• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋសភាលោក Uong Chu Luu ទទួល​ជួបជាមួយ​គណៈប្រតិភូ​សហភាព​សហករណ៍​អន្តរជាតិ​


អនុប្រធានរដ្ឋសភាលោក Uong Chu Luu ទទួលជួបជាមួយគណៈប្រតិភូ សហភាពសហករណ៍អន្តរជាតិ

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៧ នៅទី​ក្រុង​ហាណូយ អនុប្រធាន​រដ្ឋ​សភា​វៀត​​ណាម លោក Uong Chu Luu បានអញ្ជើញ​ទទួល​ជួប​ជាមួយ​គណៈ​ប្រតិភូ​សហភាព​សហករណ៍ អន្តរជាតិ ដឹកនាំ​ដោយ​ប្រធាន​សហភាព​សហការណ៍​អន្តរជាតិ លោក Li Chunseng ក្នុងឱកាស​គណៈប្រតិភូមកដល់​ ទីក្រុងហាណូយ ចូលរួម​សន្និសីទ​រដ្ឋមន្ត្រី សហករណ៍តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​លើកទី​១០ ដែល​បាន​រៀបចំ​នៅវៀតណាម​។ នៅ​ក្នុង​ជំនួបនេះ លោក Uong Chu Luu បាន​វាយ​តម្លៃ​ខ្ពស់​នូវ​ខ្លឹមសារ​ និងកម្មវិធីសកម្ម​ភាពរបស់សន្និសីទ និងចាត់ទុកថា នេះ​ជាឱ​កាស​​សំខាន់​ ដើម្បី​វៀត​ណាម​សិក្សារៀន សូត្រ​បទពិសោធន៍​របស់​ប្រទេស​ដទៃ​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ល្អ​ថែម​​ទៀត​ នូវ តួនាទី​របស់​សហករណ៍ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ។ លោក Uong Chu Luu បាន​ឲ្យដឹង​ថា ដើម្បី​បង្ក​លក្ខណៈ​ឲ្យសហករណ៍​​អភិវឌ្ឍន៍ រដ្ឋសភាវៀត​ណាម បាន​ផ្សព្វ​ផ្សាយ​និង​ធ្វើវិសោធន​កម្ម​ ច្បាប់​សហក​រណ៍​​ចំនួន​៣លើក។ លោក​អនុប្រ ធាន​រដ្ឋ​សភា​វៀត​ណាម បានស្នើឲ្យស​ហភាព​សហករណ៍​អន្តរជាតិ បន្ត​ជួយ​​​ឧបត្ថម្ភ លើក​កំពស់​សមត្ថភាព​ របស់សហករណ៍​វៀត​ណាម ​នាំ​ផលិត​ផលវៀតណាមជ្រៀត​ចូលកាន់​​តែ​ជ្រៅ​ទៅ ​ក្នុងទីផ្សារតំបន់​និងពិភពលោក។
 
រីឯប្រធានសហភាពសហករណ៍អន្តរជាតិ លោក Li Chunseng មានបំណងថា ​វៀត​ណាម​ នឹងបន្តគាំទ្រជា​ពិសេស ចូល​រួម​យ៉ាង​សកម្ម​ទៅក្នុង​សកម្ម​ភាព​របស់​សហភាព​សហករណ៍អន្តរជាតិ តាមនោះ​ដាក់ចេញ​នូវ​កម្ម​វិធី និងដំណោះ​ស្រាយសម​ស្រប​ រួមចំណែកជម្រុញសន្តិភាព សន្តិសុខ ភាពសម្បូរ​រុងរឿង​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top