• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

អ្នកគ្រូជនជាតិអូស្រ្តាលីនិងថ្នាក់បង្រៀនភាសាបរទេសឥតគិតថ្លៃជូនកុមារពិការវៀតណាម

ក្នុងឱកាសមួយទៅទេសចរណ៍​នៅវៀត​ណាម អ្នកគ្រូ Jodie Patterson ជន​ជាតិ​អូស្រ្តាលី បាន​ដឹង​អំពី​ថ្នាក់​រៀន​ពិសេស​សម្រាប់​កុមារ​ពិការ ពិការ​ភ្នែក ជម្ងឺ down ជម្ងឺខុស​ប្រក្រតី (autism) ដែល​មាន​ស្ថាន​ភាព​លំបាក​ផ្សេងៗ​គ្នា កំពុង​ហាត់សម្រប​ខ្លួន​ចូល​ក្នុង​សហគមន៍ នៅក្លឹប​ទេព​កោស​ល្យ​កីឡា​(ខណ្ឌ​៣ ទីក្រុង​ហូជីមិញ​) តាមរយៈមិត្ត​ភ័ក្រ​របស់​ខ្លួន​។ អ្នក​គ្រូមាន​បំណង​ចង់​ជួយ​កុមារ​ហ្វឹក​ហាត់​ជំនាញ​ភាសា​អង់​គ្លេស ហើយ​អ្នកគ្រូផ្សា​ភ្ជាប់​ជាមួយ​ថ្នាក់រៀន​នេះ ជាងមួយ​ឆ្នាំមក​ហើយ​។

ព្រឹកថ្ងៃព្រហស្បត៍រៀងរាល់សប្តាហ៍ អ្នក​គ្រូ Jodie Patterson (សញ្ជាតិ​អូស្ត្រាលី) រួមជាមួយ​មិត្តភ័ក្រ​របស់​ខ្លួន ទៅកាន់​ក្លឹបទេព​កោសល្យ​កីឡា ដើម្បី​បង្រៀន​ភាសា​អង់​គ្លេស ជូន​កុមារ​ពិការ​ក្នុង​បរិយា​កាស​ពោរ​ពេញ​ដោយ​ក្តី​សប្បាយ និង​រំភើប​ចិត្ត​។

អ្នកគ្រូ Jodie និយាយថា៖ “ខ្ញុំក៏មានប្អូនស្រីពិការ​ម្នាក់ មិនអាច​ដើរដោយ​ខ្លួន​ឯង មិន​អាចនិយាយ​បាន និង​អង្គុយ​លើតែ​រទេះ​រុញ ដូចនេះខ្ញុំយល់និង​អាណិត​អាសូ​ណាស់ ចំពោះ​កុមារនៅថ្នាក់​រៀន​នេះ។ ដូច្នេះខ្ញុំតែងច​ង់​ជួយ​កុមារ តាម​សមត្ថ​ភាព​របស់​ខ្លួន”។

មកជាមួយ​ថ្នាក់រៀន អ្នកគ្រូ Jodie បង្រៀនប្អូនៗនៅជំនាញ​និយាយ​ភាសាអង់​គ្លេស តាមរយៈ​មេរៀន​ងាយ​ស្រួលនិង​ជិតស្និទ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ អ្នកគ្រូ Jodie ឲ្យដឹង ការបង្រៀនត្រូវដើរ​យឺតនិង​ងាយ​យល់ វិធី​សាស្រ្ត​បង្រៀន​សមស្រប​ដើម្បីប្អូនៗ​ងាយ​ទទួ​ល​យក។

 


អ្នកគ្រូ Jodie Patterson (សញ្ជាតិអូស្រ្តាលី) អ្នកស្ម័គ្រចិត្តបង្រៀនភាសាអង់គ្លេស ឥតគិតថ្លៃជូនប្អូនៗពិការ នៅក្លឹបទេពកោសល្យកីឡា
(ខណ្ឌ៣ទីក្រុងហូជីមិញ)។


ឈរលើវេទិកាបង្រៀន អ្នកគ្រូJodie បង្រៀនភាសាបរទេសដោយអស់ពីចិត្តជូនប្អូនៗពិការ។

ដោយថ្នាក់រៀនពិសេសនេះ អ្នកគ្រូ Jodie នៅប្រើឧបករណ៍ រូបភាពមើលឃើញផ្ទាល់យ៉ាងរស់រវើក ដើម្បីប្អូនៗងាយទទួលយក។

អ្នកគ្រូ Jodie ស្វាគមន៍ទទួលប្អូនៗសិស្សពិសេសរបស់ខ្លួនដូចជាមនុស្សនៅក្នុងគ្រួសារ។

អ្នកគ្រូ Jodie និងថ្នាក់រៀនពិសេសសម្រាប់ប្អូនៗពិការរៀនសម្រប់ខ្លួនចូលក្នុងសហគមន៍។

អ្នកគ្រូ Jodie ផ្ចិតផ្ចង់បង្ហាញសិស្សពិការម្នាក់ ស្គាល់នូវឧបករណ៍អានអក្សរលយដែលបានមិត្តភ័ក្រផ្តល់ជូន។

អ្នកគ្រូ Jodie ប្រើប្រាស់ឧបករណ៍ សម្ភារៈដែលខ្លួនមាន សម្រាប់បម្រើការបង្ហាត់បង្រៀនប្អូនៗពិការតាមវិធីមានប្រសិទ្ធភាពបំផុត។

ម៉ោងរៀនតន្ត្រីសប្បាយរីករាយ រវាងអ្នកគ្រូបរទេសនិងសិស្សវៀតណាម។

ប្អូនៗក្នុងថ្នាក់សកម្មចូលរួមសិក្សានិងសកម្មភាព មួយជំហានៗមានការជឿនលឿនជាក់ស្តែង។

សិស្សម្នាក់ក្នុងថ្នាក់រៀនឧទ្ទេសនាមសៀវភៅរូបភាពភាសាអង់គ្លេសបានលោកគ្រូអ្នកគ្រូផ្តល់ឲ្យ។

អ្នកគ្រូ Jodie ជាមួយវិធីសាស្រ្តបង្រៀនយឺតនិងងាយយល់ ដើម្បីឲ្យសិស្សពិការងាយទទួលយកបាន។

សិស្សពីមួយថ្ងៃទៅមួយថ្ងៃកាន់តែក្លាហានផ្លាស់ប្តូរយោបល់ សំណេះសំណាលដោយភាសាអង់គ្លេស។

ម៉ោងរៀនរបស់អ្នកគ្រូ Jodie តែងពោរពេញទៅដោយក្តីសប្បាយរីករាយ សំណើច និងការរំភើប។


ក្តីសប្បាយរបស់លោកគ្រូអ្នកគ្រូ ស្ម័គ្រចិត្តពេលមកចូលរួមជាមួយថ្នាក់រៀនពិសេសរបស់ប្អូនៗពិការ។

ដើម្បីដំណើរការថ្នាក់រៀននេះ អ្នកគ្រូ Jodie រួមជាមួយមិត្តភ័ក្រផ្សេង​ទៀត ដែល​មកពីបរទេស​ខុសគ្នាដូច​ជា៖ ប្តីប្រ​ពន្ធ​គ្រូ Jean Marc(បារាំង) អ្នកគ្រូ Amber (អាមេរិក) លោក Alan Murray (អង់គ្លេស) លោកគ្រូ ភុក​សើន អ្នក​គ្រូ​ថាញ​ឡន​(វៀតណាម)។ ទាំងអស់គ្នា​សុទ្ធតែចង់​រួមកម្លាំង​ជួយ​ប្អូនៗ​ក្នុងការងារ​សិក្សារៀន​សូត្រ និង​លេង​សប្បាយ​។ តាម​ស្ថានភាព​និងការងារ​របស់មនុស្សម្នាក់ សមាជិក​ក្នុងក្រុមបែង​ចែកពេល​វេលាផ្ទាល់ខ្លួន ដើម្បី​បង្រៀន​និង​សកម្មភាព​លេង​សប្បាយ​ជាមួយ​ប្អូន​ៗ​។

ឯកសារ​បង្រៀនភាសា​អង់គ្លេសជំនាញ​វិសេស ឧបករណ៍ ម៉ាស៊ីជំនួយសូរនិងសំឡឹង​មើលសម្រាប់​មនុស្ស​ថ្លង់ ពិការ​ភ្នែក ដែល​លោក​គ្រូ អ្នកគ្រូ រួមវិភាគ​ទាន បាន​អនុវត្តអតិបរិមា​ក្នុង​ម៉ោង​រៀន ដើម្បី​ជួយ​ប្អូន​ៗ​អាច​ទទួល​យក​បាន​មេរៀន​ល្អបំផុត​។ ម៉ោងរៀនច្រៀង រៀនដេញ​ចាប៉ី រៀនគូរ​គំនូរ។ល។ ក្នុង​ថ្នាក់​រៀន​តែង​ប្រព្រឹត្ត​ទៅយ៉ាង​រស់​រវើក​ និង​ពោរពេញដោយ​ក្តីសប្បាយ​រីករាយ។

អ្នកគ្រូ Amber ក្នុងពេលត្រឡប់​ទៅប្រទេស​អាមេរិក បានសំណេះសំណាលជាមួយ​មិត្ត​ភ័ក្រ ពីថ្នាក់​រៀន​ពិសេស​នៅវៀត​ណាម។ ពេល​ត្រឡប់ទៅកាន់​វៀតណាម មិត្តភ័ក្ររបស់​អ្នកគ្រូ Amber រួមចំណែកចូលជា​សៀវ​ភៅ ឧបករណ៍​សិក្សា ដើម្បីជួយអ្នកគ្រូមានឧបករណ៍​សម្រាប់ជំនួ​យ​ប្អូនៗសិក្សា​រៀន​សូត្រ​។

សំឡឹងមើល​ប្អូនៗ មួយថ្ងៃកាន់តែក្លាហាន​ជាង ពេលនិយាយដោយភាសា​អង់​គ្លេស ចេះជួយយក​ចិត្តទុក​ដាក់​គ្នា នោះគឺ​ក្តីសប្បាយ​រីករាយ​មិនអាច​និយាយឡើង​ឲ្យអស់ ចំពោះ​ក្រុមគ្រូបង្រៀន​។ ក្នុងនោះ ប្អូន​ប៊ិញ​ត្វៀន ម៉ាក់​ដាំង​មឹង ប៊ិញ​ឡៀន ដាំង​ហាយ។​ល។ ជាប្អូនដែល​មានភាពជឿន​លឿន​បំផុត​។ ប្អូនៗរៀន​យកចំណេះយ៉ាង​ល្អ ជូន​កាល​អាចជួយ​បង្ហាញ​ណែនាំ​មិត្ត ដែលយល់ដឹងយឺតជាង​ខ្លួន។

លោក​ង្វៀន​ធៀន​ជី (ខណ្ឌ១១ ទីក្រុងហូជីមិញ) ឪពុករបស់ប្អូន ង្វៀន​ប៊ិញឡៀន​វាយ​តម្លៃ៖ “មកជាមួយ​ថ្នាក់​រៀន ខ្ញុំយល់​ឃើញកូន​ស្រីខ្លួន​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃមាន​ភាពក្លា​ហាន ទំនុកចិត្តជាង ក្នុង​ការ​សំណេះ​សំណាល​ជាមួយ​ជន​បរទេស​។ ខ្ញុំដឹងគុណលោក​គ្រូ អ្នកគ្រូស្ម័គ្រ​ចិត្ត ដោយ​ភាព​ស្មោះស័្មគ្រ រីក​រាយ និង​ការ​អស់​ពីចិត្ត​ពីថ្លើម​ដើម្បី​ប្អូន​ៗ​”​​។

ឯចំពោះ​អ្នកគ្រូ Jodie អ្នកគ្រូ​ជានិច្ច “មានអារម្មណ៍​ថាមានសុភមង្គល​ណាស់ និងចំណូល​ចិត្ត​ពេល​មក​ដល់​ថ្នាក់​រៀន ហើយក៏​រៀនយក​ពីប្អូនៗនៅ​ប្រការ​ជាច្រើន​”​។ ដូច​នេះអ្នក​គ្រូមាន​បំណង​ផ្សារ​ភ្ជាប់​យូរ​អង្វែង​ជាមួយ​ថ្នាក់​រៀន​នេះ បាន​ជួយ​ប្អូនៗ ចង់ឃើញប្អូនៗសម្របខ្លួនចូល ក្នុងសហគមន៍បា​នឆាប់រហ័ស មានជីវភាព​ល្អស្អាត់​ជាង៕

 

អត្ថបទ៖ សើងៀ   រូបថត៖ ថុងហាយ
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ “បដិវត្ត​”​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្រ្តាចារ្យ​រង បណ្ឌិត

Top