• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ជួប​សំណេះ​សំណាល​ជាមួយ​ស្ថាប័ន​សារព័ត៌​មាន​


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh

នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ជំនួប​សំណេះសំណាល ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​​រកា​​នព្វស័ក​២០១៧ រវាង​ក្រសួង​​ការ​​បរទេស និងស្ថាប័នសារព័ត៌មាន​វៀត​ណាម ​ក្រោមអធិបតីភាពរបស់​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ការ​​បរទេស​​វៀត​ណាម លោក Pham Binh Minh បានប្រព្រឹត្តទៅនៅរដ្ឋធានី​ហាណូយ។ នៅទី​នេះ លោក Pham Binh Minh បាន​វាយតំលៃខ្ពស់ ចំពោះលក្ខណៈជំនាញ​របស់​សារព័ត៌​មាន​វៀត​ណាម​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មី​ៗ​នេះ។ សារព័ត៌មាន​មិន​ត្រឹម​តែផ្សាយ​ព័ត៌មាន​យ៉ាង​លឿន និងគ្រប់គ្រាន់នូវសកម្មភាព​កិច្ច​ការបរទេស របស់បក្ស រដ្ឋ​ប៉ុណ្ណោះ​ទេ​ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាព​ទឹក​ដី​មនុស្ស​វៀត​ណាម ទៅកាន់​ពិភព​លោក និង​នាំមិត្តភក្តិ​អន្តរជាតិ​មកកាន់​វៀត​ណាម​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ​​សារ​ព័ត៌មាន​បាន​សហការ​យ៉ាង​ស្អិត​រមួត ជាមួយ​​ផ្នែក​ការទូត​អនុវត្តន៍​​ល្អនូវ​ការ​ងារ​រក្សា បរិយាកាសសន្តិភាព ស្ថិរភាព តស៊ូ​ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យ​ភាព​កោះ​សមុទ្រ៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top