• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

អៀនសើ-ចំណុច​ភ្លឺស្វាង​នៃការ​កសាង​ជន​បទ​ថ្មីនៅ​ហាណូយ​

បានជ្រើសរើសជាឃុំមួយក្នុងចំណោមឃុំនៃចលនាការកសាងជនបទថ្មី របស់​ទីក្រុង​ហាណូយ ក្រោយ​ជាង​២ឆ្នាំ ព្រួត​ដៃស្ម័គ្រចិត្ត​របស់​ប្រជាជន​នៅឃុំអៀន​សើ ស្រុក​ហ្វាយ​ឌឹក បាន​សម្រេច១៩​/១៩​លក្ខន្តិកៈជន​បទ​ថ្មី ក្លាយជាចំណុច​ភ្លឺស្វាង​ពីការអភិវឌ្ឍន៍​កសិកម្ម លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​។ល។​

ផ្តើមក្នុង​ការអនុវត្តចលនាកសាងជនបទថ្មី ឃុំអៀនសើបាន​ដាក់គោល​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​រឹង​មាំ គឺជា​ភារកិច្ច​សំខាន់​នាំមុខ​។ ដូច្នេះ ឃុំអៀនសើបានប្រមូលផ្តុំ​កម្លាំងនៃប្រជាជន សហគ្រាស ផ្តុំ​បង្វែ​ការ​ដើម​ឈើ​ហូប​ផ្លែ​មាន​ប្រសិទ្ធភាព​ទាប​អន់ខ្សោយ ទៅដាំដើមឈើឈានមុខ ដែលមានប្រសិទ្ធភាព​ខ្ពស់។ ទន្ទឹម​នោះ ឃុំនៅ​លើក​ទឹក​ចិត្ត​ប្រជាជន​ផ្លាស់ប្តូរដីស្រែ បង្កើតជាតំបន់ឯកវប្បកម្ម​និងផលិតទំនិញ​ជំនាញ ទីផ្សារ​ពាណិជ្ជកម្ម​នានា សេវាកម្ម​ អភិវឌ្ឍន៍​វិស័យ​របរសិប្បកម្ម​ខ្នាត​តូច។ល។

ជាក់ស្តែង ឃុំអៀនសើបង្កលក្ខណៈ ដើម្បីក្រុមគ្រួសារប្តូរ​ដីស្រែឲ្យគ្នា ពីដី​ស្រែ​ដែល​នៅ​តំបន់​តូច​ទៅ​ដីស្រែ​ដែល​នៅ​តំបន់​ធំ ឬ​ផ្តល់​ឲ្យ​ក្រុម​គ្រួសារ​មាន​លក្ខណៈ​​បាន​ជួល​ដី​ស្រែ ដើម្បី​វិនិយោគបើកទូលាយ អភិវឌ្ឍន៍​ផលិតកម្ម ពាណិជ្ជ​កម្ម។ ទន្ទឹមនោះ បង្វែរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅ​អាទិភាព​អភិវឌ្ឍន៍​ឧស្សហកម្ម សិប្បកម្ម សេវាកម្ម​ ទាញយកអតិបរិមានៃគុណប្រយោជន៍​ពីដីធ្លី ដើម្បីរីកចម្រើន​កសិកម្មមាន​ប្រសិទ្ធភាព​រឹង​មាំ។​



សាលាមតេយ្យនៅឃុំអៀនសើ ដោយមានហេដ្ឋារចនាសម្ព័ន្ធកសាងថ្មីបម្រើប្អូនៗក្នុងឃុំ។

គ្រឿងសម្ភារៈក្នុងសាលាគ្រប់ថ្នាក់នៅក្នុងឃុំបានបណ្តាក់ទុនឆ្ពោះទៅការបង្កើនគុណភាពអប់រំ។

ប្រព័ន្ធផ្លូវតភ្ជាប់ភូមិនិងភូមិបានចាក់បេតង់ទាំងអស់ ងាយស្រួលឲ្យការដោះដូរទំនិញរបស់ប្រជាជនក្នុងឃុំអៀនសើ។

ទម្រង់រូបភាពដាំផ្កាក្នុងផ្ទះមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជូនដល់ក្រុមគ្រួសារនៅឃុំអៀនសើ។

ទម្រង់រូបភាពដាំផ្កាក្នុងផ្ទះមានផ្កាស្អាតនិងមានប្រសិទ្ធភាពខ្ពស់។

មូលដ្ឋានមួយផលិតគ្រឿងឈើសម្ភារៈនៅភូមិរបរឃុំអៀនសើ។

មូលដ្ឋានផលិតគ្រឿងអគ្គិសនីរបស់ប្រជាជនក្នុងឃុំអៀនសើ។

នៅឃុំអៀនសើមានក្រុមគ្រួសារជាច្រើនប្រកបមុខរបរផលិតគុយទាវចិន បង្កើនប្រាក់ចំណូលបន្ទាប់ពីផលិតកសិកម្ម។

មូលដ្ឋានដេរនៅឃុំអៀនសើ ជាកន្លែងបង្កើតការងារជូនពលកររបស់ឃុំ។

អនុវត្តកម្មវិធីកសាងជនបទថ្មី នៅឃុំអៀនសើស្រុកហ្វាយឌឹក ទីក្រុងហាណូយបានបង្វែដីធ្លីជាង១២០ហិកតា ដែលមានប្រសិទ្ធភាពទាបទៅដាំប្រភេទដំណាំមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ក្រុមគ្រូសារក្នុងឃុំជាច្រើនបានបង្វែដីជាង១២០​ហិកតា ដែលដាំដំណាំមានប្រសិទ្ធភាព​ទាប ទៅ​ដាំ​ប្រភេទ​ដំណាំ​ដែល​មានប្រសិទ្ធភាព​សេដ្ឋកិច្ចខ្ពស់ ដូចជា៖ ផ្លែម្រាមដៃព្រះ ក្រូចលឿង ក្រូចយ៉ៀន។ល។ ដោយ​មាន​ទម្រង់​រូបភាព​ក្រុមគ្រួសារ​រួមគ្នា​ផលិត រួមគ្នាចែករំលែកបទ​ពិសោធន៍ សព្វថ្ងៃ មួយហិកតាដើម​ឈើហូប​ផ្លែ បន្លែ​គ្រប់​ប្រភេទ​នៅទីនេះ​ ជួយប្រជាជនមានប្រាក់ចំណូលមធ្យមពី​៨០០លាន ដល់ជិត​១ពាន់លានដុង​ក្នុងមួយ​ឆ្នាំ។

មិនគ្រាន់តែមើលសំខាន់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ឃុំអៀនសើនៅជាចំណុចភ្លឺស្វាង​ក្នុងការកសាងជីវភាព វប្បធម៌ ស្មារតី។​ ឃុំបង្កើតអនុសញ្ញាភូមិបាន​សម្រេច មាន៦ជំពូកនិង៦៣​ប្រការ សង្កត់ធ្ងន់លើបញ្ហា​សីលធម៌ វប្បធប៌ សីល​ធម៌​គ្រួសារ រក្សាអនាម័យរួម ធានាសន្តិសុខ-សណ្តាប់ធ្នាប់ភូមិ​ស្រុក អនុវត្ត​ផ្នត់​រស់​នៅ​ស៊ីវិល័យ​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍ បុណ្យសព ចម្រើនព្រះជន្មនិងពិធីបុណ្យទាន​ផ្សេងៗ។

ទន្ទឹមនោះ ផ្នែកសំណង់​ជាច្រើនដូចជា៖ អគារវប្បធម៌សហគមន៍ សាលាមតេយ្យ ទីលាន​កីឡា​ឃុំ ប្រព័ន្ធ​ធារា​សាស្រ្ត ព្រែកប្រឡាយតាមវាលស្រែ ប្រៃសណីយ៍វប្បធម៌ឃុំ។ល។ បាន​កសាង​ស្អាត​ស្អម​បម្រើ​តម្រូវ​ការ​របស់​ប្រជា​ជន​រស់នៅ ដាក់អភិវឌ្ឍន៍ផលិតកម្មចូលក្នុងការអនុវត្ត និង​លើកកម្ពស់​ប្រសិទ្ធភាព។

ក្រោយពីការ​អនុវត្តចលនាកសាងជនបទថ្មីបានពីរឆ្នាំ  ឃុំអៀនសើសម្រេចបាន១៩/១៩លក្ខន្តិកៈ​ជនបទថ្មី។ ឃុំបន្ត​សម្រេចនិង​លើកកម្ពស់លក្ខន្តិកៈ ដែលសម្រេចបាន បង្កើនកម្រិតប្រាក់ចំណូលមធ្យមក្នុងមួយនាក់ ​គឺ៣០លាន​ដុង​ក្នុងមួយ​ឆ្នាំ។ ឥឡូវនេះ សម្រស់ជនបទថ្មីរបស់​ឃុំពិត​ជាមាន​ការរីក​ចម្រើន ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​បាន​កែលម្អឥត​ឈប់​ឈរ៕

អត្ថបទ៖ ត្វឹនកៀត  រូបថត៖ ទ្រីញប៊ូ
 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top