• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ឡើងដល់កំពូលភ្នំ Fansipan

ភ្នំ Fansipan បាន​ចាត់​ទុក​ដូចជា​​ដំបូល​នៃ​តំបន់​ឥណ្ឌូចិន ដែល​មាន​កម្ពស់ ៣១៤៣ ម៉ែត្រ។ ជំនះ​កំ ពូល​ភ្នំ​ Fansipan​ គឺជាបំណង​ប្រាថ្នារបស់​ភ្ញៀវទេសចរណ៍​​ ដែលចូលចិត្ត​ការ​ស្វែង​យល់។ នាសព្វ​ថ្ងៃនេះ ដោយ​សារមានប្រព័ន្ធកន្ត្រក់កាប Fansipan Sapa ដ៏​ទំនើប ភ្ញៀវ​ទេសចរណ៍​នឹង​មាន​ការស្វែង​យល់​យ៉ាង​ថ្មី នៅ​ពេលជិះ​កម្សាន្តនិងគយគន់​ពីខាង​លើ​បណ្តាព្រៃ​ធម្មជាតិ ជ្រលង​ពពក ​ក្នុងដំណើរការឡើង​​​​ដល់​កំពូលរបស់តំបន់ឥណ្ឌូចិន។ 

សាប៉ា (Sapa) (​ខេត្ត​ឡាវ​កាយ) ( Lao Cai) គឺ​ជា “​រដ្ឋធានី” ​ ទេសចរណ៍​នៃតំបន់​ពាយ័ព្យ៖ មាន​ឧទ្យាន​ជាតិ​ហ័ងលាន (Hoang Lien) ។ នៅ​ទីនោះ​មាន​កំពូល​ភ្នំ Fansipan ខ្ពស់​បំផុត​នៅ​ប្រទេស​​វៀតណាម ភ្នំតូច​ហ័ង​លាន​សើន (Hoang Lien Son ) ដ៏មហិមា​បំផុត​នៅ​ប្រទេស​វៀតណាម ថែមទាំង​ព្រៃឈើធម្មជាតិ​ធំបំផុត​នៅ​ប្រទេស​វៀតណាម។ អ្វីៗ ទាំងនោះ​ក៏ជម្រុញ​យើង​ខ្ញុំ​​ធ្វើដំណើរ​ការឡើង​កំពូលភ្នំ Fansipan

Guinness World Record បាន​ប្រគល់​លិខិត​បញ្ជាក់ឯតទគ្គ​ទាំង ២ ​សំរាប់​ Fansipan Sapa៖ ​កន្រ្តក់កាប​ខ្សែបីមានកម្ពាស់​រវាង​ស្ថានីយ៍ចេញដំណើរ និង​ស្ថានីយ៍​មក​ដល់ ដែល​មានកម្ពស់​​ខ្ពស់បំផុត​លើពិភពលោក ( ១៤១០ ម៉ែត្រ) និង​ក៏​ជា​ កន្រ្តក់កាបខែ្សបី វែង​បំផុត​លើ​ពិភព​លោក​ដែរ​ (​ប្រវែង​៦២៩២.៥ ម៉ែត្រ)​។​

ប្រព័ន្ធកន្រ្តក់កាប នេះបាន​ដាក់​ឲ្យ​ដំណើរ​ការ ​ចាប់ពី​ខែ​កុម្ភៈឆ្នាំ២០១៦ សម្ព័ន្ធ​ក្រុមហ៊ុន Sun Group - គឺ​សម្ព័ន្ធក្រុមហ៊ុន​ទេសចរណ៍ លំហែកាយ កម្សាន្ត​និង​អចលនៈ​ទ្រព្យ​​​បាន​វិនិយោគ​និង​​​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធកន្រ្តក់កាបដ៏​ទំនើប​​បំផុត​លើ​ពិភពលោក​​នេះ​នៅ​​សាប៉ា (Sapa)។

ចាប់ពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍​ក្នុង​ស្រុក​និង​បរទេស​រាប់​លាន​នាក់​ បាន​មកទស្សនា​សាប៉ានិងអនុវត្តន៍​បំណង​ប្រាថ្នា​រ​ឈរ​លើ​ដំបូល​នៅ​តំ​បន់​​ឥណ្ឌូចិន។

យើង​ខ្ញុំ​​ចាប់​ផ្តើម​ដំណើរ​ការ​ពី​ស្ថានីយ៍​ចេញ​ដំណើរនៅ​ជ្រលង​មឿង​ហ័រ (Muong Hoa)។ ស្ថានីយ៍​ចេញដំណើរ​​​ត្រូវបាន​កសាង​ដូចជា​រាជវាំង​មួយ​ ស្ថិត​នៅ​កណ្តាល​ព្រៃភ្នំ​។ បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធកន្រ្តក់កាប​ Fansipan Sapa មានលទ្ធភាព​ទ្រាំទ្រ​កម្លាំង​ខ្យល់​ដ៏​ខ្លាំងក្លានិងអាកាស​ធាតុ​អាក្រក់ ធានា​សុវត្ថិភាពខ្ពស់ ឮសំរាប់​ភ្ញៀវទេសចរណ៍​​ គិតទាំង​​មនុស្សចាស់​និង​កុមារ។

ក្នុង​ទូរកន្រ្តក់កាបនិមួយៗ ​អាច​ផ្ទុកបាន​​​ភ្ញៀវ​ចំនួន ៣៥ នាក់ ចំណុះដឹក​ជញ្ជូន​​ឡើង​ដល់ ២.០០០​ នាក់​ក្នុង​មួយម៉ោង កាត់​បន្ថយ​​ពេល​វេលា​ធ្វើ​ដំណើ​រឡើង​ដល់​កំពូល​ភ្នំ​ Fansipan ពីចំណាយរយៈពេលពីរ​ថ្ងៃ​ដោយ​ការ​ដើរ​​​សៀរតាមផ្លូវ​ភ្នំ​ដែល​មាន​គ្រោះ​ថ្នាក់​ជា​ច្រើនមកត្រឹមតែ​ ១៥​ នាទី​ ប៉ុណ្ណោះ។


ស្ថានីយ៍ចេញដំណើរដោយកន្រ្តក់កាបស្ថិតនៅជ្រលងមឿងហ័រ (Muong Hoa)។
រូបថត៖ តឹតសើន


ស្ថានីយ៍ចេញដំណើរត្រូវបានកសាងតាមស្ថាបត្យកម្ម Colonial នាសតវត្សរ៍ទី ១៩ ក្បាច់រចនាដ៏ល្អិតល្អន់
ដូចជារាជវាំងមួយ ដែលស្ថិតនៅកណ្តាព្រៃ។ រូបថត៖ ក្វាងហា


ស្ថាបត្យកម្មផ្ទៃខាងក្នុងស្ថានីយ៍ត្រូវបានកសាងយ៉ាងទំនើប ដែលបង្កលក្ខណៈងាយស្រួល
សំរាប់ភ្ញៀវទេសចរណ៍។ រូបថត៖ ក្វាងហា


ជណ្តើរយន្តបំរើភ្ញៀវទេសរណ៍នៅស្ថានីយ៍ចេញដំណើរ Fansipan។
រូបថត៖ ក្វាងហា


ស្ថានីយ៍ចេញដំណើរនៃកន្រ្តក់កាបមានរចនាទំនើប ដើម្បីបំរើសេវាកម្មរួមមាន៖ ភោជនីយដ្ឋាន មណ្ឌលលក់ដូរ...
រូបថត៖ ខាញ់ឡុង


ភ្ញៀវទេសចរណ៍អាចថតរូប គយគន់ទិដ្ឋភាពដ៏មហិមារនៅភ្នំហ័ងលៀន (Hoang Lien)
នៅពេលជិះកន្រ្តក់កា ដែលដឹកជញ្ជូនប្រហែល ៣៥ នាក់។ រូបថត៖ វៀតកឿង


ក្រុមភ្ញៀវទេសចរណ៍មកពីខេត្តហាយផុង (Hai Phong) ថតរូបទុកជាអនុស្សាវរីយ៍ នៅពេលជិះកន្រ្តក់កាប
ដើម្បីឡើងទៅដល់កំពូលភ្នំ Fansipan ។ រូបថត៖ តឹតសើន


ប្រព័ន្ធកន្រ្តក់កាបដឹកជញ្ជូនភ្ញៀវទេសចរណ៍ឆ្លងកាត់ជ្រលងមឿងហ័រ (Muong Hoa) ដើម្បីគយគន់
ទេសភាពវាលស្រែកាំជណ្តើរដែលមានពណ៌លឿងរលោងរបស់ស្រូវទុំ។ រូបថត៖ ង្វៀនថាំង


វាលស្រែកាំជណ្តើរស្រស់ស្អាតដូចជាគំនូរមួយផ្ទាំង ដែលស្ថិតក្នុងជ្រលងមឿងហ័រ
បើសិនជាមើលពីទូរកន្ត្រក់កាប Fansipan ។ រូបថត៖ ង្វៀនថាំង


ប្រព័ន្ធកន្រ្តក់កាប Fansipan ដឹកជញ្ជូនភ្ញៀវទេសចរណ៍ឆ្លងកាត់ពពកអ័ព្ទនិងបណ្តាកំពូលភ្នំ។
រូបថត៖ ហ័ងក្វាងហា


អង្គុយក្នុងទូរកន្រ្តក់កាប Fansipan ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពដ៏សម្បូរ៍បែប និងប្រភេទជីវសាស្ត្រ
នៅឧទ្យានជាតិហ័ងលាន ( Hoang Lien )។ រូបថត៖ ង្វៀនថាំង


ប្រព័ន្ធកន្រ្តក់កាបដឹកជញ្ជូនភ្ញៀវទេសចរណ៍ឆ្លងកាត់ផ្ទាំងពពកជាច្រើនដែលអណ្តែត
ក្នុងដំណើរការឡើងដំបូលឥណ្ឌូចិន។ រូបថត៖ តឹតសើន


ស្ថានីយ៍មកដល់នៃកំពូលភ្នំ Fansipan គឹជាទីកន្លែងសម្រាក គយគន់ទេសភាព
ដ៏អស្ចារ្យសំរាប់ភ្ញៀវទេសចរណ៍។ រូបថត៖ តឹតសើន


ភ្នំ​ហ័ងលានសើន ( Hoang Lien Son) ដ៏​មហិមា បើសិន​ជា​មើល​ពីកំពូល Fansipan។
រូបថត៖ តឹតសើន


នៅកំពូលភ្នំ Fansipan ភ្ញៀវទេសចរណ៍អាចមើលឃើញពពកគ្របដណ្តប់នៅទីនេះ។ 
រូបថត៖ ខាញ់ឡុង


ពីស្ថានីយ៍មកដល់ ភ្ញៀវទេសរណ៍ឡើងកាំជណ្តើរថ្មចំនួន ៦០០ កាំ ដែលបានកសាងយ៉ាងស្រស់ស្អាត
ដើម្បីឡើងកំពូលភ្នំ Fansipan ។ រូបថត៖ តឹតសើន


ទិដ្ឋភាពរួមនៃតំបន់កំពូលភ្នំ Fansipan ត្រូវបានថតដោយ camerafly។
រូបថត៖ ហ័ងក្វាងហា


តំបន់កំពូលភ្នំ Fansipan ត្រូវបានសម្ព័ន្ធក្រុមហ៊ុនកសាងក្រាលឈើដ៏រឹងមាំសំដៅធានាសុវត្ថិភាព
ដ៏ខ្ពស់បំផុតសំរាប់ភ្ញៀវទេសរណ៍។ រូបថត៖ ហ័ងក្វាងហា


តាមការស្ថិតិរបស់ការិយាល័យទេសចរណ៍សាប៉ា នាបណ្តាថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសរណ៍មក
ទស្សនានិងជំនេះកំពូលភ្នំ Fansipan ដោយកន្រ្តក់កាបចំនួនជាង ៨.០០០ នាក់។
រូបថត៖តឹតសើន 


តាំងពីពេលដែលមានប្រព័ន្ធកន្រ្តក់កាប Fansipan សុបិនជំនះដំបូលនៃតំបន់ឥណ្ឌូចិនបាន
ក្លាយទៅជាការពិតសំរាប់អ្នកចូលចិត្តការស្វែងយល់ គិតទាំងអ្នកវ័យចំណាស់និងកុមារដែរ។
រូបថត៖ ហ័ងក្វាងហា


ភ្ញៀវទេសរណ៍សប្បាយរីករាយនៅពេលឡើងដល់កំពូលភ្នំ Fansipan ។
រូបថត៖តឹតសើន


ក្រុមអ្នកយកព័ត៌មាននៃកាសែតរូបថតវៀតណាមថតរូបជាមួយភ្ញៀវទេសចរណ៍មកពីប្រទេសសឹង្ហបុរី
នៅកំពូលភ្នំ Fansipan ។ រូបថត៖ វៀតគឿង


សម្ព័ន្ធក្រុមហ៊ុន Sun Group កំពុងកសាងសំណងទេសចរណ៍ជំនឿជាច្រើន ដែលស្ថិតក្នុងតំបន់កំពូលភ្នំ Fansipan
ដើម្បីបំរើភ្ញៀវទេសចរណ៍។ រូបថត៖ ហ័ងក្វាងហា

សម្ព័ន្ធ​ក្រុមហ៊ុន Sun Group បាន​​អនុវត្តន៍​​បណ្តា​គម្រោង ​ដែល​រួមចំ​ណែក​​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​​ផ្នែក​ទេសចរណ៍​​នៅ​តំបន់​ជា​ច្រើន​នៅ​វៀត​ណាម​ដូចជា៖ Ba Na Hills, InterContinental Danang Sun Peninsula Resort  Premier Village Danang Resort Asia Park ឧទ្យាន​​មហា​សមុទ្រ​ហាឡុង (Ha Long) ​ កន្រ្តក់កាប Fansipan…

អង្គុយ​ជាមួយ​​យើង​ខ្ញុំ​ក្នុង​ទូរកន្ត្រក់​កាប ​ Fansipan គឺ​ប្តី​ប្រពន្ធ​ភ្ញៀវទេសចរណ៍​មួយ​គូរមក​ពី​ប្រទេស​សឹង្ហបុរី​ ដែល​ទៅ​កម្សាន្ត​ក្រោយ​ពេល​រៀបការ។​​ ប្តីប្រពន្ធមួយ​គូរនេះ​និយាយឲ្យ​ដឹង​ថា៖ កំពូល​ភ្នំ Fansipan  ដំបូល​​នៃ​តំបន់ឥណ្ឌូចិន មានភាពអាថ៌កំបាំង​ធំមួយ​សំរាប់​ជនជាតិ​សឹង្ហបុរី ដូច្នេះ​នៅ​ពេល​មក​ទស្សនាប្រទេស​វៀតណាម ប្តីប្រពន្ធមួយ​គូរ​នេះ​បាន​ជ្រើស​រើស​​​ទីនេះ​គឺ​ជា​ទីកន្លែង​ដំបូង​ក្នុងដំណើរ​ទេសចរណ៍ស្វែង​យល់នេះ។
 

នា​ពេល​រសៀល នៅភ្នំ​ហ័ង​លាន​សើន (Hoang Lien Son) ផ្ទាំងពពក​​អណ្តែតពីចង្កេះ​ភ្នំចុះ​ បង្កើតទេសភាព​ស្រមើល​ស្រមៃ។ ក្នុង​​ទូរកន្រ្តក់​កាប​ធំនេះ យើង​ខ្ញុំ​​ឆ្លង​កាត់​​ភ្នំនិមួយៗ​និង​បណ្តា​ព្រៃ​ឈើ​​ជាបណ្តើរៗក្នុង​​អាកាសធាតុ​ពពក​អ័ព្ទ​។

​ក្តី​សប្បាយរីករាយ​របស់ប្តី​ប្រពន្ធ​មួយ​គូរមកពី​ប្រទេស​សឹង្ហបុរី​​ដូចជា​ការ​បញ្ចូល​កម្លាំងថែមទៀត​ ដើម្បី​យើង​ខ្ញុំ​ “ឡើង​ភ្នំ” ​ គិត​ពី​ស្ថានីយ៍កន្រ្តក់កាបមកដល់​ចុងក្រោយ យើងខ្ញុំត្រូវ​​ដើរ​ឡើង​កាំ​ជណ្តើរចំនួន ៦០០ កាំ ទើប​មក​ដល់​កំពូលភ្នំ Fansipan។ ជាចៃដន្យណាស់ នៅ​ពេល​មក​ដល់​កំពូល​ភ្នំ Fansipan យើង​ខ្ញុំ​បាន​ជួប​​ក្រុម​បុគ្គលិក​និង​កម្មាភិបាល​ធ្វើ​ការ​នៅបណ្ឌិត​សភា​បច្ចេកទេស​និង​បច្ចេកវិទ្យា​វៀតណាម  ដែលជំនះឡើង​កំពូលភ្នំ​ដោយ​ឆ្លងកាត់​ផ្លូវ​ព្រៃ។ យើង​ខ្ញុំ​បាន​និយាយ​ជាមួយ​គ្នាអំពី​រឿង​រ៉ាវ បណ្តា​ផ្លាស់ប្តូររូបភាព​​នូវ​ដំណើរ​ការ​ជំនះ​ឡើងកំពូល​ភ្នំ Fansipan ថែម​ទាំង​​​​យើង​ខ្ញុំ​បាន​សប្បាយរីករាយ​រវាង​ទេសភាព​ដី​និង​មេឃ​ដ៏មហិមាផងដែរ./.

អនុវត្តន៍៖ ក្លឹប​កាលៈទេសៈ​មាស កាសែតរូបភាព​វៀតណាម


ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top