ក្នុងប្រវត្តិសាស្ត្រ ប្រទេសគុយបាគឺជាប្រទេសដំបូងដែលទទួលស្គាល់រណសិរ្សរំដោះភាគខាងត្បូងនៃប្រទេសវៀតណាម (នាខែធ្នូ ឆ្នាំ១៩៦១) គឺជាប្រទេសដំបូងបង្កើតគណៈកម្មាធិការសាមគ្គីភាពជាមួយប្រទេសវៀតណាម (នាខែកញ្ញា ឆ្នាំ១៩៦៣) គឺជាប្រទេសដំបូងនិងប្រទេសតែមួយគត់ដែលបង្កើតស្ថានទូតទន្ទឹមនឹងសកម្មភាពរណសិរ្សរំដោះភាគខាងត្បូងនៃប្រទេសវៀតណាមនៅតំបន់បានរំដោះហើយ (នាខែកក្កដា ឆ្នាំ ១៩៦៧)។
.
ក្នុងប៉ុន្មានឆ្នាំនោះ ប្រទេសគុយបាក៏ជួបការលំបាកលំបិនជាច្រើនណាស់ ជីវភាពរស់នៅរបស់ប្រជាជនគុយបាខ្វះខាត ពួកមិនចូលចិត្តបដិវត្តន៍បានផ្សព្វផ្សាយព័ត៌មានថា៖ ប្រជាជនគុយបាខ្វះខាតស្ករនិងទឹកដោះគោ ពីព្រោះលោក Fidel បានផ្ញើឲ្យប្រទេសវៀតណាមអស់ហើយ។ ក្នុងពិធីមិទ្ទីញមហាជនមួយដែលរៀបចំនៅរដ្ឋធានី La Habana មានការចូលរួមរបស់ប្រជាជនរាប់ម៉ឺននាក់ លោក Fidel Castro បាននិយាយថា៖ “សោកស្តាយខ្លាំងណាស់ ប្រជាជនគុយបាគ្មានស្ករនិងទឹកដោះគោគ្រប់គ្រាន់ ដើម្បីផ្ញើជូនប្រជាជនវៀតណាមទេ បើសិនជាប្រទេសយើងមាន មិនត្រឹមតែស្ករនិងទឹកដោះគោតែប៉ុណ្ណោះ ថែមទាំងសាច់ឈាម យើងក៏ត្រៀមខ្លូនសំដៅបូជាជូនប្រជាជនវៀតណាមដែរ”។
អគ្គមគ្គុទ្ទេសករណ៍ Fidel Castro (ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩២៦ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
រូបថត៖ EPA/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ឆ្នាំ១៩៦៧គឺឆ្នាំដែល ប្រទេសគុយបាបានដាក់ឈ្មោះគឺជា “ឆ្នាំវីរៈបុរសវៀតណាម” ។ នាឆ្នាំ១៩៧២ លោក Fidel Castro បានបញ្ជាក់សារជាថ្មីម្តងទៀត៖ សាមគ្គីភាពរបស់ប្រទេសយើងទាំងពីរ ក្តីជឿជាក់របស់ប្រទេសគុយបាចំពោះប្រជាជនវៀតណាមនិងថា្នក់ដឹកនាំនៃប្រទេសវៀតណាម គឺគ្មានលក្ខខ័ណនិងដាច់ខាត”។
នាខែកញ្ញា ឆ្នាំ១៩៧៣ លោក Fidel គឺជាមេដឹកនាំបរទេសដំបូងបំផុត និងតែមួយគត់ដែលទៅអញ្ជើញទៅទស្សនកិច្ចនៅតំបន់រំដោះភាគខាងត្បូង នៅពេលសង្គ្រាមមិនទាន់បញ្ចប់។ រូបភាពមេបញ្ជាការក្នុងឯកសណ្ឋាពណ៌ផ្លែអូលីវឈរលើដំបូលប៉មបន្ទាយរបស់ពួកខ្មាំង ហើយគ្រវីទង់របស់រណសិរ្សរំដោះ នេះគឺជាការគាំទ្រធំធេងចំពោះយុទ្ធជននាពេលនោះ។
"ដោយសារតែប្រទេសវៀតណាម ប្រទេសគុយបាត្រៀមខ្លួនសំដៅបូជាសាច់ឈាមរបស់ខ្លួន" សម្តីស្មោះត្រង់របស់សមមិត្ត Fidel ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកដំបូង សម្តីនេះក៏ធ្វើរំភើបចិត្តរបស់ប្រជាជនគុយបានិងប្រជាជនវៀតណាមជាច្រើននាក់ ក៏ដូចជាអ្នកចូលចិត្តសន្តិភាពលើពិភពលោក។ កាន់តែមានតម្លៃជាងទៅទៀត នៅពេលដែលយើងដឹងព័ត៌មានថា ប្រទេសគុយបាត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច និងជួបការលំបាកជាច្រើន ប៉ុន្តែប្រទេសគុយបាត្រៀមខ្លួនជួយឧបត្ថម្ភប្រទេសយើងដោយគ្មានលក្ខខ័ណ ។
ដោយមនោសញ្ចេតនាដូចជាបងប្អូនបង្កើត លោក Fidel និងប្រជាជនគុយបា បានចាត់ទុកសង្គ្រាមប្រឆាំងប្រទេសអាមេរិកដែលឈ្លានពានប្រទេសវៀតណាមដូចជាការតស៊ូរបស់ខ្លួន។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Fidel ទៅកាន់ប្រទេសវៀតណាម ប្រទេសគុយបា បានជូនវៀតណាមសំណង់សេដ្ឋកិច្ច -សង្គមកិច្ចចំនួន ៥ ដែលមានតំលៃប្រមាណ ៨០ លានដុល្លាអាមេរិក រួមមាន៖ សណ្ឋាគារថាំងឡើយ (Thang Loi) (នៅបឹងហូតី (Ho Tay) រដ្ឋធានីហាណូយ) មន្ទីរពេទ្យវៀតណាម-គុយបា (ទីក្រុងដុងហើយ ខេត្តក្វាងប៊ិញ) (Dong Hoi Quang Binh) វិថីស្វឹនម៉ាយ (Xuan Mai) កសិដ្ឋានចិញ្ចឹមពូជគោបាវី កសិដ្ឋានចិញ្ចឹមសត្វមាន់ឡឿងមី (Luong My) ជូនពូជគោ ពូជមាន់និងចំណាយ ៦ លានដុល្លារអាមេរិក ដើម្បីទិញឧបករណ៍ដ៏ទំនើប ព្រមទាំងចាត់អ្នកជំនាញខាងផ្លូវនិងស្ពានទៅកាន់ប្រទេសវៀតណាមនិងចូលរួមជាមួយកងទ័ពទ្រឿងសើនសំដៅបើកផ្លូវលំហូជីមិញ ជួយបណ្តុះបណ្តាលនិសិត្យវៀតណាមដែលរៀនសូត្រនៅមហាវិទ្យាល័យនិងសិក្សាក្រោយមហវិទ្យាល័យ ហើយចលនាការគាំទ្រវៀតណាមក្នុងការចូលរួមអង្គការសហប្រជាជាតិ ការចែករំលែកអាវនិងបាយនេះពិតជាមានអត្ថន័យនិងទាន់ពេលវេលាដែរ។
អតីតនាយករដ្ឋមន្ត្រី ផាមវ៉ាន់ដុង ទទួលស្វាគមន៍ សមមិត្ត Fidel Castro អញ្ជើញមកទស្សនាតំបន់រំដោះ
(ស្ថិតនៅខេត្តក្វាងទ្រី) នៅភាគខាងត្បូងនៃប្រទេសវៀតណាម (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៧៣) ។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សមមិត្ត Fidel Castro អញ្ជើញមកទស្សនាទីរួមស្រុកដុងហា (ខេត្តក្វាងទ្រី) ទើបបានរំដោះ។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សមមិត្ត Fidel Castro អញ្ជើញមកទស្សនាមូលដ្ឋានតឹនឡឹមនិងយោគមៀវ
ស្ថិតនៅលើខ្សែផ្លូវអេឡិចត្រូនិច McNamara ។ រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គមគ្គុទ្ទេសក៍ Fidel Castro អញ្ជើញមកទស្សនាមូលដ្ឋានតឹនឡឹមនិងយោគមៀវ ស្ថិតនៅលើខ្សែផ្លូវ
អេឡិចត្រូនិច McNamara ។ រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គមគ្គុទ្ទេសក៍ Fidel Castro គ្រវីទង់ជាតិឈ្នះឈ្នះរបស់ក្រុមខែសាញ កងទ័ពរំដោះវីរៈទ្រីធៀនហ្វេ។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គមគ្គុទ្ទេសក៍ Fidel Castro និងអតីតនាយករដ្ឋមន្ត្រី ផាមវ៉ាន់ដុងនិងបណ្តាយុទ្ធជននៃក្រុមខែសាញ
កងទ័ពរំដោះវីរៈទ្រីធៀនហ្វេ។ រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នាយឧត្តមសេនីយ៍ វ៉វ៉ាន់យ៉ាប ទទួលស្វាគមន៍និងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Fidel Castro
អញ្ជើញមកទស្សនាសារមន្ទីរកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៧៣)។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អគ្គមគ្គុទ្ទេសក៍ Fidel Castro និងប្រជាជនរដ្ឋធានី ទទួលស្វាគមន៍ លោកអតីតនាយករដ្ឋមន្ត្រី ផាមវ៉ាន់ដុង
អញ្ជើញមកទស្សនកិច្ចនៅប្រទេសគុយបា (ថ្ងៃទី ២២ ខែមីនា ឆ្នាំ១៩៧៤)។
រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នាខែធ្នូ ឆ្នាំ១៩៩៥ និងនាខែកុម្ភៈឆ្នាំ២០០៣ លោក Fidel Castro អញ្ជើញបំពេញទស្សនកិច្ចលើកទី២ និងលើកទី ៣ នៅប្រទេសវៀតណាម។ ក្នុងក្របខ័ណ្ឌទស្សនកិច្ចទាំងពីរនោះ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម- គុយបា បន្តទទួលបានសមិទ្ធផលថ្មីៗ តាមរយៈបណ្តាទស្សនកិច្ច លោកប្រធានរដ្ឋ Fidel បញ្ជាក់ជានិច្ច៖ ប្រជាជនវៀតណាមជាមិត្តភ័ក្តិ ជាបងប្អូនជិតស្និទ្ធជាមួយប្រទេសគុយបាជាអមត ហើយជឿជាក់ថា សាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគុយបានិងវៀតណាមនឹងពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។
ពង្រឹងមនោសញ្ចេតនាដ៏ថ្លៃថ្នូររបស់បក្សនិងប្រជាជនទាំងពីរ ក្នុងរយៈពេលជាង ៥០ ឆ្នាំ កន្លង ទៅ ទោះបីមានការប្រែប្រួលក្នុងស្ថានការណ៍ពិភពលោក ចំណងសាមគ្គីភាពក្នុងការតស៊ូនិងចំណងមិត្តភាពជាជិតស្និទ្ធវៀតណាម គុយបាត្រូវបានពង្រឹងដោយឥតឈប់ឈរហើយក្លាយទៅជាគំរូមនោសញ្ចេតនាមិនប្រែប្រួល បរិសុទ្ធ គឺជាទ្រព្យសម្បត្តិមានអាចកាត់ថ្លៃបានដែលរដ្ឋ បក្សនិងប្រជាជននៃប្រទេសពីររក្សានិងពូនជ្រុំជានិច្ចកាល។
សមមិត្ត Fidel Castro ទទួលស្វាគមន៍ លោកអតីតនាយករដ្ឋមន្ត្រី វ៉វ៉ាន់គៀត នៅរដ្ឋធានី La Habana
(ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩៩៣)។
រូបថត៖ មិញដាវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកអតីតអគ្គលេខាបក្ស ដូមឿយ លោកអតីតប្រធានរដ្ឋ ឡេឌឹកអាញ និងលោកអតីតនាយករដ្ឋមន្ត្រី វ៉វ៉ាន់គៀត
ទទួលស្វាគមន៍ សមមិត្ត Fidel Castro ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពនិងជាផ្លូវការនៅប្រទេសវៀតណាម
(ថ្ងៃទី៨ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ១៩៩៥)។ រូបថត៖ មិញឌៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សមមិត្ត Fidel Castro ចូលជួបសម្តែងការគួរសមជាមួយ ទីប្រឹក្សានៃគណៈកម្មាធិការមជ្ឈិមបក្ស ផាមវ៉ាន់ដុង
ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសវៀតណាម (ថ្ងៃទី ៨ ដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥)។
រូបថត៖ មិញឌៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សមមិត្ត Fidel Castro អញ្ជើញមកទស្សនាក្រុមហ៊ុនកាត់ដេរ ឌឹកយ៉ាង រដ្ឋធានីហាណូយ
(ថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥)។
រូបថត៖ មិញឌៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សមមិត្ត Fidel Castro អញ្ជើញមកទស្សនានាយសេនីយ៍ វ៉ង្វៀនយ៉ាប នៅវិមានដោយឡែករបស់
នាយឧត្តមសេនីយ៍ នៅរដ្ឋធានីហាណូយ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៣)។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រូបថត៖ ឌឹកតាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នៅរដ្ឋធានី La Habana (ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០០៩)។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកសួរសុខទុក្ខ សមមិត្ត Fidel Castro នៅរដ្ឋធានី La Habana
(ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សព្វផ្សាយ
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល បានអញ្ជើញមកទស្សនានិងគោរពវិញ្ញាណក្ខន្ធសមមិត្ត Fidel Castro Ruz នៅស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាម។ ក្នុងរួបថត៖ លោកអគ្គលេខាបក្ស ង្វៀភូត្រុង ចែករំលែកទុក្ខជាមួយលោកឯកអគ្គរដ្ឋទូតគុយបា Herminio López Diaz។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រូបថត៖ យ័នតឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អញ្ជើញសរសេរលើសៀវភៅក្រាំងមាស នៅស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាម។ ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងថ្ងៃនោះដែរ នៅទីលានបដិវត្តន៍ Jose Marti នៅរដ្ឋធានី La Havana សមមិត្ត ង្វៀនធីគីមង៉ឹន
សមាជិកនៃការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា ប្រធានសមាគមន៍មិត្តភាពវៀតណា - គុយបា
បានដឹកនាំគណៈប្រតិភូរបស់បក្ស រដ្ឋវៀតណាម អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Fidel Castro Ruz ។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសមមិត្ត Fidel Castro Ruz។
រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកឧបនាយរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស ផាមប៊ិញមិញ អញ្ជើញសរសេរលើសៀវភៅក្រាំងមាស
នៅស្ថានទូតគុយបាប្រចាំនៅប្រទេសវៀតណាម។
រូបថត៖ យ័នតឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម