ព័ត៌មាន
អគ្គលេខាបក្សបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវ
អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយលេខា មជ្ឈឹមបក្ស ប្រធានខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លោក Khaphan Phommathat ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ លោក Khaphan Phommathat បានជូនដំណឹងជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃការការចរចាជាមួយគណៈប្រតិភូខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយ និស្តវៀតណាម ព្រមទាំង អះអាងថា៖ ខុទ្ទកាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ ឡាវនឹងសហការយ៉ាងជិតស្និទ ជាមួយខុទ្ទកាល័យមជ្ឈឹមបក្សវៀតណាម អនុវត្ត បណ្ដាកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងខុទ្ទកាល័យមជ្ឈឹមនៃបក្សទាំងពីរ ផងដែរ។ រីឯខ្លួនវិញ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសម្តែងគោលបំណងថា៖ នាពេលខាងមុខ ស្ថាប័នខុទ្ទកាល័យនៃបក្ស ទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌មាន អនុវត្តប្រកបដោយប្រសិទ្ធភាព កិច្ចព្រមព្រៀង សហប្រតិបត្តិការវាងភាគីទាំងពីរដំណាក់កាល ២០១៧ - ២០២០៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម