• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកនិងវៀតណាមអភិវឌ្ឍន៍ឲ្យស៊ីជម្រៅនិងទូលំទូលាយទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ


អាមេរិនិងកវៀតណាមអភិវឌ្ឍន៍ឲ្យស៊ីជម្រៅនិងទូលំទូលាយទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ (VNA)

នារសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ ឮវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry បានមានជំនួបសំណះសំណាលស្តីពីទំនាក់ទំនងអាមេរិក-វៀតណាមជាមួយមជ្ឈដ្ឋាននិស្សិតនៃ មហាវិទ្យាល័យគរុកោសល្សបច្ចេកទេសទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ នៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry បានអះអាងជាថ្មីម្តងទៀតថា៖ អាមេរិកយកចិត្តទុក​ដាក់​និងមានគោលបំណងកសាងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមបង្កើតឡើងកំណើនសេដ្ឋកិច្ចនិរន្តរនភាពអាស្រ័យដល់គោលនយោបាយជឿនលឿនលើកទឹកចិត្តកិច្ចសហប្រតិបត្តិការសន្តិសុខនិងគោរពច្បាប់​ប្រឆាំងអាវុធនុយក្លេអ៊ែរ។ លោក John Kerry បានសម្តែងមោទនភាពចំពោះទំនាក់ទំនងបច្ចុប្បន្នរវាងអាមេរិកនិងវៀតណាមក្នុងអំឡុង ២០ ឆ្នាំ កន្លងទៅ។        «ខ្ញុំជឿជាក់ថា៖ ក្នុងប្រវត្តិសាស្ត្រមនុស្សលោក គ្មានការខំប្រឹងប្រែងសហប្រតិបត្តិការរវាងប្រទេសទាំងពីរណាដែលរួមជាមួយគ្នាស្វែងរកអ្នកដែលបានពលីជីវិតក្នុងសង្គ្រាមដូចអាមេរិកនិងវៀតណាមទេ។ យើងគប្បីមានមោទនភាពអំពីទំនាក់ទំនងសហប្រតិបត្តិការនេះ។​

ខ្ញុំគិតថា៖ យុទ្ធជននិងប្រជាជនវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាមច្រើនជាងទាហានអាមេរិក។​ ដោយហេតុនេះ​ អាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហានេះ។ អាមេរិកក៏នឹងសហប្រតិបត្តិការ​បោស​សំអាតតំបន់ដីធ្លីដែលត្រូវបានបំពុលដោយជាតិគីមីពុលពណ៌លឿង ទំនិងគ្រាប់បែកមីនក្រោយសង្គ្រាម​។​»​        ផ្តោតទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក រដ្ឋមន្ត្រីការបរទេស John Kerry បាន​ចាត់ទុកថា៖ វៀតណាមគប្បីផ្តល់អាទិភាព​ជ្រើសរើសតំលៃដែលត្រូវបាននាំចេញក្នុងកិច្ចព្រមព្រៀងនេះ។ នេះ​គឺជាបទដ្ឋាន ខ្ពស់ស្តីពីការគ្រប់គ្រងប្រភពធនធានមនុស្សបរិស្ថានឬឱកាសសេដ្ឋកិច្ច។

ស្តីពីបញ្ហានៅសមុទ្រខាងកើតរបស់វៀតណាម លោក John Kerry​ បានអះអាងថា៖ អាមេរិកគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ហើយមិនអនុញាត្តិឲ្យមហាអំណាចដាក់សម្ពាធទៅលើប្រទេសតូចៗឡើយ។        នាថ្ងៃទី ១៤  ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានទៅ បំពេញទស្សនកិច្ចនៅខេត្ត Ca Mau ដើម្បីពិភាក្សាជាមួយមជ្ឈដ្ឋានអ្នកជំនាញការ តំបន់ស្តីពីបញ្ហាបរិស្ថាន កិច្ចសហការអភិវឌ្ឍន៍​ថាមពលជំនួសនិងហេដ្ឋរចនាសម្ព័ន្ធនិរន្តរភាព​ ការគ្រប់គ្រងទឹកនិងប្រព័ន្ធអេកូឡូហ្ស៊ីប្រកបដោយ​សម​ស្រប៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top