• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា


 
អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា 

ទទួលសេចក្ដីអញ្ជើញ​របស់ប្រធានាធិបតី នៃ​​សាធារណរដ្ឋ​ឥណ្ឌូនេ​ស៊ី លោក Joko Widod​o អគ្គលេខា​គណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong នឹងអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ សាធា​រណរដ្ឋឥ​ណ្ឌូនេស៊ី ចាប់​ពីថ្ងៃទី​២២ ដល់ថ្ងៃទី២៤​ ខែសីហា ឆ្នាំ ២០១៧។ ដំណើរ​ទស្សនកិច្ច​នេះសំដៅធ្វើឲ្យ​ស៊ីជម្រៅថែម​ទៀតនូវទំនាក់​ទំនង​ដៃគូយុទ្ធសាស្រ្ត​ បង្កើនកា​រជឿទុក​ចិត្តន​យោបាយ ពង្រឹងទំ​នាក់ទំ​នង​មិត្តភាព​ ជំរុញកិច្ចសហប្រតិ​បត្តិការ​ជាក់ស្ដែង ហើយបង្កើត​ជំហាន​អភិវឌ្ឍន៍​ថ្មីក្នុងទំនាក់ទំនង​រវាង​វៀត​ណាម ​ជាមួយ ឥណ្ឌូនេ​ស៊ី ​ទទួល​សេចក្ដីអញ្ជើញ​របស់ប្រធានា​ធិបតី នៃសាធារណរដ្ឋសហព័​ន្ធមីយ៉ាន់ម៉ា លោក Htin Kyaw​ លោក Nguyen Phu Trong ក៏នឹងបំពេញទស្សនកិច្ចថ្នា​ក់រដ្ឋនៅសាធារណ​រដ្ឋសហព័ន្ធ​មីយ៉ាន់​ម៉ា ចាប់​ពីថ្ងៃទី​២៤ ដល់​ថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០​១៧។​ ដំណើរទស្សនកិច្ចនេះសំដៅកំណត់​ក្របខ័ណ្ឌទំ​នាក់​ទំនង ហើយ​បង្ហាញ​ព្រឹត្តិការណ៍​ថ្មី កំរិតថ្មី កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនង​នៃប្រទេសទាំង​ពីរ លើគ្រប់វិស័យ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top