• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញចូលរួមសម័យប្រជុំគណៈកម្មាធិការ AIPA-៣៨


 អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញចូលរួម
សម័យប្រជុំគណៈកម្មាធិការ AIPA-៣៨

នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន បានប្រព្រឹត្តិទៅសម័យប្រជុំនៃគណៈកម្មាធិការមហាសន្និបាតអន្តរសភាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៣៨ (AIPA-៣៨)។ សម័យ​ប្រជុំនេះ គឺស្ថិតក្នុងសកម្មភាពនៃ AIPA-៣៨។ ចូលរួមសម័យប្រជុំនេះ មានគណៈប្រតិភូសភាចំនួន ១០ ​ នៃប្រទេសជាសមាជិក AIPA រួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី មីយ៉ាន់ម៉ា ថៃ វៀតណាមនិងប្រទេសសង្កេតការណ៍ចំនួន ១១ រួមទាំងភ្ញៀវអញ្ជើញមួយចំនួនទៀត។
គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong។
ប្រធានសភាជាន់ទាបហ្វីលីពីន លោក  Pantaleon D. Alvarez ប្រធាន AIPA បានអញ្ជើញជាអធិបតីសម័យប្រជុំនៃគណៈកម្មាធិការនេះ។ នៅទីនេះ គណៈកម្មាធិការ AIPA បានពិចារណា អនុម័តលើកម្មវិធីសកម្មភាព និងរបៀបវារៈ AIPA-៣៨ ក្នុងនោះមានប្រធានបទនៃសម័យប្រជុំនានា កំណត់ពេលវេលារៀបចំមហាសន្និបាត AIPA-៣៨ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៧៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top