• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយគណៈប្រតិភូ បក្សកុម្មុយនីស្តគុយបា


 
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (ស្ដាំ) ទទួលជួបសន្ទនាជាមួយលោក Jose Ramon Balague Cabera លេខាមជ្ឈឹមបក្សនិងជាប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបា 

អគ្គលេខាបក្សលោក Nguyen Phu Trong ចាត់ទុកថា ដំណើរទស្សនកិច្ច​និងចូលរួមសិក្ខាសាលា រវាងបក្ស​ទាំងពីរនិយាយ​​ដោយឡែក និងដំណើរទស្សន​កិច្ច​របស់ថ្នាក់ដឹក​នាំបក្សទាំងពីរ ប្រទេសទាំងពីរនិយាយរួម ក៏ដូចជាការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការជួបប្រាស្រ័យ រវាង​ប្រជាជន​នាពេល​កន្លងទៅ ជាភស្តុតាង​ដ៏រស់រវើកនៃទំនាក់ទំនងជាភាតរៈ ចំណង​មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាងបក្សទាំង​ពីរ រដ្ឋទាំងពីរ​និងប្រជាជន​វៀតណាម-គុយបា។
 
នារសៀល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៧ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយលោក Jose Ramon Balague Cabera លេខាម​ជ្ឈឹមបក្ស​និងជា​​ប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបា ដែលអញ្ជើញមក ចូលរួម​សិក្ខាសាលា​ ស្ដីពីទ្រឹស្តីលើកទី៣រវាងបក្សកុម្មុយនីស្តវៀតណាម និងបក្ស កុម្មុយនីស្តគុយបា។ អគ្គលេខាបក្ស​លោក Nguyen Phu Trong ចាត់ទុកថា ដំណើរទស្សនកិច្ច​និងចូលរួមសិក្ខាសាលា​រវាងបក្សទាំងពីរ​និយាយ​ដោយ​ឡែក​ ​និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបក្សទាំងពីរ ប្រទេសទាំងពីរនិយាយរួម ក៏ដូចជាការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការជួបប្រាស្រ័យ រវាងប្រជាជននាពេលកន្លងទៅ ជាភស្តុតាង​ដ៏រស់​រវើក​​នៃទំនាក់ទំនងជាភាតរៈ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ រវាង​បក្សទាំងពីរ​ រដ្ឋទាំង​ពីរ​និងប្រជាជនវៀតណាម-គុយបា។
 
រីឯខ្លួនវិញ លោក Jose Ramon Balague Cabera បានសំដែងការកោតសរសើរ ចំពោះមុខសមិទ្ធិ​ដ៏ធំធេងនិង​បទពិសោធន៍​ថ្លៃថ្លារបស់វៀតណាមក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មីក្នុងរ​យៈពេល៣០ឆ្នាំកន្លងទៅ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top