• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ឧបករណ៍ទទួលទានតែរបស់ជនជាតិវៀតណាម

ឧបករណ៍ទទួលទានតែដែលជាអត្តសញ្ញាណវៀតណាមត្រូវបានឧទ្ទេសនាមដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេសតាមពិធីតាំងពិព័រណ៌ "សិល្បៈអនុវត្តន៍ក្នុងវប្បធម៌តែភូមិភាគខាងកើត” ទើបបានប្រព្រឹត្តឡើងនៅសារមន្ទីប្រវត្តិសាស្រ្តទីក្រុងហូជីមិញ។

តាំងពីយូរលង់ណាស់មកហើយ​ តែបានចាត់ទុកដូចជា​ថ្នាំមួយប្រភេទ​មាន​ផលប្រយោជន៍​សម្រាប់​សុខ​ភាព​របស់​មនុស្ស​ បើសិនជា​បាន​ប្រើប្រាស់​យ៉ាងត្រឹមត្រូវ​និង​ទៀងទាត់​​ យូរៗទៅ ​តែបាន​ក្លាយជា​មុខ​ភេសជ្ជៈ​មួយប្រភេទ ​​ការ​ទទួល​ទាន​តែ​ក៏បាន​លើក​តម្កើងនិងចាត់ទុកដូចជាអត្តសញ្ញាណ​វប្បធម៌ដ៏ពិសេសពិសាល​មួយរបស់​បណ្តាប្រទេស​នៃ​ភូមិភាគខាង​កើត​។​​ ក្នុង​នោះ​ វប្បធម៌​តែ​វៀតណាមក៏​បាន​បង្កើត​ឡើង​ពី​រាប់ពាន់​ឆ្នាំ​កន្លងមកហើយ ​ឧបការណ៍​ទទួលទានតែរួមមាន៖​ ប៉ាន់តែ ពែង​តែ និងស្លាបព្រា ។ល។ និងមានរបៀបទទួលទាន​តែ​ប្រកបដោយអត្តសញ្ញាណពិសេស​ជា​ដោយ​ឡែក។

ក្នងចំណោមវត្ថុបានដាក់តាំងក្នុងពិធីតាំងពិព័រណ៍ “សិល្បៈ​អនុវត្តន៍​ក្នុង​វប្បធម៌តែ​នៅ​ភូមិភាគខាងកើត” ឧបករណ៍ទទួលទានតែ​របស់វៀតណាម​រួមមាន​ ​១២២​ មុខ បានបង្ហាញ​អ្វីៗជាចំណែក ដែលផូរផង់​ជាទីបំផុតនៃវប្បធម៌ទទួលទានតែ​របស់វៀតណាម រួមមាន៖ កម្រងភាជន៍នៅ​រជ្ជកាល​លី​ (សតវត្សរ៍ទី១១ដល់១៣) រជ្ជកាលត្រឹន​(​សតវត្សរ៍​ទី១៣ដល់១៥) ភាជន៍ដែលបានបញ្ជាទិញពីប្រទេសចិន ​(សតវត្សរ៍ទី​១៩) បណ្តាវត្ថុដាក់តាំងនេះមានរចនាបទដ៏សម្បូរបែបនៃភាជន៍បុរាណវៀត​ណាមដូចជា៖ ភាជន៍បាតត្រាង ភាជន៍ជូដៅ ភាជន៍សាយហ្គន ភាជន៍ឡាយធាវ។


វត្ថុដាក់តាំងមានរចនាបទយ៉ាង​សម្បូរប្រភេទនៃភាជន៍ដ៏ល្បីល្បាញរបស់វៀតណាមដូចជា៖ បាតត្រាង
ជូរដៅ សាយ​ហ្គន ឡាយ​ធាវ


ប៉ាន់តែនៅ​រជ្ជកាលលី - ត្រឹន​នៅសតវត្សរ៍ទី ​១១ ដល់ ១៤

ឧបករណ៍ទទួលតែមួយប្រភេទរបស់ជប៉ុន​បានបង្ហាញ​ចំណងទំនាក់ទំនងវប្បធម៌វៀតណាម - ជប៉ុន​


ប៉ាន់តែធ្វើពីភាជន៍មានពណ៌ខៀវលាយពណ៌សនៅសតវត្សរ៍ទី​១៥


ប៉ាន់តែធ្វើពីលោហៈធាតុ នៅសតវត្សរ៍ទី​១៧ដល់១៨


ពែងតែតុង សរសេរអក្សរ “មីងុក”​ ភាជន៍មានពណ៌ខៀវលាយស នៅសតវត្សរ៍ទី​១៩


ពែងមាន​គំរប ភាជន៍មានពណ៌ នៅចុងសតវត្សរ៍ទី​១៩ ឡាយធាវ


ពែងមានគំរប សរសេរអក្សរ “ម៉ិញម៉ាង” (ផាបឡាម នៅចុងសតវត្សរ៍ទី១៩) និងពែងតុង 

ប៉ាន់ធ្វើពីដីឥដ្ឋ នៅសតវត្សរ៍ទី​១៩


ប៉ាន់ធ្វើពីភាជន៍មានពណ៌ នៅសតវត្សរ៍ទី​១៥ គ្វាងដឹក


ប៉ាន់តែនិងពេងតែ​ធ្វើពីភាជន៍មាន ពណ៌ខៀវលាយស នៅសតវត្សរ៍ទី​ ១៩ វៀតណាមបញ្ជាទិញពីប្រទេសចិន

ប៉ាន់តែធ្វើពីភាជន៍មានពណ៌ នៅ​ដើមសតវត្សរ៍ទី​ ២០​ ឡាយធាវ


ប៉ាន​តែនិង​ពែងតែ​ធ្វើពី​ភាជន៍មានពណ៌ នៅ​ដើមសតវត្សរ៍ទី​ ២០​ ភាជន៍ផលិតនៅឡាយធាវ


ពិធី​តាំងពិព័រណ៍ “សីល្បៈអនុវត្ត​ន៍​ក្នុងវប្បធម៌​តែនៅភូមិភាគខាងកើត”
 ​បាន​ដាក់​តាំង​ឧបករណ៍ទទួលទានតែដ៏ពិសេសពិសាល​និង​សម្បូរបែប

 
 


ជាពិសេស អ្នកកម្រង​ឯកជន​ក៏បានចួលរួមដាក់តាំងវត្ថុក្នងពិធីតាំងពិពរណ៍នេះដូចជា៖​ ប៉ានតែនិងពែងតែធ្វើពី​ភាជន៍មាន​ពណ៌សលាយពណ៌ខៀវ​និង​បានសរសេរអក្សរ “ទឹដឹកនាដាវ” របស់​អ្នកស្រាវជា្រវ ង្វៀនហ៊ឹវត្រៀត ហើយ​ប៉ាន់តែ​និងពែងតែមាន​គំរប ​បាន​សរសេរអក្សរ “មីញម៉ាង” របស់អ្នកកម្រង ង្វៀនថាញ់តៀន​។ គណៈកម្មាការ​រៀបចំ​ពិធី​តាំង​ពិព័រណ៌នេះក៏បានដាក់តាំង​ឧបករណ៍ទទូលទានតែថ្មីមួយចំនួន ដែលមាន​រចនាបទដ៏ទំនើប​គួមផ្សំនឹង​ក្បាច់រចនាបុរាណ​ជិតស្និទជាមួយវប្បធម៌ប្រពៃណីវៀតណាមទៀតផង។

ក្រៅពីនោះ វប្បធម៌ឧបករណ៍ទទួលទានតែ​វៀតណាម​ក៏បាន​បង្ហាញ​តាមរយៈបណ្តា​វត្ថុដាក់តាំង​របស់ភាជន៍​ AN NAM YAKI (ភាជន៍អានណាម)​ ក្នុង​ចំ​ណោមឧបករណ៏ទទួល​ទាន​តែ​របស់​ជប៉ុន​បាន​ដាក់តាំងនៅ​ពិធី​នេះ។ ​នេះគឺជាប៉ាន់និងពែងតែ​បាន​ធ្វើពី​តំបន់ជូដៅនៅ​សម័យ ឡេ  - ម៉ាក (​សតវត្សរ៍ទី១៦ ១៧)​ ហើយបាននាំចេញទៅ​ទីផ្សារជប៉ុន​ ក្នុងនោះមាន​ឧបករណ៍ទទួលទានតែមានប្រភពមកពីប្រទេសវៀត​ណាម បាន​ចួលរួមចំណែកក្នុងការ​បង្កើតឡើងលក្ខណៈរមទម្យនៃ​ឧបករណ៍ឆុងតែ​តាម​គោលគារណ៍ “បរិសុទ្ធនិងជ្រះថ្លា “
 
នៅ​ពិធី​តាំងពិព័រណ៍​ សាធារណជន​ក៏​មាន​ឧកាស​បាន​ស្វែង​យល់​អំពី​វប្បធម៌​ទទួលទានតែ​របស់​ជនជាតិ​វៀត​ណាម​​តាមការ​ឆុងតែ​និងទទួល​ទានតែ។​ លោក Julian Green  ភ្ញៀវទេសចរណ៍​មក​ពី​អាមេរិក​បាន​អោយ​ដឹង​ថា​៖ “ខ្ញុំ​ពិតជា​សម្បាយចិត្តខ្លាំងណាស់​ ដោយសា​របាន​មកទេសចរណ៍​នៅ​វៀត​ណាម​ និង​បាន​ស្វែង​យល់​អំពី​វប្បធម៌​តែ​របស់​ប្រទេសមិត្តយ៉ាងចៃដន្យ។ ​នេះ​ពិតជាវប្បធ៌ម​​ដ៏​ល្អប្រលើររបស់​ជនជាតិ​វៀតណាម​ នាំអោយ​ភ្ញៀវទេសអន្តរជាតិ​មាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​​”./.

អត្ថបទនិងរូបថត៖ ង្វៀនវូថាញ់ដាត


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top