងមួយ​នៃ​បូរី​ភូមី​ហឹង​ ទីកន្លែង​ដែល​បាន​ជ្រើស​តាំង​គឺ​ការរៀបចំ​ដ៏​ឆ្នើម​បំផុត​នៅ​តំបន់​អាស៊ី​ របស់​វិទ្យាស្ថាន​ស្ថាបត្យកម្ម​សហរដ្ឋអាមេរិក ឆ្នាំ ១៩៩៧។ រូបថត៖ ង្វៀន​ថាំង

 តាម​ផែនការ​រៀបចំដល់​ឆ្នាំ ២០២៥ ទីក្រុង​ហូ​ជីមិញ​​និង​អភិវឌ្ឍន៍​​​តាម​ទិស​ពហុ​ផ្ចិត​​តាម​បួន​ទិស​៖ ជើង​ កើត  លិច​ ត្បូង​។ តំបន់​បូរី​ថ្មីមួយ​ចំនួន​​បាន​និង​កំពុង​ក​កើត​​​ដូចជា៖ ខាង​ត្បូង​​សាយ​ហ្គន (ខ័ណ្ឌទី​ ៧) ធូ​ធៀម (ខ័ណ្ឌទី ២) ពាយ័ព្យ (​ស្រុក​គូជី) ហៀប​ភឿក ភឿក​​គៀង (ស្រុក​ញ៉ា​បែ) ស៊ីញ វៀត (ស្រុក​ប៊ិញ ចាញ់) អាន​​ភូហឹង (ស្រុក​ហកម៉ូន)
 

ក្នុងនា​មគឺ​ជា​ទីក្រុង “ក្បាល​ម៉ាស៊ីននៃរថ​ភ្លើង” របស់​ភូមិភាគ​ខាង​ត្បូង មជ្ឈ​មណ្ឌល​​សេដ្ឋកិច្ច​ធំ​របស់ទូទាំង​ប្រទេសជាតិ​ ទីក្រុង​ហូជីមិញ​មិន​ត្រឹម​តែយក​ចិត្ត​ទុក​​ដាក់​អភិវឌ្ឍន៍​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​និង​បណ្តា​បូរី​ថ្មីតែ​ប៉ុណ្ណោះ​​​ទេ ថែមទាំង​វិនិយោគ​អភិវឌ្ឍ​ន៍​យ៉ាង​ខ្លាំង​ក្លា​បណ្តា​តំបន់​ផលិតកែ​ច្នៃ និង​​​តំបន់​ឧស្សាហកម្ម​ ដើម្បីទាក់ទាញ​ការ​វិនិយោគ អភិវឌ្ឍន៍​សេដ្ឋកិច្ច។

បច្ចុប្បន្ន​នេះ ទីក្រុង​ហូជីមិញ​បាន​កសាង​យ៉ាង​ជោគ​ជ័យមណ្ឌល​ផលិតកែ​ច្នៃ និង​តំបន់ឧស្សាហកម្មចំនួន ១៥​ ដែលមានផ្ទៃដី​ទំហំ ២.៥០០ ហិចតា ស្ថិត​​ក្នុង​​តំបន់​ទាំង ៩ ខ័ណ្ឌ ស្រុក។ ការកកើត​បណ្តា​មណ្ឌល​ផលិតកែ​ច្នៃ និង​មណ្ឌល​ឧស្សាហកម្ម​នេះ​មិន​ត្រឹមតែ​​ទាក់​ទាញ​យ៉ាង​ឆាប់​រហ័ស​វិនិយោគ​​បរទេស​តែ​ប៉ុណ្ណោះ ថែម​ទាំងបាន​​ដោះ​ស្រាយ​ការងារ​ឲ្យពលករ​រាប់​រយនាក់​​នៅ​មូលដ្ឋាន  រូម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទីក្រុង​តាម​​ទិស​ឧស្សាហូប​នីយ​កម្ម​  ទំនើបនីយកម្ម​​​​ បង្កើត​បុព្វ​បទ​សំខាន់ៗ​ក្នុង​ដំណើរ​​ការ​នគ​រូបនីយកម្ម​​បណ្តា​តំ​បន់​​ជុំ​វិញ


កម្លាំង​រស់​របស់​ទីក្រុង​ក្មេង

បន្ទាប់​ពី​ថ្ងៃ​រំដោះ​ ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ១៩៧៥ មួយ​ក្នុង​បណ្តា​ភារកិច្ច​សំខាន់​​ឈាន​មុខ​គេ​របស់​បណ្តា​ថ្នាក់​អាជ្ញាធរ​ទីក្រុង​ហូជីមិញ​គីស្ថេរភាព​និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​។ បណ្តា​ឆ្នាំ​ថ្មីៗ នេះ រួម​ជាមួយ​ការ​អភិវឌ្ឍ​ន៍​​យ៉ាង​ឆាប់​រហ័ស​​អំពី​ហេដ្ឋា​រចនាសម្ព័ន្ធ​ទី​ក្រុង​ ជីវភាព​សេដ្ឋកិច្ច វប្បធម៌ សង្គម​របស់​ប្រជាជន​ក៏​បាន​លើក​កម្ពស់​​ខ្ពស់​ជា​បន្តបន្ទាប់ និងតែង​តែ​ស្ថិត​ក្នុង​ក្រុម​​ឈាន​មុខ​គេ​រ​បស់​ប្រទេស​ជាតិ។

ដោយ​​​តាមពាក្យ​ស្លោក  “អរិយធម៌ ទំនើប មនោសញ្ចេតនា” ​ទីក្រុង​ហូជីមិញ​​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​​ថែ​ទាំ​ លើក​កម្ពស់ជីវភាព​ប្រជាជន​​ដោយ​​​ដំណោះ​ស្រាយ​ជាក់​ស្តែង និង​ប្រសិទ្ធភាព​ដូចជា៖ អភិវឌ្ឍន៍​ប្រព័ន្ធ​​ការ​ធានា​រ៉ាប់​រង​សង្គមកិច្ច អនុវត្តន៍​​ការ​​ធានារ៉ាប់​រង​សុខា​ភិបាល​ប្រជាជន​ទាំង​មូល  ជំរុញ​​កម្មវិធី​​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​បង្កើន​បរិមាណ​គ្រួសារ​មាន​ជីវភាព​ធូរធា រួម​ចំណែក​កាត់​បន្ថយ​គម្លាតរវាង​បណ្តា​វណ្ណៈ និងបណ្តា​ក្រុម​ប្រជាជន​​រស់​ក្នុង​សង្គម ​រវាង​ទីក្រុង​និងជនបទ លើក​កម្ពស់​​សុខុមាលភាព​សង្គម​ទីក្រុង​​​ជា​បណ្តើរ​​ ដែល​ស្មើ​នឹង​​​​កំរិត​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​និងអន្តរជាតិ។


ពាក្យ​ស្លោក ​“អរិយធម៌ មនោសញ្ចេតនា” ​នៅ​បង្ហាញ​​​​យ៉ាង​ច្បាស់​លាស់​តាមរយៈ​បណ្តា​សកម្មភាព​វប្បធម៌ ទេសចរណ៍​ជា​សម្បូរ​បែប​និង​​ចាប់​ចិត្ត ទាក់​ទាញ​យ៉ាង​ច្រើន​កុះ​ករ​មហជន​ក្នុង​ស្រុក​និង​បរទេស​​រួ​ម​គ្នា​ចូល​រួម​ដូច​​ជា៖ ​កម្មវិធី​​សិល្បៈ​សួស្តី​ចូល​ឆ្នាំ​ថ្មី ពិធី​បុណ្យ​តាមដង​​ផ្លូវ ពិធីបុណ្យ​ទេសចរណ៍​ទីក្រុង​ហូជីមិញ មហោ​ស្រព​​​​​ម្ហូបអាហរ​ឆ្ងាញ់​នៃ​បណ្តា​ប្រទេស ...ឬបណ្តា​​ពិធី​បុណ្យ​វប្បធម៌​ប្រពៃណី​ពិសេស​ដូចជា៖ ពិធី​បុណ្យ​​ថ្ងៃទី ១៥ ខែ​មួយ (គិតតាម​ចន្ទគិត) ពិធីបុណ្យ​វត្ត​​លោកស្រី​ធៀន​ហូវ…​បណ្តា​កម្មវិធី​នេះ​មិន​ត្រឹម​តែ​ធ្វើ​ជីវភាព​​វប្បធម៌​របស់​ប្រជាជន​ទីក្រុង​​បាន​លើក​កម្ពស់​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​លក្ខណៈ​ឃោសនា​​វប្បធម៌​ពោរ​ពេញ​​អត្តសញ្ញាណជាតិ​របស់​ទីក្រុង​ហូជីមិញ​​មក​ដល់​មិត្ត​អន្តរជាតិ។

តាម​ទម្លាប់​ ​​​ដល់​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មីគិតតាម​ប្រតិទិន​សកល (​ថ្ងៃទី ១​ ​ខែមករា) ផ្នែក​ទេសចរណ៍​ទីក្រុង​ហូជីមិញ​បាន​រៀបចំ​​ការទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​​ដំបូង​មក​​ដល់​តំបន់​​ដោយ​បណ្តា​ឈុត​​សម្តែង​តន្ត្រី​ប្រពៃណី​ក្នុង​​បរិយាកាស​សប្បាយរីករាយ​ កក់​ក្តៅ។


 ក្នុង​មួយឆ្នាំ​ទីក្រុង​ហូជីមិញ​ទទួលភ្ញៀវ​អន្តរជាតិ ៤,៥ លាននាក់ ​មកទស្សនាប្រមាណ ៥៥ %​ នៃ​បរិមាណ​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​វៀតណាម។ រូបថត៖​ឯកសារ​កាសែត​រូបភាព​វៀតណាម។

ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​វិមាន​ថុង​ញ៉ឹត មជ្ឈមណ្ឌល​​ក្បាល​នៃ​អជ្ញាធរ​សាយហ្គន​មុន​ឆ្នាំ ១៩៧៥។
រូបថត៖​ង្វៀន​ឡឹន


 គូ​ស្នេហា​ក្មេង​ថតរូប​អាពាហ៍ពិពាហ៍​​នៅ​ខាង​មុខ​វិហារ​កាតូលិក​ឌឹក​បា។ រូបថត៖​ឯកសារ​កាសែត​រូបភាព​វៀតណាម


បច្ចុប្បន្ននេះ ទីក្រុង​ហូជីមិញ​​មាន​រាង​កាយ​​របស់​ទីក្រុង​ទំនើប សកម្ម និង​ត្រៀម​ខ្លួន​​សមាហរណកម្ម​យ៉ាង​ជ្រាល​ជ្រៅ។ រូបថត៖​ឯកសារ​កាសែត​រូបភាព​វៀត​ណាម

សប្បាយ​រីករាយ​ក្បាច់រាំ​នាគ​លើ​ផ្លូវក្នុង​ទីក្រុង​ហូជីមិញ។ រូបថត៖​ឯកសារ​កាសែត​រូបភាព​វៀត​ណាម

ថ្ងៃ​និទាឃ​រដូវ​លើ​ផ្លូវ​ផ្កា​ង្វៀន​ហ្វៀ។រូបថត៖​ឯកសារ​កាសែត​រូបភាព​វៀត​ណាម

សួន​ឧទ្យានវប្បធម៌​ជប៉ុន​​នៅ ទីក្រុង​ហូជីមិញ។ រូបថត៖ ឡេមិញ

ភ្ញៀវ​ទេសចរណ៍​និង​ប្រជាជន​ទីក្រុង​​​លេង​កំសាន្ត​នៅ​មណ្ឌល​ទេសចរណ៍​សួយ​ទៀន។ រូបថត៖ ឡេមិញ

ភ្ញៀវ​ទេសចរណ៍​និង​ប្រជាជន​ទីក្រុង​​​លេង​កំសាន្ត​នៅ​មណ្ឌល​ទេសចរណ៍​សួយ​ទៀន។ រូបថត៖ ឡេមិញ

បងប្រុស​​ Jack Kelly ភ្ញៀវទេសចរណ៏ជនជាតិអង់គ្លេស បានឲ្យដឹងថា : “ខ្ញុំមានការចាប់អារម្មណ៏​នឹង​បរិយាកាស​​​និងប្រជាជន ទីក្រុងហូជីមិញ ហើយនេះជាលើកទី ២ ហើយដែលរូបខ្ញុំបាននាំគ្រួសារមកលេង លំ​​ហែកាយ។ ទេសភាពល្អបំផុតគឺប្រវត្តិសាស្ត្រនៃទឹកដីនេះមានកន្លែងជាច្រើនគួរឲ្យចាប់អារម្មណ៍​សំរាប់​យើង​​​​ទាំងអស់គ្នាស្វែងរក” ។

បាន​ឲ្យ​ដឹង​ថា ឆ្នាំ ២០១៤ ទីក្រុង​បាន​ទទួល​​​ភ្ញៀវ​ទេសចរណ៍​បរទេស​ ចំនួន ៤,៥ លាន​នាក់ ប្រមាណ ៥៥%​ នៃ​​​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប​មក​ដល់​វៀតណាម​។  បុណ្យ​ចូលឆ្នាំ​ថ្មី​​​​មមែ​​ ២០១៥ កន្លង​ទៅ ​ក្នុង​​ពន្លឺ​ព្រះ​អាទិត្យ​​ខាង​ត្បូង​នៅ​និទាឃរដូវ​ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​និង​ប្រជាជនរាប់​​លាននាក់​​​បាន​តាន់​តាប់​​ប្រមូល​គ្នា​មក​​​​​ដល់​ទីក្រុង​ហូជីមិញ​ ទស្សនា លេងកំសាន្ត​នៅ​បណ្តា​ទី​កន្លែង​ទេសចរណ៍​ដ៏ល្បី​ឈ្មោះ​​ដូចជា៖​មណ្ឌល​ទេសចរណ៍​​វប្បធម៌​សួយ​ទៀន ដឹម​សែន ថាវ​កឹម​វៀន ផ្លូវ​​ផ្កា​ហាម​ងី ពិធីបុណ្យ​​ផ្កា​​និទាឃរដូវ​នៅ​សួន​ឧទ្យាន​តោ​ដាន…

ជា​ពិសេស ឆ្នាំ ២០១៤ រួមជាមួយ​ ២០ ខេត្ត​ទីក្រុង​ផ្សេង​​​នៅតំបន់ភូមិភាគខាងត្បូង ទីក្រុង​ហូជីមិញ​​មាន​កិត្តយស​​​ទទួល​ក្តី​សប្បាយ​រីករាយ​ នៅ​ពេល​ចំ​រៀង​ចាប៉ី​មិនអាជីព មួយ​ប្រភេទ​​សិល្បៈ​​អរូបី​ដែល​ជា​អត្ត​សញ្ញាណ​វប្បធម៌​ខាង​ត្បូង បាន​អង្គការ UNESCO​ បញ្ជូនជាបតិកភ័ណ្ឌវប្បធម៌​ពិភព​លោក។ អាច​និយាយ​​បានថា សាយហ្គន  – ទីក្រុង​ហូជីមិញ​គឺ​មួយ​ក្នុង​បណ្តា​​ស្រុក​កំណើត​​របស់​​​​ប្រភេទ​តន្ត្រី​​​ប្រជា​ប្រិយ​ពិ​សេស​នេះ​។ ​ការជំហាន​ឈាន​ទៅ​មុខ​របស់​សម័យ​កាល​និង​សមាហរណកម្ម​វប្បធម៌កាន់​តែ​ខ្លាំង​ក្លា​ ដោយ​កម្លាំង​​ផ្ទាល់​​​និង​ក្តី​ស្រឡាញ់​​ស្រុក​​កំណើត​ ប្រទេស ប្រជាជន​ទី្រក្រុង​ហូជីមិញ​នៅតែ​រក្សា​បាន​អត្តសញ្ញាណ​វប្បធម៌​​ដោយ​ឡែករបស់ខ្លួន។ ​​ហេតុ​នេះ បើ​មាន​ឱកាស​​មក​ទស្សនា​​តំបន់​នេះ​និង​មកដល់​តំបន់​ជាយ​ទីក្រុង​ដូចជា​កឹន​យើ ប៊ីញ​ចាញ់ ញ៉ាបេ ហក​ម៉ូន គូជី…​ទើបពួក​គេ​​អាចឃើញ និងយល់បានយ៉ាង​​ជ្រាល​ជ្រៅ​នៃ​ប្រភេទ​​​សិល្បៈ​​ពិសេស​ ដែល​បង្កើត​​​​​​​អត្តសញ្ញាណវប្បធម៌​សេរី ​ស្និទស្នាល ​និង​រាក់​ទាក់​របស់​ប្រជាជន​ទី​ក្រុង​ហូជីមិញ​និយាយ​ដោយឡែក និង​ប្រជាជន​ភាគខាង​ត្បូង​និយាយ​រួម។

ចំពោះ​ជីវ​ភាព​សេដ្ឋកិច្ច​​ ចាប់​ពី​ឆ្នាំ ២០០២ ទីក្រុង​ហូជីមិញ​គឺ​តំបន់​ដំបូង​លើ​ទូទាំងប្រទេស​​អនុវត្តន៍​កម្មវិធី​លក់​​ទំនិញ​តាម​តំលៃ​ស្ថេរភាព។ ដោយ​មាន​កម្មវិធី​នេះ​​តំលៃ​លក់​​នៅ​ទីផ្សារ​តែងតែ​រក្សា​ស្ថេរភាព រួម​ចំណែក​ជា​ច្រើន​​​ក្នុង​ការ​​ធានា​ជីវភាព​រស់​នៅ​របស់​ប្រជាជន។ អាចនិយាយដល់​​បណ្តា​ក្រុម​ធុរកិច្ច​គំរូ​​ដែល​ចូល​រួម​យ៉ាង​សកម្ម​​ក្នុង​កម្មវិធី​​រក្សាស្ថេរភាព​​តំលៃ​ដូចជា៖ សាយហ្គន Co.op, បាហួន, Vissan, អគ្គក្រុមហ៊ុន​កសិកម្ម​សាយ​ហ្គន​​   ក្រុមហ៊ុន​សាន​ហា…​​ដើម្បី​កម្មវិធី​នេះ​​កាន់​តែ​ទទួល​បានប្រសិទ្ធភាព​ខ្ពស់ ទីក្រុង​ហូជីមិញ​បាន​អនុវត្តន៍​គម្រោង​​​ជា​ច្រើន​ដូចជា៖ អភិវឌ្ឍន៍​ចិញ្ចឹម​បង្កើត​ប្រភព​ទំនិញ​​​​ស្ថេរភាព អភិវឌ្ឍន៍​ប្រព័ន្ធ​​លក់​ដូរ​រាយ អនុវត្តន៍​​ចលនា​​ “ប្រជាជន​វៀតណាម​អាទិភាព​ប្រើប្រាស់​ទំនិញ​វៀតណាម” បង្កើត​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​​​បណ្តា​ខេត្ត​នៅ​ខាង​ត្បូង​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សំរាប់​អង្គការ​ធុរកិច្ច​តភ្ជាប់​ការ​ផ្គត់​ផ្គង់​ទំនិញ លក់​​ផលិតផល​ បើក​ទូលាយ​ទីផ្សារ…

បច្ចុប្បន្ននេះ ក្រៅ​​ទីកន្លែង​លក់​ទំនិញ​តាម​តំលៃ​ស្ថេរភាព​​ចំនួន​ ៩០០០ ​សាខា រួម​មានមុខ​ទំនិញចំនួន ៣៥០ មុខ ទីក្រុង​ហូជីមិញ​ក៏បាន​​​រៀប​ចំ​​បាន​​ជើងលក់​ទំនិញ​ចល័ត​ដល់​តំបន់​ដាច់​ស្រយាល បណ្តា​មណ្ឌលកែ​ច្នៃ​ផលិត​និង​មណ្ឌល​ឧស្សាហកម្ម​ ដើម្បី​បំរើ​​​តំរូវ​ការ​ជីវភាព​របស់​ពលករ​ក្រីក្រ​ជា​បន្ទាន់។


នៅខាង​ក្នុង Robins, មណ្ឌល​លក់ដូរដ៏​គុណភាព​​ខ្ពស់​របស់​ទីក្រុង។ រូបថត៖ ឡេមិញ

Vietnam Motorshow មួយក្នុង​បណ្តា​​ព្រឹត្តិការណ៍​ដ៍​កិត្តនាម​​តែង​តែ​រៀបចំ​ ទាក់​ទាញ​បណ្តា​ពាណិជ្ជសញ្ញា​រថយន្ត​ល្បីឈ្មោះ​លើពិភពលោក​ ដែល​​​ប្រព្រឹត្តិការទៅ​នៅ​ទីក្រុង​ហូជីមិញ។ រូបថត៖ ង្វៀន​ឡឹន

​ប្រព័ន្ធ​ស្ពាន កំពង់​ផែ​របស់​ទីក្រុង​ហូជីមិញ​ក៏​កំពុងកាន់​តែ​សុក្រិត។ ក្នុង​រូបថត៖ ​តឹន​កាង​កាត​ឡាយ។ រូបថត៖ ដាំង​គីមភឿង

​អគ្គ​ក្រុមហ៊ុន​កាត់​ដេរ​ញ៉ាបែ (NBC),  មួយ​​ពាណិជ្ជសញ្ញា​ធំ​របស់​ផ្នែក​វាយណភណ្ឌ​ទីក្រុង​ហូជីមិញ បាន​ផលិតចេញ​បណ្តា​ប្រភេទ​ផលិតផល​​ដែល​មាន​គុណភាព​​ខ្ពស់​ដូចជា៖ veston អាវ​មាន​ក មាន​ប្រៀប​ខ្លាំង​​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។ រូបថត៖ ដាំង​គីមភឿង

រោងជាងផលិត​ស៊ុត​​ស្អាត​បាហឹន ពាណិជ្ជសញ្ញាដ៏​ល្បី​ឈ្មោះ​​របស់ទីក្រុង។ រូបថត៖ ដាំង​គីមភឿង

 នា​ឆ្នាំ២០១៤  ផលិត​ផល​​សរុប​ក្នុងស្រុក​របស់​ទីក្រុង​ហូជីមិញ (GDP)​ ស្មើ​​​​​ជាង ២០% នៃ​ទូទាំង​ប្រទេស​​ ​ចូល​ថវិការ​និង​តំលៃ​​ពាណិជ្ជកម្ម​ស្មើ ៣០ %​ នៃទូ​ទាំង​ប្រទេស ​​​ចំណូលជា​មធ្យម​​​​​ប្រជាជន​ម្នាក់​ក្នុង​មួយ​​ឆ្នាំ​ទទួល​បាន ៥.១៣១​ ដុល្លារ​អាមេរិក​ម្នាក់​​ គ្រោង​ដល់​ចុង​ឆ្នាំ ២០១៥ ទទួល​បាន ៥.៨២៦ ដុល្លារ​អាមេ​រិក​ម្នាក់​។
 
គឺតំបន់​មាន​​បរិមាណ​ប្រជាជន​​​ជាច្រើន​បំផុត​លើទូទាំង​ប្រទេស​ ដូច្នេះ​បញ្ហា​​ទី​ស្នាក់​​​នៅ​ក៏​បាន​អជ្ញាធរ​ទីក្រុង​ហូជីមិញ​យក​ចិត្ត​ទុក​ដាក់។ ដើម្បី​ធានា​​លក្ខណៈ​រស់​​​នៅ​ល្អបំផុត​ឲ្យ​ប្រជាជន ពិសេសគឺ​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប ​ដោយ​ដើម​​​វិនិយោគ​​ក្នុង​ប្រទេស​​និង​ការជួយឧបត្ថម្ភ​​របស់​អន្តរជាតិ​ ទីក្រុង​ហូជីមិញ​បាន​​​អនុវត្តន៍​ការ​កសាង​​គម្រោង​ទីស្នាក់​នៅ ​​អគារ​ស្នាក់​នៅ​​​មាន​តំលៃ​ថោក។ បច្ចុប្បន្ននេះ ​ក្នុង​ទីក្រុង​​​មាន​គម្រោង​​ ចំនួន ៦២ ប្រហែលជា ៧០.០០០ ផ្ទះ សំ​រាប់​ប្រជាជន​​​​​ដូចជា​កម្មករ កម្មាភិបាល និយោជិក...​ជួល​ ទិញជួល។ ក្នុងនោះ​​​មាន​ ១៤ ​គម្រោង​​ផ្ទះ​សា្នក់​នៅ​ឲ្យ​កម្មកររួមមាន​ប្រមាណ​​១០.០០០​ខ្នង និង ៤៦ គម្រោង​​ផ្ទះ​ស្នាក់​នៅ​ឲ្យ​កម្មករ ​កម្មាភិបាល ចំនួន​​៨.០០០​ខ្នង ​​សេសសល់​គឺ​បណ្តា​​គម្រោង​កសាង​អន្តេវាសិកដ្ឋាន​សំរាប់​និស្សិត និងផ្ទះ​ស្នាក់​នៅឯកជន​។

អាច​និយាយ​ ក្រោយ​ ៤០ ឆ្នាំ​  “ពី​​គ្រាប់​ពេជ្រ​នៅ​អាស៊ី​បូព៌ា” ដល់​“ទីក្រុងធំ​អស្ចារ្យ​”​​ទំនើប​​​ជាមួយ​មូលដ្ឋាន​ជីវភាព សេដ្ឋកិច្ច​ វប្បធម៌ សង្គម ​រឹងម៉ាំ​និង​អភិវឌ្ឍន៍​​ស្មើ​នឹង​​កំរិត​តំបន់ និង​អន្តរជាតិ​កាន់​តែ​​​លេច​ចេញ​យ៉ាង​ច្បាស់​លាស់​នៅទីក្រុង​ហូជី មិញ  ​តំបន់​ពោរពេញ​រស្មី​ព្រះ​អាទិត្យនៃ​ភូមិភាគ​ខាង​ត្បូង​​​សម្បូណ៍​រុង​រឿង​និង​រាក់​ទាក់៕

 





 អត្ថបទ៖​ង្វៀន​វូថាញ់​ដាត-ង្វៀន​អាញ់
រូបថត៖ ង្វៀន​ថាំង-ឡេមិញ-ដាំង​គីមភឿង-ង្វៀ​ឡឹន
ង្វៀន​មិញ​តាម គីមជី​និង​ឯកសារ​កាសែត​រូបភាព​វៀតណាម



 

nguyenhuonggiang

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top