• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ហ្វាផាត-ចំ​ណុច​ខ្លាំង​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន សេដ្ឋកិច្ច​ឯក​ជន

ជាក្រុម​ហ៊ុនមួយ​ក្នុងចំណោមក្រុមហ៊ុន ​ផលិត​ឧស្សហកម្ម​ឯកជន​មាន​ចំណាត់​ថ្នាក់ ​ឈាន​មុខ​របស់​វៀត​ណាម សម្ព័ន្ធក្រុមហ៊ុន​ហ្វាផាត ​អះអាង​ពីពាណិជ្ជ​សញ្ញា​របស់​ខ្លួន​ ចំពោះ​អ្នកប្រើ​ប្រាស់​​ក្នុង​ស្រុក​និង​អន្តរជាតិ ដោ​យប្រភេទ​ផលិតផល​គុណភាព​ខ្ពស់ជា​ច្រើន ជា​ពិសេស​គឺ​បំពង់​​ដែក​ថែប គ្រឿង​សង្ហារឹម និង​សម្ភារៈ​អាគ្គីសនី​ប្រើ​ប្រាស់​ក្នុង​គ្រួសារ។

ចំណុច​ផ្តើមគឺជាសហគ្រាសមួយ ក្នុងវិស័យម៉ាស៊ីន​ស្ថាបនាចាប់​ពីឆ្នាំ១៩៩២ ដោយ​ភាព​សកម្ម រវៀស​រវៃ​ប៉ាន់​ស្មាន​ទុកជាមុន​នូវ​ឱកាស​វិនិ​យោគ​ថ្មី ហ្វា​ផាត​បានបើក​ទូលាយ​ទៅកាន់​វិស័យ​ជាច្រើន​ដូច​ជា៖  គ្រឿងសង្ហារឹម បំពង់​ដែក​ថែប ដែកថែប សីតកម្ម ជាតិរ៉ែ គ្រឿងសង្ហា​រឹម...។ នៅឆ្នាំ​២០០៧ ក្រុម​ហ៊ុន​ហ្វា​ផាត​រចនា​សម្ព័ន្ធ​សា​ឡើង​វិញ​ តាមទម្រង់រូបភាពសម្ព័ន្ធ​ក្រុម​ហ៊ុន ហើយ​បិទប័ណ្ណ​ប្រកាស ភាគហ៊ុន​ជាផ្លូវការ នៅ​លើ​ទីផ្សា​រ​មូល​បត្រ​វៀត​ណាម។

សព្វថៃ្ង សម្ព័ន្ធ​ក្រុមហ៊ុនហ្វាផាតមាន​ក្រុមហ៊ុន​ចំនួន១៣​ជាសមាជិក ដោយ​មាន​វិស័យ​ធ្វើសកម្ម​ភាពចម្បង​គឺ៖ ផលិត​ដែក​ថែប រុក​រក​ជាតិរ៉ែ ផលិត​ធ្យូងcoke ជួញ​ដូរ​អចលន​ទ្រព្យ ផលិត​គ្រឿងសង្ហា​រឹម ផលិត​ម៉ាស៊ីន សម្ភារៈ​សាង​សង់ ដែល​មានរោង​ចក្រដាក់​នៅខេត្ត​ហាណូយ ហ៊ឹង​អៀន ហាយ​យឿង ឡាវ​កៃ អៀន​បាយ ហា​យ៉ាង​ ទីក្រុង​ហូជី​មិញ ប៊ិញ​យឿង។

ថ្មីៗនេះ យើង​ខ្ញុំមាន​ឱកាស​ទៅទស្សនា​រោងចក្រ​ធំមួយ​ចំនួន​ របស់​ក្រុមហ៊ុន​ហ្វាផាត​​ស្ថិត​​នៅ​ខេត្ត​ហាយ​យឿង​ ​និង​ហ៊ឹង​អៀន អាច​មើលឃើញថា​សម័្ពន្ធ​ក្រុម​ហ៊ុន នេះមាន​ទំហំ​ធំ និង​ជឿន​លឿន។ ចំណុច​សំខាន់​របស់​សម័្ពន្ធ​ក្រុម​ហ៊ុនហ្វា​ផាត ​គឺតំបន់​សហភាព​ផលិត​ដែក​ថែប ស្ថិត​​នៅ​ខេត្ត​កិញ​មោន ហាយ​យឿង ដោយ​ក្រុម​ហ៊ុន​ភាគហ៊ុន​ដែកថែប​ហ្វាផាត​គ្រប់​គ្រង។ តំបន់​សហព័ន្ធបាន​សាងសង់​តាំងពីឆ្នាំ២០០៧ លើទំហំផ្ទៃដី១៣២​ហិក​តា ដោយមាន​កម្លាំងផលិត​៨៥០.០០០តោន​ក្នុង​មួយ​ឆ្នាំ ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឡ​ខ្ពស់ បិទ​ជិត​ចាប់​ពី​ការ​ស្លរ៉ែរ​ហូតក្លាយ​ជាផលិត​ផលដែក​ថែប។ នៅប៉ុន្មាន​ថ្ងៃនេះ រោង​ចក្រស្ល​ដែក សិត​ដែក​ថែប របស់​ហ្វា​ផាត​កំពុង​មាន​ភ្លើង​ក្រហម​ឆ្អៅទាំ​ងយប់​ទាំង​ថ្ងៃ អណ្តូង​រ៉ែមាន​ជាតិរ៉ែនិង​ធ្យូងដ៏​សម្បូណ៌ កំពង់​ផែដឹក​ជញ្ជូន​ផលិត​ផល​មាន​នាវាធំៗ​ចេញចូលយ៉ា​ង​កុះករ...។ ប្រការនោះ​បង្ហាញ​ឲ្យឃើញ ពីភាព​រីក​ចម្រើន​របស់​សម័្ពន្ធ​ក្រុម​ហ៊ុន​ហ្វា​ផាត​។


តំបន់សហព័ន្ធដែកថែបហ្វាផាត បានសាងសង់លើផ្ទៃដី៩០ហិកតា ដោយមានកម្លាំងផលិត៨៥០.០០០តោនក្នុង
មួយឆ្នាំ។ រូបថត៖ ថុងហាយ


អណ្តូងរ៉ែវត្ថុធាតុដើមដ៏ធំសម្បើមនៅតំបន់សហព័ន្ធដែកថែបហ្វាផាត។ រូបថត៖ ថុងហាយ

មជ្ឈមណ្ឌលប្រតិបត្តិការនិងត្រួតពិនិត្យរាល់សកម្មភាពផលិតកម្មរបស់រោងចក្រដែកថែបហ្វាផាត។ រូបថត៖ ថុងហាយ

ផលិតផលបំពង់ដែកថែបស៊ីស័ង្កសីទប់កំដៅគុណភាពខ្ពស់របស់ហ្វាផាត។ រូបថត៖ ឯកសារ

ផលិតផលបំពង់ដែកថែបរបស់ហ្វាផាតបាននាំចេញទៅកាន់ប្រទេសជាច្រើននៅអាមេរិកខាងជើងនិងតំបន់អាស៊ាន។ រូបថត៖ ឯកសារ

ខ្សែចង្វាក់រមូរដែកថែបរបស់ក្រុមហ៊ុន TNHHជាសមាជិករបស់ដែកថែបហ្វាផាតនៅខេត្តហ៊ឹងអៀន។ រូបថត៖ ឯកសារ

ឡស្លដែករបស់រោងចក្រដែកថែបហ្វាផាតនៅខេត្តហាយយឿង។ រូបថត៖ ថុងហាយ

ផលិតផលស័ង្កសីរមូររបស់ហ្វាផាត បាននាំចេញច្រើនទៅកាន់ប្រទេសនានាដូចជា ប្រទេសជប៉ុន អូស្រ្តាលី កូរ៉េខាងត្បូង និងតំបន់អាស៊ាន, មជ្ឈឹមបូព៌ា អាមេរិកខាងជើង។ រូបថត: ឯកសារ

ខ្សែចង្វាក់ផលិតដោយស័្វយប្រវត្តិរបស់រោងចក្រគ្រឿងសង្ហារឹមហ្វាផាតនៅខេត្តហ៊ឹងអៀន។ 

ផលិតផលកៅអីសម្រាប់សាលប្រជុំរបស់ក្រុមហ៊ុនគ្រឿងសង្ហារឹមហ្វាផាត។ រូបថត៖ ឯកសារ

ផលិតផលកៅអីហ្វាផាតបានប្រើប្រាស់សម្រាប់ដាក់ក្នុងទីលានកីឡាដ្ឋានហ្វាងអានយ៉ាឡៃ។ រូបថត៖ ឯកសារ

ខ្សែចង្វាក់ផលិតទូទឹកកក់ Fuiniki នៅក្រុមហ៊ុនសីតកម្មហ្វាផាត។ រូបថត៖ ឯកសារ

ខ្សែចង្វាក់ស័្វយប្រវត្តិត្រួតពិនិត្យគុណភាពផលិតផលម៉ាស៊ីនត្រជាក់ Funikiរបស់ក្រុមហ៊ុនសីតកម្មហ្វាផាត។ រូបថត៖ ឯកសារ

ពិធីចុះកិច្ចព្រមព្រៀងសហការរវាងសម្ព័ន្ធក្រុមហ៊ុនហ្វាផាតនិងសម្ព័ន្ធក្រុមហ៊ុន Messerរបស់ ប្រទេសអាល្លឺម៉ង់

កម្មាភិបាល បុគ្គលិកនៃក្រុមហ៊ុនហ្វាផាត ក្នុងដំណើរទស្សនៈកិច្ចនិងជូនអំណោយចូលឆ្នាំថ្មីឲ្យកុមារនៅតំបន់ខ្ពង់រាប។ រូបថត៖ ឯកសារ

«សម្ព័ន្ធ​ក្រុម​ហ៊ុន ហ្វា​ផាត​មាន​លេខ​កូដ​មូល​បត្រ HP​G ដោយ​មាន​តម្លៃ​ទុនី​យ​កម្ម​​ស​ម្រេច​ប្រ​មាណ​២៨.០០០ពាន់​លាន​ដុង។ ចាប់​​ពី​ឆ្នាំ២០​០៧​ដល់​សព្វ​ថ្ងៃ សម្ព័ន្ធ​ក្រុម​​ហ៊ុន​ហ្វា​ផាត​សុទ្ធ​តែ​បាន​​​ជាប់​ក្នុង​បញ្ជី VNR 500 - Top 500 សហ​គ្រាស​ធំ​បំ​ផុត​​វៀត​ណាម Top 500 សហ​​គ្រាស​អភិវឌ្ឍន៍​រហ័ស​បំផុត​វៀត​ណាម (Fast​500)​ Top 50 សហគ្រាស​បិទ​បណ្ណ​​តម្លៃ​ល្អបំ​ផុត To​p 50 សហ​​គ្រាស​មាន​ប្រ​សិទ្ធ​ភាព​​បំ​ផុត​វៀត​ណាម​។»

ក្រៅពី​ដែកថែបសម្រាប់​សាង​សង់ ហ្វាផាត​ក៏ជាពាណិជ្ជ​សញ្ញា​ឈាន​មុខក្នុង​វិស័យ​បំពង់​ដែក​ថែប។ បំពង់​ដែក​ថែប​ហ្វាផាត​កំពុង​ឈរចំណាត់​ថ្នាក់​លេខ១ក្នុង​ទីផ្សារ​វៀត​​ណាម ដោយ​មាន​កម្លាំង​ផលិត​ជាង​២០០.០០០តោន​ក្នុងមួយឆ្នាំ។ ផលិតផលចម្បងគឺ បំពង់ដែកថែបតភ្ជាប់ បំព​ង់ដែកថែប​ស៊ីជាតិ​ស័ង្គ​សី បំពង់​ដែក​ថែប​ស៊ីជាតិ​ស័ង្ក​សីទ​ប់​​កំដៅ ស័ង្គ​សីប្រភេទ​រមូរ...។ ផលិត​ផល​របស់​ក្រុមហ៊ុន​បំពង់​ដែក​ថែប​ហ្វា​ផាត​បាន​នាំ​ចេញ​​ទៅ​​កាន់​ប្រ​ទេស​នានានៅ​អាមេរិក​ខាងជើង​និងតំបន់​អាស៊ាន។ សព្វ​ថ្ងៃ ផ្នែក​ដែកថែបនិង​ផលិតផល​ដែលពាក់​ព័ន្ធស្រូប​យក ៨០%​ប្រាក់ចំណូល​របស់សម្ព័ន្ធ​ក្រុម​ហ៊ុន ហើយ​ក៏ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ដែក​ថែប​ធំបំ​ផុត​វៀត​ណាម​។

ក្នុងវិស័យ​សម្ភារៈស្ថាបនា​សាង​សង់ ហ្វាផាត​មានផលិត​ផលចម្បង​គឺ ម៉ាស៊ីន​ស្ទូច ទុ្រង​ចល័ត រន្ទា​និង​ប្រភេទ​ម៉ាស៊ីន​កិនថ្ម​ធុនធំជា​ច្រើន។ ហ្វាផាតជាសម្ព័ន្ធ​ក្រុមហ៊ុន​នាំមុខ​ដំបូង ក្នុង​ការ​នាំផ​លិត​ផល​នេះ​ក្លាយ​ជា​ពាណិជ្ជ​សញ្ញា​របស់​ជនជាតិ​វៀត​ណាម។ លើកដំបូង​នៅវៀតណាម​មានផលិត​ផល​គ្រឿងយ​ន្ត​ កែច្នៃ​ទាម​ទារ​មាន​បច្ចេក​ទេសខ្ពស់​បានផលិត​ក្នុង​ប្រទេស​ ដោយអត្រា​មូលដ្ឋានីយកម្ម​ខ្ពស់។ ផលិត​ផល​បាន​នាំ​ចេញ​ទៅ​កាន់​ ប្រទេ​សជា​ច្រើន​ដូចជា៖ ឡាវ កម្ពុជា រុស្ស៊ី អ៊ុយក្រែន ស្រីលង្កា ហ្វីលីពីន។

ផលិត​គ្រឿងសង្ហារឹម​ក៏ជាចំណុច​ខ្លាំង​របស់​ហ្វាផាត។ ក្រុម​ហ៊ុន​គ្រឿង​សង្ហា​រឹម​ហ្វា​ផាត​កំពុង​នាំ​មុខ​លើ​ទីផ្សា​រ​វៀត​ណាម ក្នុង​ផ្នែកផ្គត់​ផ្គង់ផលិត​ផលគ្រឿង​សង្ហារឹម​នៅក្នុង​ការិយា​ល័យ គ្រួ​សារ សាលា​រៀន សំណង់​សហ​គម​ន៍ ...។ គ្រឿងស​ង្ហារឹមហ្វាផាតជា​និច្ចមាន​ផលិតផល​គំរូកែច្នៃ​អស្ចារ្យ។ គំរូ​ដូច​ជា តុឈើ​ឧស្សហកម្ម​កម្រិត​ខ្ពស់​ Royal ប្រើប្រាស់​ស៊ុមដែក​ថែបត្រីកោណ​ដែល​បាន វាយ​តម្លៃគុណ​ភាពល្អជាង​ទំនិញ​នាំចូល។ រាល់​ឆ្នាំ ក្រុម​ហ៊ុន​គ្រឿងសង្ហារឹម​ហ្វាផាត រួមវិភាគទានជាង​១០០០ពាន់​លាន​ដុង ចូល​ក្នុង​ប្រាក់​ចំណូល​រួម​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​។

ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ប្រជាជនវៀតណាម​បានស្គាល់ច្បាស់​ ជាមួយប្រភេទ​ផលិតផល​សីតកម្ម​របស់​ហ្វាផាត។ នោះ​គឺ​ជាប្រភេទ​ផលិតផលធុង​ទឹក​ក្តៅ Funiki ប្រើប្រព័ន្ធ​បង្ការឆ្លង​អគិ្គសនី ELCB។ ធុង​ទឹកក្តៅ ម៉ាស៊ីន​ត្រ​ជាក់​ហ្វាផាត​ កំពុងតែប្រ​ជែងខ្លាំង​ជាមួយពាណិជ្ជ​សញ្ញា​ធំៗជា​ច្រើ​ន របស់បរទេស ហើយ​បាន​ជ្រើស​រើស​ជា​ទំនិញ​វៀត​ណាម មាន​គុណភាព​ខ្ពស់។

រយៈពេល២២​ឆ្នាំអភិវឌ្ឍន៍ សម្ព័ន្ធ​ក្រុមហ៊ុន​ហា្វផាត​បានរួម​ចំណែកឲ្យ​ការរីក​ចម្រើន ​សេដ្ឋកិច្ច​សង្គម​នៅមូល​ដ្ឋាន​​ជា​ច្រើន​ក្នុង​ទូទាំង​ប្រទេស ពិសេស​គឺខេត្ត​ហឹង​អៀន ហាយ៉ាង ហាយឿង ឡាវកៃ អៀនបាយ។ ហា​ផាត​ផ្តល់​ការ​ងារ​ជូន​ពលករ​ប្រមាណ​១០.០០០នាក់ ធ្វើការ​ផ្ទាល់និ​ងពលករ​ធ្វើការ​ប្រយោល​ប្រមាណ​២០.០០០នាក់​ក្នុង​ទូទាំង​ប្រទេស។ ឆ្នាំ២០១៣ ហ្វាផាតបង់​ថវិការជូន​រដ្ឋ១.៨៣០​ពាន់​លាន​ដុង ហើយ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន នាំមុខ​គេក្នុង​ការងារ​មូលដ្ឋា​នីយកម្ម​ផលិត​កម្ម នាំមក​ឲ្យអ្នក​ប្រើប្រាស់​វៀត​ណាម​ នៅ​ផលិត​ផល​ពាណិជ្ជ​សញ្ញាវៀត​ណាម មានគុណ​ភាពខ្ពស់​និង​តម្លៃសម​ស្រប៕

 

សម្ព័ន្ធក្រុមហ៊ុនហ្វាផាត
ហ្វាផាត Group

អាសយដ្ឋាន៖ ៣៩ង្វៀនឌិញចេវ សង្កាត់ឡេដាយហាញ ខណ្ឌហាយបាត្រឹង ទីក្រុងហូជីមិញ
ទូរសព្ទ៖ 04.36282011 or 04.62848666 - Fax: 04.62833456
វេបសាយ៖ http://www.hoaphat.com.vn/

 

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថុងហាយនិងឯកសារ

thachdicon

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top