នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចការងារនៅស្លូវ៉ាគីនោះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសវនការជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគី លោក Robert Kaninak។
ជំនួបធ្វើការរវាងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រ
ក្រសួងមហាផ្ទៃស្លូវ៉ាគី លោក Robert Kaninak
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ស្លូវ៉ាគីកំពុងជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាម នៅតំបន់អឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្ម ឈរលំដាប់ថ្នាក់ទី ១៤ របស់ស្លូវ៉ាគី។ លោក Vuong Dinh Hue បានស្នើឲ្យរដ្ឋាភិបាលស្លូវ៉ាគី បន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមដែលកំពុងវិនិយោគនៅស្លូវ៉ាគី ក៏ដូចជាធានាលក្ខណៈធ្វើការប្រកបដោយយុត្តិធម៌សម្រាប់ពលករវៀតណាមរាប់រយនាក់ដែលកំពុងធ្វើការស្របច្បាប់នៅស្លូវ៉ាគី។
ភាគីទាំងពីរបានឯកភាព កសាងរាល់យន្តការសហប្រតិបត្តិការ ទាក់ទិននឹងផែនការសកម្មភាពជាក់ស្តែង ជាពិសេស បង្កើនលក្ខណៈងាយស្រួល ដើម្បីសហគ្រាសនៃប្រទេសទាំងពីរទាក់ទង់ផ្ទាល់នឹងវិស័យដែលជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាព ជម្រុញដំណើរការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU (EVFTA) ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម