• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកបើកផ្លូវឲ្យស្ថាបត្យកម្មបៃតងនៅវៀតណាម

ស្ថាបបត្យករ ហ្វាងធុក​ហាវ (Hoang Thuc Hao) ចែក​រំលែកថា៖ “ខឿន​ស្ថាបត្យ​កម្ម​បូរាណ​វៀត​ណាម ជាឃ្លាំង​កម្រ​មួយ សម្រាប់អនុវត្ត​ក្នុងសំណង់​ស្ថាបត្យកម្ម​បៃតង​ទំនើប”។ ដោយ​សារ​ប្រកា​រ​នេះបានធ្វើឲ្យបង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង ដើម្បី​ធ្វើដំណើរ​តាម​និង​សម្រេច​ក្តី​សុបិន្ត​ស្ថាបនា​ខឿន​ស្ថាបត្យកម្ម​បៃតង​មួយ ដែលមាន​លក្ខណៈវប្បធម៌​វៀត​ណាម ប្រៀប​ស្មើ​ពិភពលោក​។

មុនឆ្នាំ២០០៩ សំណង់​ស្ថាបត្យកម្មរបស់ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) (ទាំង​សំណង់​ដែល​បាន​ទទួល​រង្វាន់​អន្តជាតិ) បានត្រឹមតែ​ស្ថិតនៅក្នុង​ប្លង់។ ហេតុដូច​នេះ ពេលសំណង់អគារ​សហគម​ស៊ូយ​រ៉ែ (Suoi Re) បាន​កសាង វាបានក្លាយជា ”ដុំថ្ម” ជាលើក​ដំបូង​ដែលមាន​អត្ថន័យ​ពីរ គឺបើក​ទ្វារ​នាំ​សំណង់​ដែល​នៅលើ​ក្រដាស​របស់​បង ជាសំណង់​ពិត “ចាក់ឫស្ស” និង​បង្កើត​កេរិ៍ឈ្មោះរន្ទឺ​ក្នុងនិ​ង​ក្រៅប្រទេស​។



ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) (ខែឧសភា ឆ្នាំ២០១៦)។ រូបថត៖ តឹតសើន

ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) លើវេទិកាមហាវិទ្យាល័យស្ថាបនាហាណូយ។ រូបថត៖ តឹតសើន

ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) និងអ្នករួមអាជីពមានកិត្តិយលដណ្តើមបានរង្វាន់លេខមួយ នៅ Festival ស្ថាបត្យកម្ម
ពិភពលោក បានរៀបចំនៅប្រទេសសឹង្ហបូរី ឆ្នាំ២០១៥។ រូបថត៖ ឯកសារ

ជាមួយ​ស្ថាបត្យកម្ម​ពិសេស មាន​លក្ខណៈ​អេកូឡូស៊ី សំណង់​អគារ​សហគម​នៅភូមិ​ស៊ូយ​រ៉ែ (Suoi Re) ឃុំគឺ​អៀន(Cu Yen) ស្រុក​ឡឿង​សើន (Luong Son) ខេត្ត​ហ្វាប៊ិញ​ (Hoa Binh) បាន​ស្ថាបនា​ដោយ​វត្ថុធាតុ​ដែល​មាន​ស្រាប់​ពីធម្ម​ជាតិដូច​ជា៖ ស្បូវ ឫស្សី ស្លឹក​។ល។ ដណ្តើមបាន​ពាន​រង្វាន់ Green Good Design ២០១២ របស់​អាមេរិក​ រង្វាន់ International Architecture Awards (IAA) របស់​អាមេរិក​ ហើយ​មានឈ្មោះ​ក្នុង Top៧ នៃ​រង្វាន់ Ecowan របស់​អង្គ​ការ World Architecture News។

ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hoa) បាន​សំណេះ​សំណាល​ថា៖ “ក្តីសង្ឃឹមរបស់​ខ្ញុំបាន​កើន​ឡើង​ទ្វេដ​ង ពេល​សំណង់​បាន​បម្រើ​ជូន​ប្រជា​ជន​”​។ ប្លង់​សំណង់ រូប​ថត​សំណង់​អគារ​សហគម​ស៊ូយ​រ៉ែ (Suoi Re) បាន​តាំង​បង្ហាញ​ក្នុង​តាំង​ពិព័រណ៍​នៅទ្វីប​អឺរុប ក្នុងរយៈ​ពេល​យ៉ាង​យូរ។ វត្ថុធាតុ​ទាំង​អស់​សម្រាប់​ធ្វើ​ផ្ទះ គឺ​បងប្រើដីនិង​ឫស្សីតែ​ប៉ុណ្ណោះ។ ផ្ទះមាន​ទំហំ៨០​ម៉ែត្រ​ការេ  ជាន់​ក្រោម​កប់ជាប់​នឹង​ភ្នំ សរុប​ផ្ទៃដីប្រើប្រាស់​គឺ២០​០​ម៉ែត្រ​ការេ ជុំវិញ​មាន​ដាំដើម​ស៊ូវ ខ្នុរ ឫស្សី ក្រូច ផ្ការំ​ចេក។

ក្នុងបរិបទ​ពិភពលោក​កំពុងប្រឈម​ ជាមួយបញ្ហា បរិស្ថាន បម្រែ​បម្រួល​អាកាស​ធាតុ កខ្វក់​បរិស្ថាន។ល។ ស្ថាបត្យកម្ម​បៃតង​ជានិន្នាការ​មួយ របស់ពិភពលោក​សព្វថ្ងៃ។ ប៉ុន្តែ រឿង​រ៉ាវ​ដែល​ស្ថាបត្យករ ហ្វាងធុក​ហាវ (Hoang Thuc Hoa) មក​ជាមួយ​ស្ថាបត្យកម្ម​បៃតង  មិនត្រឹមតែជារឿងនិន្នា​កា​ទេ នៅទាំង​ជារឿង​រ៉ាវបរិយាយ​ពីស្ថាបត្យករ​អាន យល់ សំឡឹងមើល និង​ទទួល​បាន​នៅ​មូលដ្ឋាន​គ្រឹះ មាគ៌ាប្រពៃណីនៃ​វប្បធម៌វៀត​ណាម។

ស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) បានធ្វើដំណើរទៅ​ច្រើន​តំបន់ ភូមិភាគ​ដើម្បី​សង្កេត​និង​អនុវត្ត​ក្នុង​សំណង់​ស្ថាបត្យកម្ម។ នោះគឺផ្ទះខ្ពស់​ពីដីសមស្រប់​ជាមួយ​ធាតុអាកាស​កក់ក្តៅនៅ​រដូវរងា ត្រជាក់​នៅរដូវ​ប្រាំង របស់​ជន​ជាតិ ថៃ ណុង តី។ល។ ឬផ្ទះ​ឥដ្ឋនៅហាយ៉ា​ង(Ha Giang) បាន​ធ្វើពីវត្ថុធាតុ​ដីក្រាស់​រាំង​កំដៅ ដំបូល​ប្រក់​ស្លឹក ក្នុងផ្ទះមាន​ខ្យល់ចេញ​ចូល។ តំបន់វាលទំនាប​ភាគខាង​ជើង មានផ្ទះ​បីល្វែងដំបូល​ពីរ និង​មាន​សំយាប់​ពីមុខ​ផ្ទះសម្រាប់​បាំងពន្លឺ​ព្រះអាទិត្យចែង​ចាំងផ្ទាល់​ចូល​ក្នុង​ផ្ទះ។ ដំបូលផ្ទះធ្វើពីវត្ថុ​ធាតុ ដូច​ក្បឿង សន្លឹក​។ ទីធ្លាផ្ទះដីដង្ហាប់​ជួយកាត់​បន្ថយ​កំដៅ។ ផ្ទះបែរមុខទៅទិសខាងត្បូង មាន​ផ្ទៃទឹក មានចំការ បង្កើត​បាន​បរិស្ថាន ទេសភាពសម្រប់ជាមួយធម្មជាតិ និង​ជីវភាពរស់​នៅរបស់​មនុស្ស។ នេះគឺ​ជាចំណេះ​វិជ្ជា​វប្បធម៌​សំខាន់​ ដែលស្ថាបត្យករហ្វាង​ធុកហា​វ(Hoang Thuc Hao)  សង្កេត​ឃើញ​ក្នុង​ស្ថាបត្យកម្ម​ប្រពៃណី​ពីបូរាណ​របស់​ជន​ជាតិ​វៀត​ណាម។​

 


ជណ្តើរឡើងជាន់លើបានធ្វើពីដើមឈើដូចជាជណ្តើរផ្ទះប្រពៃណី របស់បងប្អូនជនជាតិតំបន់ខ្ពស់រាប នៅក្នុងសំណង់អគារសហគមមួយ ដែលស្ថាបត្យករហ្វាងធុកហាវ(Hoang Thuc Hao) ជាអ្នករចនា។ រូបថត៖ ឯកសារ 

សំណង់ទីលានកំសាន្តសម្រាប់កុមារ នៅទីក្រុងបូរាណហូយអាន(Hoi An) ដែលស្ថាបត្យករហ្វាងធុកហាវ (Hoang Thuc Hao) ជាអ្នករចនា។
រូបថត៖ ឯកសារ


សំណង់អគារសហគមស៊ូយរ៉ែ (Suoi Re) ដែលស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) ជាអ្នករចនា បាន​សាង​សង
នៅឃុំគឺអៀន(Cư Yen) ស្រុកឡឿងសើន (Luong Son) ខេត្តហ្វាប៊ិញ (Hoa Binh)។ រូបថត៖ ឯកសារ


សំណង់អគារសហគម ធ្វើតាមបែបស្ថាបត្យកម្មផ្ទះឥដ្ឋ នៅស្រុកក្វានបា (Quan Ba) ខេត្តហាយ៉ាង
(Ha Giang) ដែលស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) ជាអ្នករចនា។ រូបថត៖ ឯកសារ


សំណង់អគារសហគមគឹមថាញ (Cam Thanh) ហូយអាន (Hoi An) ដែលបានស្ថាបត្យករហ្វាងធុកហាវ
(Hoang Thuc Hao)  ជាអ្នករចនា។ រូបថត៖ ឯកសារ


ប្លង់ រូបថត សំណង់អគារសហគម ស៊ូយរ៉ែ(Suoi Re)។ រូបថត៖ ឯកសារ

ស្ថាបត្យករ ហ្វាង​ធុកហាវ (Hoang Thuc Hao) បានអនុវ​ត្តចំណេះវិជ្ជា​នេះ ចូលក្នុងសំណង់ស្ថាបត្យ​កម្ម “មជ្ឈម​ណ្ឌល​សុភមង្គល Bhutan”  ជាស្នាដៃបានឆ្លងកាត់​ប្លង់​រចនាជា​ច្រើន របស់​ស្ថាបត្យករ ដែល​ល្បីឈ្មោះ​ពិភពលោក បាន​ជម្រើសសាង​សងជោគជ័យ​នៅ Bhutan។

ស្ថាបត្យករ ហ្វាងធុកហាវ(Hoang Thuc Hao)បញ្ចេញ​គំនិតច្នៃ មេឃមូលដីបួន​ជ្រុង​របស់​វៀត​ណាម ចូល​ជីវសាស្រ្ត​ចម្រុះចំនួន១.៥០០ម៉ែត្រការេ ស្ថិតនៅកណ្តាលព្រៃស្រល់Bhutan។ ទិដ្ឋភាពរួមគឺ “ការសន្ទនារ​វាងដី ថ្ម និង​ឈើ" រវាងបរិយាកាសខាងក្នុងនិងទេសភាព រវាងចំណេះសិក្សាជាមួយការបទ​ពិសោធន៍​ប្រជាប្រិយ។ សំណង់​មាន​រចនាបទស្នូល ជាស្ថាបត្យកម្ម​ដើម​កំណើត Bhutan ប៉ុន្តែក៏មាន​វប្បធម៌វៀត​ណាម​។ ដើម្បី​ប្រឆាំង​នៅ​លក្ខណៈ​ធម្មជាតិ​អាក្រក់ ផ្ទះមានជញ្ជាំងពីរស្រទាប់ឆ្អឹង​ឈើ បិទដី ជញ្ជាំងកម្រាស់​កន្លះ​ម៉ែត្រ  ក្រាល​ថ្ម​ខាង​ក្រោម​ដាក់​ដីពី​លើ ទ្វារកញ្ចក់ពីរ​ស្រ​ទាប់ កែវបេតុង ឈើ ដំបូលចោត និង​ប្រហោង​ក្នុង ដើម្បី​ប្រឆាំង​ភាព​ត្រជាក់​របស់​ព្រិល។​




មណ្ឌលសុភមង្គល Bhutan ដែលស្ថាបត្យករ ហ្វាងធុកហាវ (Hoang Thuc Hao) ជាអ្នករចនា។ រូបថត៖ ឯកសារ

សំណង់នេះ ដូចជាពាក្យអះអាងថា៖ ស្ថាបត្យកម្មបរិសុទ្ធរបស់វៀត​ណាម សុទ្ធតែ​អាច​ប្រៀប​ផ្ទឹម​នឹង​ពិភព​លោក បើយើង​មានមាគ៌ា​អភិវឌ្ឍន៍​ត្រឹមត្រូវ និងតាមក្បូនខ្នាត។ អាចយល់បាន​ប្រការទាំង​នេះ ស្ថាបត្យ​ករ​ហ្វាង​ធុក​ហាវ (Hoang Thuc Hao)  ទោះបីមានការមមាញឹក ជាមួយគម្រោងការធំៗនៅក្នុង​ និងក្រៅ​ប្រទេស បង​នៅតែមាន​ពេល​វេលា ដើម្បីឈរលើវេទិការបស់មហាវិ​ទ្យល័យ​ស្ថាបនា ដោយ​តួនាទី​ជាគ្រូ​បង្រៀន​ផ្តល់​បទ​ពិសោធន៍ ចំណេះវិជ្ជាជូនស្ថាបត្យករជំនាន់​ថ្មី របស់ប្រទេសជាតិ៕

 

អត្ថបទ៖ ថាវវី  រូបថត៖ ង្វៀនតឹតសើន និងឯកសារ


 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ “បដិវត្ត​”​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្រ្តាចារ្យ​រង បណ្ឌិត

Top