• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

អគ្គីសនីមកដល់កោះលីសើនហើយ

ជាង ៤ សតវត្សរ៍មុន បណ្តាក្រុមវីរៈទព័សមុទ្រហ្វាងសានៅលើកោះលីសើន បានប្រើ​ប្រាស់​ចង្កៀង​ប្រេងកាត ដើម្បីបំភ្លឺផ្លូវឆ្លងកាត់សមុទ្រមកដល់ប្រជុំកោះទ្រឿងសា ដើម្បី បោះ​បង្គោល​កំ​ណត់​អធិបតេយ្យភាព។ រាប់សតវត្សរ៍កន្លងទៅ ចង្កៀងប្រេងកាតនោះ ផ្សារ​ភ្ជាប់ជាមួយ​ជីវភាព​រស់​នៅ​របស់អ្នកនេសាទលើកោះ។ រហូតដល់បច្ចុប្បន្ននេះ ប្រព័ន្ធ​ខ្សែ​កាប​បង្កប់​ទំនើបមួយ បាន​ឆ្លង​កាត់​សមុទ្រដោយជោគជ័យ បញ្ជូនអគ្គីសនី​ពី​ដីគោក​ទៅ​ដល់​កោះ​លីសើន ដុតឡើងនូវពន្លឺ នៃ​ក្តី​ជឿ​ជាក់អំពីអនាគតល្អប្រសើរនៅលើកោះ “ជាយដែន” នៃ​មាតុភូមិ។

ចរន្តអគ្គីសនីឆ្លងកាត់បាតសមុទ្រ

ក្នុងរយៈពេល ៤ ឆ្នាំថ្មីៗនេះ ខ្ញុំបានទៅបំពេញការងារ ៤ ជើងដល់កោះលីសើនចំណុះខេត្តក្វាងង៉ាយ។ ខ្ញុំ​បាន​គិត​ជាមុនថា ប្រជាជនរស់នៅលើស្រុកកោះមានទំហំមិនទាន់ពេញ ៥ គីឡូម៉ែត្រ​ការេ​នេះ​ប្រកប​មុខ​របរ​ស្នូល​តែ​ពីរគឺ៖ ទៅ​សមុទ្រ​ និងដាំខ្ទឹមក្រហម ខ្ទឹមស។ ប៉ុន្តែក្នុងលើកទៅបំពេញការងារនេះ នៅពិធីជ្រើស​រើស​ប្រជាជន​ចូល​ក្នុង​ក្រុម​កង​ទ័ព​ហ្វាងសានាឆ្នាំ ២០១៣ ទើបខ្ញុំដឹងថែមថា លើកោះនេះ ក៏មានមុខរបរ​ចំឡែក​មួយ​ នេះគឺជា​របរ​ទាញ​ម៉ាស៊ីនភ្លើង។ មុខរបរទាញម៉ាស៊ីនភ្លើងមានតែគ្រួសារលោក វ៉ហៀនលីញ នៅ​ឃុំ​អាន​ហាយ​ ទទួលបន្ទុក និង​ដោយ​សារមាន​ម៉ា​ស៊ីន​ភ្លើង​របស់លោក ទើប អគ្គីសនីបានបំភ្លឺក្នុងរយៈពេល ៣ យប់ ប្រពឹ្រត្តិឡើង​ពិធី​ជ្រើស​រើស​ប្រជាជន​ចូល​ក្នុង​ក្រុម​ទ័ព​ហ្វាង​សានាឆ្នាំនេះ។

ស្វែងយល់ទើបដឹងថា របរទាញម៉ាស៊ីនភ្លើង ទោះបីមានតែគ្រួសារលោកលីញប្រកបមុខរបរនេះតែប៉ុណ្ណោះ ប៉ុន្តែ​វា​សំ​ខាន់​ខ្លាំងណាស់ចំពោះជីវភាពរស់នៅរបស់ប្រជាជននៅលើកោះ។ តាមការរៀបរាប់​របស់​លោក​លីញ​៖ “ខ្ញុំ​បាន​ប្រកប​មុខ​របរទាញម៉ាស៊ីនភ្លើងជួលលើកោះនេះ រយៈពេល ២៧ ឆ្នាំហើយ។ បងគិតទៅ ស្រុក​ប្រជុំ ក៏​ជួល​ខ្ញុំ​យក​ម៉ាស៊ីន​ភ្លើង​មក​ ដើម្បីបំភ្លឺ ហើយពិធីបុណ្យសព ពិធីអាពាហ៍ពិពាហ៍ ខ្ញុំក៏ជា​អ្នក​ដំ​បូង​បាន​ប្រជាជន​​នឹកដល់…” ម៉្លោះហើយ ទើប​ដឹង​​ថាការបំភ្លឺអគ្គីសនីលើកោះ​ឆ្ងាយដាច់ស្រយាល​មានអត្ថន័យ​សំ​ខាន់​​​យ៉ាងណា ចំពោះ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។​

នាខែកញ្ញាឆ្នាំ២០១៤នេះ ខ្ញុំមានឱកាសទៅដល់កោះលីសើន។ ទៅដល់កន្លែងណាក៏ឃើញប្រជាជនរំភើបចិត្ត និង​​សប្បាយ​រីករាយរៀបរាប់រឿងកោះជិតមានអគ្គីសនី ពីបណ្តាញជាតិហើយ។ តាមទូកនេសាទមួយ របស់​អ្នក​​នេ​សាទ​លើកោះ ខ្ញុំទៅមើលក្រុមដំឡើងខ្សែកាប បង្កប់ដែលកំពុងធ្វើការនៅសមុទ្រ។ ក្រុមដំឡើង​ខ្សែ​កាប​លើ​សមុទ្ររួមមាន៖ សា​ឡង់មួយពង្រាយខ្សែកាប និងនាវាធំពីរគ្រឿងរត់តាមសងខាង ដើម្បី​កំណត់​ខ្សែ​កាប​នៅ​ក្រោម​បាត​សមុទ្រ។
 

ក្រុមហ៊ុនសាជីវកម្មម៉ៅការ Prysmian - Thái Dươngបានចាត់វិស្វករ កម្មករចំនួន ៨០នាក់ រួមនឹងម៉ាស៊ីន ឧបករណ៍​ទំនើប​ជា​ច្រើ​ន ដើម្បីកសាងខ្សែកាបបង្កប់ ឆ្លងកាត់សមុទ្រទៅដល់កោះលីសើន។ រូបថត៖ ថុងធៀន

ក្រុមហ៊ុនម៉ៅការបានបញ្ជូនសាឡង់ប្រវែង ៧២ ម៉ែត្រ ទទឹង ២១ ម៉ែត្រ ចំណុះ ៥.០០០តោន នាំចូលពីសឹង្ហបុរី មកដល់​វៀត​​ណាម បំរើការទាញខ្សែកាបបង្កប់ឆ្លងកាត់សមុទ្រទៅដល់កោះលីសើន។ រូបថត៖ ថុងធៀន

ខ្សែកាបបង្កប់ប្រើប្រាស់ក្នុងការផ្ទុកអគ្គីសនីទៅដល់កោះលីសើន ត្រូវបានបញ្ជាផលិតនៅប្រទេសអ៊ីតាលី។ រូបថត៖ ថុង​ធៀន​

អ្នកមុជទឹកពិនិត្យខ្សែកាបបង្កប់នៅតំបន់សមុទ្រក្បែរឆ្នេរកោះលីសើន។ រូបថត៖ ថុងធៀន

បន្ទាប់ពីឆ្លងកាត់ជាង ២៦ គីឡូម៉ែត្រក្រោមបាតសមុទ្រ ខ្សែកាបបង្កប់ត្រូវបានវិស្វកររបស់ក្រុមហ៊ុនសាជីវកម្មម៉ៅការ Prysmian - Thái Dương​ទាញទៅដល់ត្រើយយ៉ាងសុវត្ថិភាពនៅលើឆ្នេរសមុទ្រកោះលីសើន។ រូបថត៖ ថុងធៀន


បណ្តាម៉ែត្រខ្សែកាបចុងក្រោយ ក៏បានតភ្ជាប់ត្រើយដោយសុវត្ថិភាពនៅលើកោះលីសើន។ រូបថត៖ ថុងធៀន

ខ្សែកាបលើអាកាសជិត ៣ គីឡូម៉ែត្រ និងនាឡិកាវាស់អគ្គីសនីជាង ៤.២០០គ្រឿង ត្រូវបានដំឡើងព្រមៗ គ្នា លើកោះ​លីសើន​ ដើម្បីផ្តល់អគ្គីសនីបំរើជីវភាពរស់នៅរបស់ប្រជាជន។ រូបថត៖ ថុងធៀន

 
«គម្រោងផ្តល់អគ្គីសនីពីប្រព័ន្ធបណ្តាញអគ្គីសនីជាតិ
ឲ្យស្រុកកោះលីសើនមានដើមទុនវិនិយោគសរុប ៦២៥ ពាន់លានដុង។ ទ្រង់ទ្រាយ​នៃគម្រោង​រួម​មាន​ពីរ​ផ្នែក៖ កំណាត់ខ្សែកាប២២ kv លើអាកាស​ចំ​ណុះ​​​ ស្រុកប៊ិញសើន មានប្រវែង ៨,៧ គីឡូម៉ែត្រ ត​ភ្ជាប់​​ចូលក្នុងស្ថានីយ៍ប្តូរកម្លាំងអគ្គីសនី ១១០ kv E ១
៧ យុងក្វឹត។ កំណាត់​ខ្សែកាបក្រោម​បាត​សមុទ្រ​ពី​ដី​គោក​ទៅដល់កោះលីសើនប្រវែង ២៦,៦ គីឡូម៉ែត្រ​។ ទន្ទឹមនឹងចរន្តអគ្គីសនីឆ្លងកាត់បាតសមុទ្រ ក្រុម​ហ៊ុន​​អគ្គីសនីវៀតណាមគ្រុប បានទាញ​បន្ថែម​ខ្សែ​កាប​អ៊ីនធឺណិត (internet) មានល្បឿន​បញ្ជូន​ទិន្នន័យ​​ខ្ពស់ និងទំហំផ្សាយផ្សព្វធំទៅ​ដល់​កោះ​លី​សើន​។
»
 

បានដឹងថា អង្គភាពកសាងការដ្ឋាននេះ​គឺក្រុមហ៊ុន​សាជីវកម្ម​​ម៉ៅ​ការPrysmia - Thái Dương។ បណ្តាវិស្វករ កម្មករ​នៃការដ្ឋាន​នេះ​សុទ្ធតែ​ជាមនុស្ស ដែល​មាន​បទពិសោធន៍​ច្រើន មកពី​បណ្តា​ប្រទេស​កោះដូចជា ឥណ្ឌូ​នេ​ស៊ី និងហ្វីលីពីន។

នៅទីនេះខ្ញុំបានជួបបង Ronald Dolocsaribu វិស្វករ​អគ្គីសនី ​ជន​ជាតិ​​​ឥណ្ឌូនេស៊ី។ បងនេះ គឺជាអ្នកជំនាញ​ការ​ឈាន​មុខ​គេ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ក្នុងវិស័យ​ទាញ​ខ្សែ​កាប​ក្រោមបាត សមុទ្រ ហើយ​​ក៏ជាអ្នកដែលបាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ដ្ឋាន​ទាញ​ខ្សែ​កាប​​បង្កប់ពីដីគោក​ទៅ​ដល់​កោះកូតូចំណុះខេត្តក្វាងនីញ កាល​ពី​មុន​​នេះ។


Ronald Dolocsaribu អាចនិយាយភាសាវៀតណាម បង​រីក​រាយ​ឲ្យ​ដឹង​ថា៖ “ ខ្ញុំបានស្តាប់ព័ត៌មានពិភព​លោក​និយាយ​ច្រើន​អំពី​កោះ​លី​​សើន និងបណ្តា​រឿង​រំជួល​ចិត្ត​អំពី​ក្រុម​វីរៈ​កង​ទ័ព លី​សើន​នា​សម័យ​​មុន ដែលបាន​ក្លាហាន​ប្រើ​ទូក​តូច​ឆ្លង​កាត់​សមុទ្រ​ទៅ​ដល់​កោះហ្វាងសា ដើម្បី​នេ​សាទ​រកស៊ីផង ការពារអធិបតេយ្យភាពរបស់ខ្លួនផង។ ដូច្នេះ ខ្ញុំឆ្ងល់ផង និងរំភើបចិត្តផង នៅ​​ពេល​​ទទួល​ភារកិច្ច​កសាងខ្សែកាបបង្កប់ទៅដល់កោះចំឡែកនេះ។”

វិលមកការងារទាញខ្សែកាបបង្កប់ វិស្វករ Ronald Dolocsaribu​​ ឲ្យដឹងថា នាចុងខែកញ្ញា គឺជិត​ដល់​រដូវ​ភ្លៀង​ព្យុះ​ដូ​ច្នេះ​សមុទ្រ​មានរលកធំ ការដំណើរការកាន់តែឆ្ងាយច្រាំង គឺជំរៅកាន់តែកើនឡើង ហើយសណ្ឋា​បាត​សមុទ្រ​​កាន់​តែ​ស្មុគ​​ស្មាញ​។ មានកន្លែងខ្លះ បាតសមុទ្រជ្រៅជាង ១០០ ម៉ែត្រ ដូច្នេះ​ពិបាក​ខ្លាំង​ណាស់​សំរាប់​អ្នក​មុជទឹក​កំណត់​ទី​តាំង​​​ខ្សែ​កាប។ ប៉ុន្តែជាមួយការបេ្តជ្ញារបស់ក្រុមហ៊ុនសាជីវកម្មម៉ៅការ Prysmia - Thái​​ Dương​ និងបទពិសោធន៍​របស់​វិស្វករ​​ឥណ្ឌូនេស៊ីជាច្រើននាក់ ការងារបាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​នឹង​ផែន​ការ​ដែលដាក់ចេញ។

នៅពេលបណ្តាម៉ែត្រខ្សែកាបអគ្គីសនីបង្កប់ដំបូងមកដល់វាលស្មៅសមុទ្រ លើកោះលីសើន លោក ង្វៀន​ហុង​ថាយ​ - អគ្គ​​នាយកក្រុមហ៊ុនសាជីវកម្មម៉ៅការ Prysmia - Thái Dương ទើបដកដង្ហើមធូរស្រាលចិត្ត។ លោក ថាយ​ឲ្យ​ដឹង​ថា​៖​ ​“ តាមផែនការ ក្រុមហ៊ុនម៉ៅការយើងខ្ញុំនឹងតភ្ជាប់អគ្គីសនីនៅកោះលីសើននាចុងខែកញ្ញា មុន​រដូវភ្លៀងព្យុះឆ្នាំនេះ។ គិត​ដល់បច្ចុប្បន្ននេះ យើងខ្ញុំជឿជាក់អាចផ្តល់ព័ត៌មានឲ្យអ្នកកាសែតថា ការ​ដ្ឋាន​ទាញ​ខ្សែកាប​បង្កប់​បញ្ជូន​អគ្គីសនី​ទៅ​ដល់កោះលីលើនសម្រេចជោគជ័យបាន៩៩%។

លីសើនប្រែប្រួល
១% ដែលនៅសល់ តាមសម្តីរបស់លោក ង្វៀនហុងថាយ និយាយ បានសម្រចនៅថ្ងៃទី២៨ ខែកញ្ញា។ ចំពោះ​ការ​មើល​ឃើញផ្ទាល់ភ្នែករបស់លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង អគ្គក្រុមហ៊ុនអគ្គីសនីភាគកណ្តាល ( EVN CPC –ក្រុមហ៊ុនវិនិយោគការកសាង) សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយ បាន​រៀបចំ​ពិធីសម្ពោធ​គម្រោង​​ផ្តល់អគ្គីសនីដោយខ្សែកាបបង្កប់ឲ្យស្រុកកោះលីសើន។

“អគ្គីសនីមកដល់ហើយ” គឺជាពាក្យ ដែលប្រជាជនរស់នៅកោះលីសើនចំនួនជាង ២២ ពាន់នាក់ និយាយ​ច្រើន​បំ​ផុត​ក្នុង​ថ្ងៃនេះ។ ប្រជាជនរស់លើកោះ អ្នកណាក៏សប្បាយចិត្ត និងអ្នកណា​ក៏មាន​គម្រោង​សំរាប់​រៀង​ៗ​ខ្លូន​។ លោកស្រី ផា​ម​ធីហឿង អនុប្រធានគណៈកម្មា ធិការប្រជាជនស្រុកកោះលីសើនឲ្យដឹងថា៖ “មុនពេល​គ្មាន​បណ្តាញ​អគ្គីសនី​ជាតិ​​​ ប្រជាជនលីសើនយើងខ្ញុំ “ស្រេក” ច្រើនមុខណាស់ ! អ្នកនេសាទ “ស្រេក” ទីកន្លែង​កែ​ច្នៃជលផល កសិករ​“ស្រេក”​​ ទឹក និងមធ្យោបាយស្រោចស្រពឲ្យដើមខ្ទឹមក្រហម ខ្ទឹមស។ កូនសិស្ស “ស្រេក​” បច្ចេកវិទ្យាព័ត៌មាន។ បុគ្គលិក​​ “ស្រេក” អ៊ីនធឺណិត (internet) ដើម្បីបំរើការងារ។ រីឯប្រជាជន​ទូ​ទាំង​ស្រុក​កោះ “ស្រេក” ទឹកនៅរដូវប្រាំង។ មាន​​​អគ្គីសនី យើងខ្ញុំដោះស្រាយបាន ចំណោទ “ស្រេក” របស់​ស្រុក​កោះ​​នេះ។”

ក្តីសប្បាយរីករាយនៅពេលអគ្គីសនីមកដល់ សម្តែងឲ្យឃើញលើទឹកមុខរបស់លោក ត្រឹនភុកស៊ីញ ប្រធាន​មន្ទី​រ​អប់​រំ​និង​​បណ្តុះបណ្តាលស្រុកកោះលីសើន។ លោក ស៊ីញឲ្យដឹងថា ខ្វះអគ្គីសនី បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​បង្ហាត់​បង្រៀន​​ និងការរៀនសូត្ររបស់គ្រូនិងកូនសិស្ស ជាពិសេសគឺមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន។ តាំង​ពីមុន រ​ហូត​ដល់​​បច្ចុប្បន្ន​​នេះ កូនសិស្សនៅលើស្រុកកោះលីសើនរៀនតម មានន័យ​ថា​រៀន​តែទ្រឹ​ស្តី​ប៉ុណ្ណោះ​​ គឺ​មិន​អាច​អនុវត្ត​លើ​កុំព្យូទ័រ ​​។ មានបណ្តាញអគ្គីសនីជាតិ ផ្នែកអប់រំនៅស្រុកលីសើននឹងអនុវត្ត និង​ប្រើ​ប្រាស់យ៉ាង​ទូលាយ​បច្ចេកវិទ្យា​ព័ត៌មាន​​​ក្នុងសាលារៀន។

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង អញ្ជើញចូលរួមពិធីសម្ពោធគម្រោងផ្តល់អគ្គីសនីពីប្រព័ន្ធអគ្គីសនីជាតិ ដោយខ្សែកាបបង្កប់ ឲ្យស្រុកកោះលីសើន។ រូបថត៖ ដាំងឡឹម

អគ្គីសនីបំភ្លឺនៅស្រុកកោះលីសើន។ រូបថត៖ ថុងធៀន

នាវាល្បឿនលឿនដឹកភ្ញៀវទេសចរណ៍ទៅទស្សនាស្រុកកោះលីសើន។ រូបថត៖ ថុងធៀន

បណ្តាជើងនាវាពេញដោយឧបករណ៍អគ្គីសនីស៊ីវិល ដូចជាទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ដែលដឹកពីដីគោក​ទៅ​ដល់​កោះលីសើន ដើម្បីបំរើតំរូវការនៃជីវភាពរស់នៅ ដែលកំពុងប្រែ ប្រួលយ៉ាងឆាប់រហ័សរបស់ប្រជាជន។ រូបថត៖ ង៉ុកហា

ប្រជាជនកោះលីសើនសប្បាយរីករាយ ទិញឧបករណ៍អគ្គីសនីជាច្រើន ដើម្បីបំរើតំរូវការនៃ ជីវភាពរស់នៅ។ រូបថត៖ ង៉ុក​ហា

តាំងពីមានអគ្គីសនី សកម្មភាពលេងកំសាន្ត នៅលើកោះលីសើនក៏ក្លាយជាពុះកញ្ជ្រោលជាង។ រូបថត៖ ង៉ុកហា។

ខ្សែអគ្គីសនីត្រូវបានទាញទៅដល់កំពង់ផែអានហាយ ដើម្បីបំរើតំរូវនៃមុខរបរនេសាទឆ្ងាយឆ្នេរសមុទ្រ​របស់ប្រជាជន​កោះ​លីសើន។ រូបថត៖ ថុងធៀន

នាពេលខាងមុខនេះ រោងចក្រតម្រងទឹកសមុទ្រក្លាយជាទឹកសាបនៅកោះបែ (ចំងាយពីកោះលីសើន ប្រមាណ ៥ គីឡូ​ម៉ែត្រ​)​ កាត់បន្ថយចំណាយផលិតកម្ម នៅពេលខេត្តក្វាងង៉ាយវិនិយោគខ្សែកាបបង្កប់ពីកោះលីសើនទៅដល់កោះបែ។ រូបថត៖ ថុងធៀន

អគ្គីសនីជួយប្រជាជនធានាការស្រោចស្រព ខ្ទឹមក្រហម ខ្ទឹមសជាង ៤០០ហិកតា នៅលើកោះលីសើន។ រូបថត៖ ថុង​ធៀន​


នៅពេលអគ្គីសនីមកដល់កោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក៏បានរដ្ឋវិនិយោគយ៉ាងព្រមៗ គ្នា នៅលើកោះ​លី​សើន​។ រូបថត៖ ថុងធៀន

 

នាចុងថ្ងៃ លោក វ៉ហៀនលីញ បានហៅទូរស័ព្ទចល័តអញ្ជើញយើងខ្ញុំមកដល់ផ្ទះគាត់ ដើម្បីចូលរួម​ពិធីម​ហោឡារិក​មួយ​។ តាមពិត នាយប់នេះ គ្រួសារគាត់រៀបចំគ្រឿងសំណែន ដើម្បីថ្វាយទីសក្ការបូជាវង្សត្រកូល វ៉ រាយការណ៍​ជូន​បុព្វបុរស​អំពីការដំណើរជើងនេសាទដំបូងនៅសមុទ្រ បន្ទាប់ពី ២៧ ឆ្នាំ ប្រកបមុខរបរទាញម៉ាស៊ីនភ្លើង។ លោក លីញ​សប្បាយរីករាយនិយាយថា៖ បុព្វបុរសនៃគ្រួសារយើងខ្ញុំគឺលោកវ៉វ៉ាន់ឃាត – ប្រធានក្រុមកងទ័ពហ្វាងសា - ទ​ទួល​ព្រះរាជបញ្ជារបស់ស្តេច បញ្ជូនទ័ពមកដល់កោះហ្វាងសា បោះបង្គោលកំណត់ អធិបតេយ្យភាព នាឆ្នាំ១៧៦៨។ សព្វ​ថ្ងៃនេះ កោះមានអគ្គីសនីហើយ ដូច្នេះ ខ្ញុំបោះបង់ចោល មុខរបរទាញម៉ាស៊ីនភ្លើង ដើម្បី​វិល​ត្រឡប់​មក​មុខ​របរ​ចាស់​របស់ដូនតាវិញ គឺចេញទៅសមុទ្រដល់ហ្វាងសានេសាទ។

ក៏ក្នុងពីធីថ្វាយសំណែននៅទីសក្ការបូជាវង្សក្រកូល វ៉ យើងខ្ញុំបានជួបមនុស្សធ្លាប់ស្គាល់ម្នាក់។ នេះគឺបង វ៉វ៉ាន់អ៊ូត – ចៅ​តវង្សត្រកូលវ៉ នៅលើកោះលីសើន ដែលខ្ញុំបានមានឱកាសនិយាយ ជាមួយគ្នា នៅពេល​មក​ដល់​កោះ​លី​សើន​ឆ្នាំ​មុន​។ និយាយអំពីរឿងនេសាទ ដុះគំនិត បងអ៊ូតអះអាងយ៉ាងជឿជាក់ថា៖ កោះមានអគ្គីសនី ប្រជាជន​ចេញ​ទៅ​សមុទ្រ​ដូចពួកយើងស្រួលណាស់បងអើយ ! ឥឡូវនេះគ្មានក្តីខ្វល់អំពីការខ្វះអគ្គីសនីសាកអាគុយទុកបំរុង ! គ្មាន​ក្តី​ខ្វល់​ ពីជលផលចុះថោក ឬត្រូវគេសង្កត់តំលៃ មកពីគ្មានលក្ខណៈរក្សាទុក។ សប្បាយជាងគឺទឹកកក វត្ថុធាតុ​ដើម​សំ​ខាន់​ចំបង សំរាប់រក្សាទុកត្រីចុះថោក ១/៣ បើប្រៀបធៀបនឹងមុននេះ”។ 

បានដឹងថា នៅកោះលីសើន កាលពីមុននេះ ទឹកកកមួយដើមសំរាប់រក្សាទុក​ជលផល​លើ​ទូក​ដែល​ទៅ​នេ​សាទ​រយៈ​ពេល​ច្រើនថ្ងៃ មានតំលៃលក់នៅលីសើនប្រមាណជិត ៣០ ពាន់ដុង។ តាំងពីពេលមានអគ្គីសនី រោងចក្រផលិត​ទឹក​កក​​ត្រូវបានកសាងឡើង តំលៃទឹកកក មួយដើមនៅសល់តែ ៨ ពាន់ដុង។ ប្រការ​នេះ​បាន​កាត់​បន្ថយ​ចំណា​យ​គួរ​កត់​សំគាល់​សំរាប់នាវាដែលមានអនុភាពធំរបស់ស្រុកកោះ ចំនួន ៤០០គ្រឿង និងរួមចំណែក​បង្កើន​ចំណូល​ឲ្យ​អ្នក​នេ​សាទ​ផងដែរ។

រឿងសប្បាយអំពីអគ្គីសនីនៅទីសក្ការបូជារបស់វង្សត្រកូល វ៉ ស្មានថាគ្មានវគ្គបញ្ចប់នោះទេ នៅពេលបងស្រី លឹវធីប៊ិញ ប្រព័ន្ធរបស់លោក វ៉ហៀនលីញ និយាយបន្ត៖ “ កុំស្មានថាអគ្គីសនីមកដល់ អ្នកនេសាទ​ពួក​បងស្រួ​ល​ណ៎ះ​! ​រីឯពួកស្ត្រីយើងខ្ញុំដែលប្រកបមុខរបរដាំខ្ទឹមក្រហម ខ្ទឹមស ក៏បានទំនេរហើយ ”។ បងស្រីប៊ិញអួតថា តាំង​ពី​មាន​អគ្គីសនី​​ ផ្ទះគាត់ទិញប្រព័ន្ធបូមស្រោចស្វ័យប្រវត្តិភ្លាម ដើម្បីបំរើការដាំខ្ទឹមក្រហម ខ្ទឹមស។

ឃើញថាមុខរបរដាំខ្ទឹមក្រហម ខ្ទឹមសនៅកោះលីសើនធ្លាប់ល្បីឈ្មោះទូទាំងប្រទេសតាំងពីយូរលង់មកហើយ ដល់​សព្វ​ថ្ងៃនេះ មានឱកាសអភិវឌ្ឍជាងទៀត នៅពេលអគ្គីសនីមកដល់ ធានាលក្ខណៈស្រោចស្រពសំរាប់ជាង ៣០០ ហិក​តា និងឆ្អើរផលិតផលក្រោយពេលប្រមូលផល។

ថ្ងៃបន្ទាប់ខ្ញុំរៀបចំអីវ៉ាន់ចាកចេញកោះលីសើន បន្ទាប់ពីសម្រេចជើងបំពេញការងារ ម្ចាស់ផ្ទះសំណាក់ ប៊ិញអៀន គឺ​បង​ង្វៀនថើយ នៅភូមតី (ឃុំអានវិញ) រីករាយប្រាប់ថា៖ “ ឆ្លៀតរឿងសប្បាយអគ្គីសនីមកដល់កោះចុះតំលៃ ១/៣ នៃ​ថ្លៃ​ស្នាក់នៅជូនអ្នកកាសែតដែលជាភ្ញៀវធ្លាប់ស្គាល់” បងថើយក៏ឲ្យដឹងថា លើកក្រោយខ្ញុំទៅដល់កោះលីសើន ផ្ទះ​សំ​ណាក់​ប៊ិញអៀនរបស់បងនឹងឡើងកំរិត ទៅជាសណ្ឋាគាររួមមានគ្រប់បរិក្ខារទំនើបដូចជា៖ ម៉ាស៊ីនត្រជាក់ ធុងទឹកក្តៅ ត្រជាក់​ wifi ឥតគិតថ្លៃ។

ឆ្លៀត​រឿងនេះ ខ្ញុំនឹកដល់ការនិយាយជាមួយលោកស្រីអនុប្រធានស្រុក ង្វៀនធីហឿង។ លោកស្រីហឿង ឲ្យដឹងថា បន្ទាប់​ពីកោះមានអគ្គីសនី សហគ្រាសទេសចរណ៍ជាច្រើន បានគាំទ្រ សុំវិនិយោគនៅស្រុកលីសើន។ ក្នុងពេលឆាប់​ៗ​នេះ កោះនឹងមានសណ្ឋាគារ តំបន់ទេសចរណ៍ ជាច្រើន ដែលមានទ្រង់ទ្រាយ ដើម្បី​បំ​រើ​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ជំនាញ​ជាង។ គ្រោងដល់ចុងឆ្នាំ ២០១៤ នេះ កោះនឹងមានសណ្ឋាគារលំដាប់ផ្កាយបីចំនួន២ បានសម្រេច ដើម្បី​បំ​រើ​ភ្ញៀវ​ទេសចរណ៍។

ត្រឡប់មករដ្ឋធានីហាណូយវិញ នៅពេលផ្លូវថ្នល់ត្រចះត្រចង់ដោយពន្លឺចង្កៀង ផ្កា ដែលរៀបចំឲ្យប្រព្រឹត្តការណ៍​អនុស្សាវរីយ៍​ ៦០ ឆ្នាំនៃទិវារំដោះរដ្ឋធានីហាណូយ ខ្ញុំក៏នឹកដល់បរិយាកាសអ៊ូអរសប្បាយនៅកោះលីសើន។ នៅ​ទី​នោះ ​សន្ទុះនៃជីវភាពរស់នៅពោរពេញថាមពលក៏ចាប់ផ្តើមភ្ញាក់ រួមនឹងការសន្យាអំពីអនាគតល្អប្រសើរ ធ្វើឲ្យ​ត្រចះ​ត្រចង់​​ស្រុកកំណើតរបស់ក្រុមវីរៈកងទ័ពសមុទ្រហ្វាងសារ៕

អត្ថបទ៖ ថុងធៀន រូបថត៖ ថុងធៀន ដាំងឡឹម ង៉ុកហា 

nguyenhuonggiang

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top