• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អ្នកស្ម័គ្រចិត្ត JICA រួមដំណើរជាមួយវៀតណាម

ជាងម្ភៃឆ្នាំកន្លងទៅ​ ស្ថាប័ន​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន បាន​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​ជប៉ុន​ជាង​៥០០​នាក់ ដែលមានបំណង​លើកកម្ពស់​បទពិសោធន៍ និង​បច្ចេកទេសរបស់​ខ្លួន ដើម្បី​រួម​ចំណែក​ឲ្យការ​អភិវឌ្ឍ​របស់​វៀត​ណាម​។ បងស្រី Niizeki និង បងប្រុស Makamura Masaya ជា​អ្នក​គំរូ​ឆ្នើម កំពុងខិត​ខំរួម​វិភាគទាន​ក្នុង​កម្លាំង​ផ្សព្វ​ផ្សាយ​វប្បធម៌ ទេសចរណ៍ និង​ថែទាំ​សុខ​ភាព​សហគមន៍​នៅវៀត​ណាម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​

តាមការឧទេសនាម​របស់អង្គការ JICA យើង​ខ្ញុំទៅជួប​បង​ស្រី Niizeki Mihoko អ្នក​ស្ម័គ្រចិ​ត្ត​ជាតិ​ជន​ប៉ុន ធ្វើការ​នៅ​ក្នុង​សារមន្ទីរ​នារី​វៀត​ណាម។ យើងខ្ញុំសែន​ភ្ញាក់​ផ្អើរ ពេលនារី​ជន​ជាតិ​ជប៉ុន​ម្នាក់ បែរ​ជា​អាច​ឧទ្ទេស​នាម​យ៉ាង​ច្បាស់​លាស់ អំពី​វត្ថុបូរាណ ដែល​មាន​លក្ខណៈ​ពិសេស​របស់​វៀត​ណាម ដល់ភ្ញៀវ​ទេសចរណ៍​ដូច​នេះទេ។

បងស្រី Niizeki Mihoko ឲ្យដឹងថា​ តាំង​ពីក្មេង​បង​ស្រីបាន​ចូល​ចិត្ត​ការ​ងារ​អ្នក​ស្ម័គ្រ​ចិត្ត​និង​ចង់​ចែក​រំលែក​នូវ​បទ​ពិសោធន៍ ក៏ដូច​ជាចំណេះវិជ្ជា​របស់​ខ្លួន​ដល់អ្នក​ផ្សេង​ៗ។ ពេល​ឃើញ​នៅលើវ៉ែ​ប​សាយ​របស់ JICA មាន​ចុះ​ផ្សាយ​​ព័ត៌មាន​កម្ម​វិធីបញ្ជូន​អ្នកស្ម័គ្រចិត្ត​សហប្រតិបត្តិការ​បរទេស​ជប៉ុន បង​ស្រី​ដាក់​សំណុំ​បែប​បទ​ឯកសារ​ហើយ​​បាន​ក៏ជាប់​ឈ្មោះ។ បង​ស្រី Niizeki Mihoko បាន​ចូលរួមថ្នាក់​ហ្វឺក​ហ្វឹន​ភាសា​វៀត​ណាម និង​ជំនាញ​ធ្វើការ​ក្នុង​រយៈ​ពេល៧០​ថ្ងៃនៅ​ជប៉ុន មុន​ពេលអញ្ជើញ​មក​ធ្វើការ​នៅវៀត​ណាម​ឆ្នាំ២០១៤​។


បងស្រី Niizeki Mihoko ជាអ្នកស្ម័គ្រចិត្តម្នាក់របស់ JICA ធ្វើការនៅក្នុងសារមន្ទីរនារីវៀតណាម។

ការងាររបស់បងស្រី Niizeki Mihoko ជាអ្នកជំនួយការ ក្នុងការងាររៀបចំបកប្រែឯកសារជាភាសាជប៉ុន នៅសារមន្ទីរនារីវៀតណាម។ 

ក្រៅពីការងារចម្បង គឺជំនួយការបកប្រែភាសា បង្កើតវ៉ែបសាយ ជាភាសាជប៉ុន នៅពេលទំនេរ បងស្រី Niizeki Mihoko នៅធ្វើជាអ្នកណែនាំក្នុងសារមន្ទីរនារីវៀតណាមទៀតផង។

បងប្រុស Nakamura Masaya អ្នកស្ម័គ្រចិត្ត JICA រួមជាមួយអ្នករួមអាជីពវៀតណាម ថែទាំកុមារក្នុងម៉ោងរៀនក្រៅសាលានៅមជ្ឈមណ្ឌលស្តាមុខងារកុមារពិការធ្វីអាន។

បងប្រុស Nakamura Masaya  ថែទាំកុមារពិការនៅវៀតណាម។

ការងារចម្បងរបស់បងប្រុស Nakamura Masaya  គឺជាអ្នកជំនួយមជ្ឈមណ្ឌលក្នុងការងារថែទាំ ចិញ្ចឹម ស្តារមុខងារជូនកុមារ។

ម៉ោងស្តារមុខងារជូនកុមារនៅមជ្ឈមណ្ឌលស្តារមុខងារកុមារពិការធ្វីអាន។

តាមបងប្រុស Nakamura Masaya បទពិសោធន៍ធ្វើការនៅជប៉ុន បានជួយបងក្នុងការងារជាច្រើននៅមជ្ឈមណ្ឌលធ្វីអាន។

ក្រៅការថែទាំជូនកុមារពិការផ្ទាល់ បង Nakamura Masaya នៅយកចំណេះវិជ្ជា ការបទពិសោធន៍របស់ខ្លួន សិក្សាបានពីវិស័យនេះ ចែករំលែកជាមួយអ្នករួមអាជីពវៀតណាម។

បងប្រុស Nakamura Masaya និងបុគ្គលិកមជ្ឈមណ្ឌលធ្វីអាន ថែទាំរាល់ពេលបាយជូនកុមារ។

អ្នកស្ម័គ្រចិត្តជប៉ុនជំនួយចិញ្ចឹមកុមារផ្ទាល់នៅក្នុងមជ្ឈមណ្ឌលធ្វីអាន។

ការងាររបស់បងប្រុស Niizeki Mihoko នៅវៀត​ណាម គឺជាអ្នកណែនាំ​ភ្ញៀវទេសចរណ៍​ទស្សនា​សារមន្ទីរ​នារី និង​បក​ប្រែព័ត៌​មាន​ពីវត្ថុ​បូរាណ សៀវ​ភៅ កាសែត​។ល។ ពីភាសា​វៀតណាម​ទៅជាភាសា​ជប៉ុន។ សព្វ​ថ្ងៃ Mihoko កំពុង​រួមជាមួយ​អ្នករួម​អាជីព​របស់​ខ្លួន បង្កើត​វ៉ែប​សាយ សារមន្ទីរ​នារីវៀត​ណាម​ជាភាសាជ​ប៉ុន ដើម្បី​នាំព័ត៌​មាន​ពីវៀត​ណាម​ដល់ប្រទេស​ជប៉ុន ជាងនេះ​ទៅ​ទៀត ។ បង​ប្រុស Niizeki Mihoko សំណេះ​សំណាល​ដោយ​រីករាយ​ថា៖​ “ពេលខ្ញុំ​ ជួបភ្ញៀវទេសចរណ៍​ជនជាតិ​ជប៉ុន ពួក​គេនិយាយ​ជាមួយ​ខ្ញុំថា វៀត​ណាម​ជាទឹក​ដី​ចំណាប់​អារម្មណ៍ និងចង់ស្វែង​យល់ព័ត៌មាន​ច្រើនជាង​នេះ​ទៅ​ទៀត។ ប្រការ​នេះធ្វើ​ឲ្យ​ខ្ញុំយល់​ឃើញ​ការ​ងារ​សព្វ​ថ្ងៃ​រប​ស់​ខ្លួន​ មាន​អត្ថប្រយោជន៍ណាស់​សម្រាប់ការ​ជួយ​ផ្សព្វផ្សាយ វប្បធម៌វៀត​ណាម ទៅដល់​ទឹក​ដី​ជប៉ុន​។”

យើងខ្ញុំទៅដ​ល់មជ្ឈមណ្ឌល​ស្តារមុខងារកុមារ​ពិការធ្វី​អាន ស្រុក​បាវី ទីក្រុង​ហាណូយ ដើម្បី​ជួបបង​ប្រុស Nakamura Masaya ធ្វើការ​ងារអ្នក​ស្ម័គ្រពិសេស​មួយ​។ ការ​ងារសព្វ​ថ្ងៃរបស់បង​គឺ ជំនួយ​គ្រូប​ង្រៀន​នៅ​មជ្ឈមណ្ឌល​ក្នុងកា​រងារ​ថែទាំ ចិញ្ចឹម កែសម្រួលរូប ស្តារមុ​ខ​ងារ អប់រំ និង​ទិសដៅអាជីព​សម្រាប់កុមា​រពិការ របស់​ខេត្ត​ក្រុង​ភាគខាង​ជើង​វៀត​ណាម។ តាមដឹងមុន​ពេលមក​ដល់វៀត​ណាម បង​ប្រុស Nakamura Masaya ធ្លាប់​ធ្វើគ្រូបង្រៀន​ទទួល​បន្ទុក​សិស្ស​ពិការ អំពី​សតិ​ប្រាជ្ញា ជំងឺ autism និងមិន​អាចធ្វើម្ចាស់​កាយ​វិការ​ខ្លួន របស់​សាលា​អប់រំ​ពិសេស Yawata នៅតូ​ក្យូ។

ដូច្នេះ ដោយបទ​ពិសោធន៍ការ​ងារ​របស់​ខ្លួន បងប្រុស​បានប្រើប្រាស់​វិធីសាស្រ្តវិភាគ​កាយវិការ​អនុវត្តន៍ រូបភាព បង្រៀន​កុមារ​ជួបលំ​បាក ក្នុងការនិយាយ​ភាសា អាច​ស្វែងយល់​ដឹងដោយ​ងាយ​ស្រួល​។

បង​ប្រុស Nakamura Masaya និយាយ៖ “ខ្ញុំសង្ឈឹមថា​កម្លាំងតិចតួ​ចរបស់ខ្ញុំអាច​ជួយប្រយោជន៍​ដល់កុមារ​តូចៗ ហើយ​ជួយ​គ្រូបង្រៀន​វៀត​ណាម លើកកម្ពស់​បាន​កម្រិត​វិជ្ជា ដើម្បី​អាច​ណែនាំ​កុមារ​ក្នុង​ថ្នាក់​រៀន​របៀប​មួយ​ដ៏មាន​ប្រសិទ្ធ​ភាព​”៕

 


 

លោក Mutsuya Mori ប្រធាន​តំណាង JICA នៅ​វៀតណាម

“កម្មវិធីបញ្ជូន​អ្នកស្ម័គ្រ​ចិត្ត​ សហប្រតិបត្តិ​ការ​បរទេស​ជប៉ុន បាន​​ចាប់​ផ្តើម​ជាផ្លូវ​ការ​ នៅវៀត​ណាម​ក្នុង​ឆ្នាំ១៩៩៥។ ពេល​ការ​រួមវិភាគ​ទាន​ដំបូង ​ក្នុង​វិស័យ​អប់​រំរបស់​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ទទួល​ស្គាល់​និងវាយតម្លៃ​ខ្ពស់ កម្ម​វិធី​បាន​បើក​ទូលាយ​ទៅ​វិស័យ​ផ្សេង​ៗ​ដូច​ជា សុខាភិបាល អភិឌ្ឍន៍មូលដ្ឋាន ឧបត្ថម្ភ​ឧស្សាហកម្ម​រណប”​។


 

អត្ថបទ៖ ង៉ឹនហា   រូបថត៖ វៀតកឿង


 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top