• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

អាណិកជនវៀតណាមមកទស្សនាកោះទ្រឿងសា (Truong Sa)

អាណិកជន​ចំនួន ៨០ នាក់ មកពី ២២ ប្រទេសនិងតំបន់ផ្សេងៗ លើពិភពលោក​ បានចូលរួម​ដំណើរការនៅផ្លូវសមុទ្រពិសេសមួយ មកសួសុខទុក្ខ​កងទ័ពនិង​ប្រជាជនរស់នៅ​ស្រុកកោះទ្រឿងសា ​(Truong​ Sa) (ខេត្ត​ខាញ់​ហ័រ (Khanh Hoa) )។ ដំណើរការនេះ​ ដែលបានរៀបចំដោយ​គណៈកម្មាធិការ​រដ្ឋ​ ទទួលបន្ទុកអាណិកជនវៀតណាម​រស់នៅបរទេស​សហការ​ជាមួយកងទ័ពជើងទឹកចំណាយពេល ១១ ថ្ងៃ​ ដើម្បីមក​ទស្សនាកោះចំនួន ១៤ និង​ស្ថានីយ៍ DK1។ 

កាលពីមុន បងប្អូនអាណិកជនវៀតណាមអាច​មើលកោះទ្រឿងសា (Truong Sa) ​នៅលើផែនទី ប្រទេសជាតិតែប៉ុណ្ណោះ  នាសព្វថ្ងៃ​នេះ ពួកគេអាចមើលឃើញផ្ទាល់ភ្នែក​​ការលេចចេញ​ដ៏​អង់​អាច​ក្លា​ហាន​នូវប្រជុំកោះ​នេះស្ថិតនៅកណ្តាលសមុទ្រ​ខាងកើត​ដ៏​ធំល្វឹងល្វើយ។ ក្នុងសមាសភាព​មក​ទស្សនា​ទ្រឿងសា​​ (Truong Sa) លើក​នេះ​មានលោកស្រី ទ្រឿងគីមអាញ់ (Truong Kim Anh) អតីតទីប្រឹក្សា​ការបរទេស​សហគមន៍ប្រជាជន​អាស៊ី​នៃក្រសួងយុត្កិធម៌អាមេរិក។ នៅពេល​មកដល់កោះទ្រឿងសា​ (Truong Sa)  បាន​មើល​ឃើញផ្ទាល់​ភ្នែក​ជីវភាព​​របស់​កងទ័ពនិង​ប្រជាជន ដែលរស់នៅបណ្តាកោះនេះ លោកស្រី​បាន​រំភើបចិត្ត​និង​និយាយឲ្យដឹងថា “អាណិកជន​វៀតណាមយើងខ្ញុំ​​បាន​មកទស្សនាកោះ​ទ្រឿងសា (Truong Sa) លើកនេះ​ ដែល​យល់​ច្បាស់លាស់​ទ្រឿងសា ​(Truong Sa) គឺជា​សាច់ឈាម​មួយ​ផ្នែក​របស់​ប្រទេសវៀតណាម។

ទោះបីមានអាយុ ៧០ ឆ្នាំ​និង​នេះគឺជាលើកទី ៣ មកទស្សនា​កោះទ្រឿងសា (Truong Sa) ក៏ដោយ ប៉ុន្តែអ្នក​យក​ព័ត៌មាន ង្វៀន​ភឿង​ហ៊ុង (Nguyen Phuong Hung) អាណិកជនវៀតណាមនៅ​អាមេរិក និងជា ​និពន្ធនាយកនៃស្ថានីយ៍ទូរទស្សន៍ KBC បរទេស នៅតែ“យកចិត្តទុកដាក់​”​លើប្រធានបទ​សមុទ្រ​និង​កោះវៀតណាម។ ក្នុង​តំណាក់និមួយៗនៃដំណើរការទស្សនា​លើផ្លូវសមុទ្រនេះ លោក​បានថតរូប​បង្កប់នូវ​មនោសញ្ចេតនា​របស់​អាណិក​ជន​ជាមួយ​កងទ័ពនិង​ប្រជាជន​រស់នៅលើកោះដែលមាន ខ្យល់និងរលកសមុទ្រ។


នាវាត្រួតពិនិត្យ​នេសាទ KN - 490 ​ជូន​ក្រុមបំពេញបេសកម្ម​មកទស្សនាស្រុកកោះទ្រឿងសា (Truong Sa)  
និងស្ថានីយ៍ DK 1


ទូកកាណូដឹក​ក្រុមអាណិកជនវៀតណាម​ពី​នាវា KN 490  មកទស្សនាកោះទ្រឿងសាធំ (Truong Sa)


កម្មាភិបាល យុទ្ធជន​រស់នៅ​ស្ថានីយ៍  DK1/18  ទទួលស្វាគមន៍​​ក្រុមអាណិកជនវៀតណាមមកទស្សនានិង​ធ្វើការ


ក្រុមអាណិកជន​វៀតណាមអញ្ជើញ​ចូលរួមក្នុងពិធីបង្ហូតទង់ជាតិ​និង​ត្រួត​ក្រុម​កងទ័ព​នៅ​កោះសើនកា
(Son Ca )


ក្រុមអាណិកជនវៀតណាម​អូជធួប​នៅវត្តមួយ ដែល​ស្ថិតនៅកោះសើនកា (Son Ca )

ក្រុមអាណិកជន​វៀតណាមច្រៀង​ជាមួយយុទ្ធជន​ ដែល​ឈរជើង​នៅ​កោះសើនកា (Son Ca )


ក្រុមអាណិកជនវៀតណាម យុទ្ធជន​និង​ប្រជាជន​ច្រៀង​ក្រោម​ទង់ជាតិ​វៀតណាម នៅកោះសើនកា (Son Ca )


អាណិកជនវៀតណាមនៅកូរ៉េខាង​ត្បូងម្នាក់ជូតញើសឲ្យយុទ្ធជន​ដែល​កំពុង​យាម​បង្គោលអធិបតេយ្យភាពនៅកោះ​ស៊ីញតុន (Sinh Ton)


យុទ្ធជន​ឈរជើង​នៅ​កោះទ្រឿងសាធំ (Truong Sa) ជូនផ្កាដល់អាណិកជន​វៀតណាមក្នុងកម្មវិធី
ជួបប្រាស្រ័យ​ច្រៀង


គណៈប្រតិភូអាណិកជនវៀតណាមផ្តល់ជូនទូក ដល់បណ្តា​យុទ្ធជន​នៅប្រជុំកោះទ្រឿងសា (Truong Sa) មកពីមូលនិធិ “ដើម្បីទ្រឿងសាទីស្រឡាញ់”


គំនូរទង់ជាតិវៀតណាមធ្វើពីបេះដូង ដែល​អាណិកជន​វៀតណាមនៅសឹង្ហបុរី​ជូន​​កោះទ្រឿងសាធំ (Truong Sa)

អាណិកជន​វៀតណាមសុំបណ្តាយុទ្ធជននិង​មេបញ្ជា​ការ ដែលឈរជើង​នៅបណ្តា​កោះពួកគេមកទស្សនា ចុះហត្ថលេខាដើម្បីទុក​ជាអនុស្សាវរីយ៍


លោកត្រឹនហាយលិញ ( Tran Hai Linh) ប្រធាន​សហគមន៍អាណិកជន​វៀតណាមនៅ​កូរ៉េខាងត្បូង​ណែ​នាំ​​​របៀប​ដាំបន្លែ​ដោយបច្ចេកវិទ្យាខ្ពស់ដល់​កោះមួយ​ចំនួន ស្ថិតក្នុងប្រជុំកោះទ្រឿងសា(Truong Sa)

អាណិកជន​វៀតណាមរំភើបចិត្ត​ក្នុងពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន ដែលពលីជីវិតនៅកោះ ទ្រឿងសាធំ
(Truong Sa)


ពិធី​គោរពវិញ្ញាណក្ខន្ធបណ្តាយុទ្ធជន ដែល​ពលីជីវិត​នៅពេល​បំពេញភារកិច្ចនៅនាវា KN - 490


អាណិកជនវៀតណាមថតរូបទុកជាអនុស្សាវរីយ៍ជាមួយ​ទង់ជាតិ​និង​អាវ​ដែល​មានរូបទង់ជាតិ


លើកដៃលាដៃ​ដ៏​អាឡោះអាល័យ​របស់យុទ្ធជន​ឈរជើងនៅកោះទ្រឿងសា (Truong Sa)
នៅពេលលាគ្នាជាមួយក្រុមអាណិកជនវៀតណាម

បក្សនិង​រដ្ឋ​ចាត់​ទុក​អាណិកជនវៀតណាម​រស់​នៅ​ឆ្ងាយ​មាតុភូមិចំនួន ៤,៥ លាននាក់ គឺមួយផ្នែក​មិនអាចបំបែក​ពី​ប្រជាជន​វៀតណាម។ ក្នុង​ការ​តស៊ូ​ការពារ​អធិបតេយ្យភាព​ប្រទេសជាតិ អាណិកជន​វៀតណាមម្នាក់ៗរស់នៅ​បរទេស​គឺជា​ឯកអគ្គរដ្ឋទូតម្នាក់ អ្នកឃោសនា​សំខាន់ៗម្នាក់ ដែលបង្កើត​ទំនុកទុក​ចិត្តនិងការ​យល់ច្បាស់​របស់​មិត្តអន្តរជាតិ​ ដើម្បីគាំទ្រ​បុព្វហេតុយុត្តិធម៌​របស់​កងទ័ព​និង​ប្រជាជន​ក្នុង​ប្រទេស។ 

លោកស្រី​ ឡេធីធូហាំង (Le Thi Thu Hang) ប្រធានស្តីទី​ផ្នែកព័ត៌មាន​និង​វប្បធម៌នៃ គណៈកម្មាការ​រដ្ឋទទួលបន្ទុក​ប្រជាជន​វៀតណាម​នៅបរទេស

ជាមួយការរំភើបចិត្តនេះ ពួកគេ​​បាននាំយកមកជូនទ្រឿងសា (Truong Sa) បណ្តា​​​អំណោយជាសម្ភារៈនិងអំណោយស្មារតី ដែលពោរពេញអត្ថន័យ។ ជំនួស​មុខ​អាណិកជន​​វៀតណាមនៅពេញពិភព​លោក​​ចំនួន ៤,៥ លាននាក់ ​បានជូន​កោះ​ទ្រឿង​សាធំ​ (Truong Sa) ​ទូកសង្គ្រោះមួយគ្រឿង​ មានតំលៃ ៣,៤ ពាន់លានដុង។ អាណិក​ជន​វៀត​ណាមរស់​នៅ​កូរ៉េខាងត្បូងជូនដល់កងទ័ពនិង​ប្រជាជន​រស់នៅ​កោះកូលិន (Colin) កោះដាឡាត (Da Lat) និង​ស្ថានីយ៍ DK1/17 ម៉ាស៊ីន​យក​សំណើមក្នុងធាតុអាកាសកំឡាយ​ទៅជាទឹកសាប ម៉ាស៊ីនផលិតអគ្គីសនី​ពីថាមពលព្រះអាទិត្យ និង​ប្រព័ន្ធ​ថ្នើបន្លែ​ដាំនៅ​លើ​ដី​និង​ដាំក្នុងទឹក ដែល​មានតំលៃសរុប ២៨.០០០ ដុល្លារអាមេរិក សហគមន៍ប្រជាជន​វៀតណាម​រស់នៅ​សឹង្ហបុរី​បាន​ជូនគំនូរ​ទង់ជាតិ​ ដែលបង្កើតពី​ការផ្តាំផ្ញើរបស់​បងប្អូន​អាណិកជនវៀតណាម​ចំ​នួន ៨០០ នាក់ទៅដល់​កងទ័ព​និង​ប្រជាជន​រស់នៅ​កោះ​ឆ្ងាយ។

ក្នុង​ដំណើរការទៅកាន់​ប្រជុំ​កោះ​ទ្រឿងសា (Truong Sa) ក្រុម​បានចូលរួម​ពិធីគោរពវិញ្ញាណក្ខន្ធ​កម្មាភិបាល យុទ្ធជន​ ដែល​បានពលីជីវិត​នៅ​កោះហ្វាកម៉ា (Gạc Ma)​ បណ្តា​យុទ្ធជន​​បានពលីជីវិត​នៅ​ស្ថានីយ៍ DK1។ ក្នុងបណ្តា​ជំនួប​ជាមួយ​ប្រជាជន​រស់​នៅ​កោះ និយាយ​ជាមួយ​​យុទ្ធជន​វ័យ​ក្មេង​ ប៉ុន្តែ​បានទទួល​បន្ទុក​ខ្ពង់ខ្ពស់​និង​សក្តិសិទ្ធិ ដែល​មាតុភូមិ​ផ្តល់ ...ពាំនាំមក​ការរំភើបចិត្ត​ខ្លាំង​ក្នុង​បេះដូង​បងប្អូនអាណិកជន​វៀតណាមម្នាក់ៗ។

បញ្ចប់​ដំណើរក្នុងរយៈពេល ១១ថ្ងៃ មកទស្សនាកោះ​ចំនួន ១៤ និង​ស្ថានីយ៍ DK1 បាន​បន្សល់ទុក​ក្នុង​ដួងចិត្តអាណិកជននូវការរំជួលចិត្តមោទនភាព​និង​កោតសរសើរ។ ប្តីប្រពន្ធពីរ​នាក់​ លោក​ប៊ុយ​បាន (Bui Ban) ​និង​លោកស្រី ង្វៀន​ធីធូ (Nguyen Thi Thu) (អាណិកជនវៀតណាមនៅអាមេរិក )បាន​ថតរូប​ជា​ច្រើន​ ដើម្បី​ថត​ដំណើរការ​​មកទស្សនា​បណ្តា​កោះ​និង​គ្រោង​ត្រឡប់​ទៅ​ New Caledonia វិញ ពួគគេនឹងធ្វើ​ភាពយន្តដែល​ឆ្លុះ​ឲ្យ​បងប្អូ​នអាណិកជន​វៀតណាម​មើល “នៅពេល​យើង​ខ្ញុំ​ត្រឡប់​ទៅ New Caledonia វិញ យើង​ខ្ញុំនឹង​រៀបរាប់​ដំណើរការនេះ​ជាមួយ​ប្រធាន​សមាគម​ន៍​អាយហ៊ឹវៀតណាម (​Ai Huu Viet Nam) និងបណ្តា​បងប្អូនអាណិកជនវៀត​ណាម​ផ្សេងទៀត​​នៅ​ទីនោះ ពីព្រោះពួក​គេ​កំពុង​ស្រមើស្រមៃអំពី​អធិបតេយ្យភាព​កោះសមុទ្រ​របស់​មាតុភូមិ” លោក​ស្រី​ធូនិយាយឲ្យ​ដឹងថា./.


“ខ្ញុំ​ភ្ញាក់ផ្អើស​ខ្លាំងណាស់ បណ្តាកោះ​ស្ថិត​ក្នុងប្រជុំ​កោះ​ទ្រឿងសាដូចជា​ទីរួម​ស្រុក​ស្អាត​មួយ​នៅលើដីគោក​ រួម​មាន​ដើមឈើ​កប្បព្រឹក្សផងដែរ។ ពណ៌​បៃតងពីដើមឈើទាំង​នេះ​នៅ​ចំ​កណ្តាល​សមុទ្រ​ធំល្វឹងល្វើយ ដែលបាន​បង្ហាញថា យើង​ខ្ញុំ​ស្រឡាញ់សន្តិភាពនិង​សម្តែង​បំណង​ប្រាថ្នារបស់​ប្រជាជន​ម្នាក់ៗ​រស់​នៅ​ទីនោះ”.

(លោក​ធៀវវ៉ាន់ក្វាង (Thieu Van Quang) អនុប្រធាន​សមាគម៍​ប្រជាជន​វៀតណាមនៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Sapa, Praha ប្រទេសឆែក)

អត្ថបទ៖ហឿជុង រូបថត៖ ង្វៀន​ឡឹន

 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top