បណ្តាស្រែកាំជណ្តើរដ៏អស្ចារ្យ នៅស្រុកមូកាងចាយ (អៀនបាយ) ហ្វាងស៊ូភិ (ហាយ៉ាង) និងសាប៉ា (ឡាវកាយ) បានរដ្ឋទទួលស្គាល់ជាទេសភាពជាតិ ហើយបានមជ្ឈដ្ឋានទូរគមនាគមន៍អន្តរជាតិកោតសរសើរ ជាកំពូលនៃសម្រស់ស្រស់ស្អាត កើតឡើងពីវប្បធម៌និងពលកម្មរបស់ប្រជាជនវៀតណាម។ ទេសភាពស្រែកាំជណ្តើរទាំងបីនេះ កំពុងនាំមកនៅជីវភាពរស់នៅសុខដុមរមនាឲ្យប្រជាជន ហើយក៏ជាផលិតផលទេសចរណ៍របស់តំបន់ខ្ពស់ពាយព្យដែរ។
បទចម្រៀងរណ្តំភ្នំ
ប្រវត្តិដំណាលពីតំបន់ពាយព្យថា៖ មុននេះប្រហែលជា៤សតវត្សរ៍ បណ្តាជនជាតិដូចជា៖ ម៉ុង យ៉ាវ ឡាជី។ល។ ការធ្វើចំណាកស្រុកមកតំបន់ពាយព្យ ដើម្បីកាប់ឆ្ការនិងតាំងទីលំនៅ ប៉ុន្តែពេលនោះជ្រលងភ្នំទាំងបួនរបស់តំបន់ទិសពាយព្យ គឺមឿងថាញ(ដៀនបៀន) មឿងឡរ(អៀនបាយ) មឿងថាង(ឡាយចូវ) មឿងតឹក(សើនឡា) មានជន ជាតិអ្នកស្រុកដូច ថៃ ឡាហា កំពុងតែរស់នៅ។ ដូច្នេះហើយ ពួកគេត្រូវជ្រើសរើសដងភ្នំដូចជា៖ កាវផា (មូកាងចាយ-ខេត្តអៀនបាយ) ហ្វាងឡៀនសើន(សាប៉ា-ខេត្តឡាវកាយ) និងតីកោនឡិញ(ហ្វាងស៊ូភិ-ខេត្តហាយ៉ាង) បណ្តាទីកន្លែងដែលមានកម្ពស់ពី១០០០-១៦០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ដើម្បីកសាងភូមិ បង្កើតស្រុក។
ដើម្បីធានាជីវភាពរស់នៅ បណ្តាជនជាតិនេះ ត្រូវជ្រើសរើសរូបភាពវប្បកម្ម ដាំពោត ស្រូវ នៅលើភ្នំដែលមានកម្រិតចោតខ្លាំង ដើម្បីរកអាហារ។ ដំបូង បណ្តាស្រែកាំជណ្តើរមាននៅតាមតែជើងភ្នំ ដើម្បីពួកគេម្ចាស់ការបានប្រភពទឹកជ្រោះស្រោចស្រប់។ ក្រោយមក ប្រជាជនកើនឡើង ពួកគេចាប់ផ្តើមកាប់ឆ្ការបង្កើតស្រែកាំជណ្តើរឡើងខ្ពស់សន្សឹមដល់កំពូលភ្នំ បង្កើតជាស្រែកាំជណ្តើរដ៏អស្ចារ្យ ឱបព័ទ្ធជំវិញភ្នំដូចសព្វថ្ងៃនេះ។
កាប់ឆ្ការបង្កើតដីស្រែកាំជណ្តើរ គឺជាដំណើរការមួយយ៉ាងអស្ចារ្យនិងបង់កម្លាំងពលំច្រើន។ លោកតាគឺអាយ៉ាង ជាជនជាតិម៉ុងនៅឃុំឡាប៉ានតឹន (មូកាងចាយ) ឲ្យដឹងថា៖ តាមបទពិសោធន៍របស់ឪពុកលោកទុកមក ដងភ្នំដែលជ្រើសរើសដើម្បីបង្កើតជាស្រែកាំជណ្តើរ គឺមានកម្រិតចោតសមល្មម មានប្រភពទឹកជ្រោះ មានលទ្ធភាពបង្កើតផ្ទៃទំនាប ហើយមានក្រួសថ្មតិច។ ការកាប់ឆ្ការបង្កើតស្រែកាំជណ្តើរបានដំណើរការនៅនិទាឃរដូវ ធម្មតានៅចន្លោះពីខែមករាដល់ខែមិនា ដើម្បីមកដល់ខែមេសានិងខែឧសភា គឺអាចយកទឹកបម្រើវប្បកម្មទាន់ពេល។
តាមលោកតាលីវានថាច់ នៅឃុំថុងង្វៀន (ហ្វាងស៊ូភិ) ឲ្យដឹងថា៖ ដំណាក់កាលពិបាកបំផុត ក្នុងដំណើរការកាប់ឆ្ការបង្កើតដីស្រែកាំជណ្តើរ គឺបង្កើតផ្ទៃដីរាបស្មើនិងធ្វើភ្លឺស្រែ ពីព្រោះវាពាក់ព័ន្ធដល់ការរក្សទឹកនិងចែករំលែកទឹកឲ្យស្រែទូទៅ។ លោកតាថាច់លីបកស្រាយថា៖ “ជនជាតិយ៉ាវយើងខ្ញុំតែងប្រើចបគាស់ដីធ្វើភ្លឺស្រែ យកជើងធាក់ច្រំនិងយកខ្នងចបដំខ្លាំងៗ ដើម្បីបង្ហាប់ឲ្យភ្លឹស្រែមាំទាំ។ កម្រិតខ្ពស់ទាបរវាងដីស្រែខាងលើនិងដីស្រែខាងក្រោមគឺ០,៥-២ម៉ែត្រ។ ពេលនាំទឹកបញ្ចូលស្រែ ភ្លឺស្រែនឹងជ្រាបទឹកធ្វើឲ្យដីកាន់តែដិតជាប់គ្នាហើយរឹងមាំឡើង”។
ការងារកាប់ឆ្ការបានផ្លាស់ប្តូរវេនពីឆ្នាំនេះទៅឆ្នាំបន្តៗទៀត ពីជំនាន់មួយនេះទៅជំនាន់មួយផ្សេងទៀត បង្កើតជាវាលស្រែ ប្រៀបដូចផ្ទាំងគំនូរសិល្បៈដ៏អស្ចារ្យ “ព្យួរ” ជាប់លើខ្នងភ្នំ។
ស្រែកាំជណ្តើរនៅឃុំណឹមទី ជាតំបន់មួយក្នុងតំបន់ដីស្រែកាំជណ្តើរស្រស់ស្អាតបំផុតក្នុងទូទាំងប្រព័ន្ធដីស្រែកាំជណ្តើរ របស់ស្រុកហ្វាងស៊ូភិ (ហាយ៉ាង)។ រូបថត៖ ង្វៀនថាំង ជ្រលងភ្នំឃុំតាវាន ចំណុះស្រុកសាប៉ា ទាក់ទាញដោយទេសភាពធម្មជាតិ នៅដូចបុព្វកាល ជាមួយដីស្រែកាំជណ្តើរស្រស់ស្អាតឱបព័ទ្ធ ភូមិស្រុកនៅជុំវិញ។ រូបថត៖ ង្វៀនថាំង សម្រស់ស្អាតនៃដីស្រែកាំជណ្តើរ មានរូបថាសនិងបាត់ស្បែកជើង ក្នុងរដូវស្រូវទុំនៅលើភូមិសាស្រ្តឃុំចេគូញ៉ា ស្រុកមូកាងចាយ។ រូបថត៖ ង្វៀនថាំង ដីស្រែកាំជណ្តើរក្នុងរដូវស្រូវទុំនៅលើភូមិសាស្រ្តឃុំបានឡួក(ហ្វាងស៊ូភិ)។ រូបថត៖ ថុងធៀន ដីស្រែកាំជណ្តើរក្នុងរដូវស្រូវទុំ ប្រៀបដូចរលកដេញគ្នាឡើងដល់កំពូលភ្នំ នៅលើភូមិសាស្រ្តឃុំចេគូញ៉ា ស្រុកមូកាងចាយ។ រូបថត៖ ង្វៀនថាំង |
សព្វថ្ងៃ ផ្ទៃដីស្រែកាំជណ្តើរតំបន់ពាយព្យ តាមស្មានមានប្រមាណជិតរាប់សិបពាន់ហិកតា។ ក្នុងនោះ ស្ថាននាមទាំងបីគឺ ស្រុកមូកាងចាយ មានជិត២២០០ហិកតា ស្រុកហ្វាងស៊ូភិមានជិត៧៦៥ហិកតា និងសាប៉ាជិត១០០០ហិកតា បានរដ្ឋទទួលស្គាល់ជាទេសភាពថ្នាក់ជាតិ។ |
ប្រវត្តិកកើតដីស្រែកាំជណ្តើរ ផ្សារភ្ជាប់ជាមួយប្រវត្តិនិងវប្បធម៌ទីលំនៅរបស់ជនជាតិម៉ុង យ៉ាវ ឡាជី ណុង។ល។ នៅលើស្ថាននាមមូកាងចាយ ហ្វាងស៊ូភិ និងសាប៉ា។ ក្នុងជីវភាពសតិអារម្មណ៍របស់ជនជាតិទាំងអស់នេះ ពួកគេមានទស្សនៈថាអ្វីៗទាំងអស់សុទ្ធតែមានវិញ្ញាណ ដូច្នេះហើយ ដីស្រែកាំជណ្តើរ ឧបករណ៍ពលកម្ម និងធញ្ញជាតិ សុទ្ធតែបានដំឡើងជាអាទិទេពដូចជា៖ អាទិទេពដីស្រែ ព្រះមេ អាទិទេពរន្ទះ អាទិទេពល្អាងទឹក។ល។
ស្លាកស្នាមពហុទេពនោះ បានបង្ហាញជាក់ច្បាស់តាមរយៈគោរពបូជាឧបករណ៍ពលកម្ម បូជាដីស្រែ និងបូជាល្អាងទឹកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី របស់ជនជាតិម៉ុង ប្រព្រឹត្តទៅនៅខែធ្នូចន្ទគិត។ លោកតាយ៉ាងអាជឺ នៅឃុំកាវ6ផា (មូកាងចាយ) បកស្រាយពីទំនៀមទម្លាប់នេះថា៖ “ពេញមួយឆ្នាំ ចប នង្គ័ល វាបាននឿយហត់លំបាកជួយយើងខ្ញុំកកាយរាស់ បង្កើតគ្រាប់ស្រូវ គ្រាប់ពោត ដូច្នេះថ្ងៃបុណ្យចូលឆ្នាំថ្មីវាក៏ត្រូវបានសម្រាកដែរ។ យ៉ាងនេះជនជាតិម៉ុងយើងខ្ញុំទើបមានទំនៀមទម្លាប់បិទក្រដាសលើនង្គ័ល ចប។ល។ ហើយដាក់លើទីសក្ការៈបូជា ដើម្បីអុជធូបអរគុណ និងនឹករលឹកដូចជាបុព្វការីជនរបស់ខ្លួន”។
ឬដូចជាសហគមន៍ជនជាតិយ៉ាវក្រហម នៅស្រុកហ្វាងស៊ូភិ នៅរក្សាបានពិធីបុណ្យមួយយ៉ាងចម្លែក គឺពិធីបូជាព្រលឹងស្រូវ។ អ្នកស្រុកយ៉ាវក្រហមមានទស្សនៈថា ដើមស្រូវនៅលើដីស្រែកាំជណ្តើរ ក៏មានវិញ្ញាណនិងរូបដូចជាមនុស្សយើងដែរ។ លោកអាចារ្យ ទ្រីវចយហីន អ្នកធ្វើកិច្ចបូជាក្នុងពិធីបូជាព្រលឹងស្រូវឆ្នាំនេះ នៅឃុំហូធូវឲ្យដឹងថា៖ “ក្រោយពេលប្រមូលផលស្រូវនៅលើដីស្រែកាំជណ្តើរ បានបន្សល់នូវគ្រាប់ស្រូវដែលជ្រុះធ្លាក់រាត់រាយ ក្នុងដំណើរបញ្ជូនស្រូវទៅផ្ទះ។ ជនជាតិយ៉ាវយើងខ្ញុំ ត្រូវធ្វើពិធីហៅព្រលឹងស្រូវនោះមក ដើម្បីរដូវក្រោយមិនត្រូវបាត់ផលស្រូវ ស្រូវតាមគ្នាវិលត្រឡប់មកផ្ទះច្រើនជាង”។
ពាក់ព័ន្ធដល់ក្តីជំនឿពហុទេព ជុំវិញដីស្រែកាំជណ្តើរ របស់ជនជាតិយ៉ាវ ម៉ុង ឡាជី ណុង រស់នៅក្នុងតំបន់ភ្នំតីសើនកោនឡិញ មកដល់សព្វថ្ងៃនៅតែនិយាយតៗគ្នា ពីរឿងអាទិទេពរន្ទះក្នុងភូមិសូយធូវ ឃុំបានឡួក។ លោកមេភូមិសូយធូវឌាំងហុងកាញនិទានថា មុននោះប្រហែល៣០០ឆ្នាំ ពេលមនុស្សជនជាតិយ៉ាវអាវវែងមកកាប់ឆ្ការបង្កើតស្រែកាំជណ្តើរនៅតំបន់ដីនេះ គឺរដូវស្រូវមិនអំណោយផលជាលំដាប់ ដោយសារគ្មានទឹកភ្លៀង។ តាំងពីប្រជាជនបង្កើតទីសក្ការៈបូជាអាទិទេពរន្ទះ គឺអាកាសធាតុអំណោយផល ដូច្នេះហើយ សព្វថ្ងៃឲ្យតែដល់រដូវវប្បកម្មថ្មី ប្រជាជនហ្វាងស៊ូភិ ប្រមូលគ្នាទៅកាន់ទីសក្ការៈបូជានេះ ដើម្បីធ្វើពិធីបូងសួងសុំទឹកភ្លៀង។
បណ្តាស្រែកាំជណ្តើរសុខដុមរមនា
លោកតាយ៉ាងអាតុង ជាប្រធានគណៈកម្មការស្រុកមូកាងចាយ មានកំណើតនិងធំពេញវ័យនៅលើខ្នងភ្នំកាវផា លោកតាមានមោទនភាពពីទេសភាពរបស់ស្រុកឯងថា៖ “តាំងពីកំណើតរបស់ឪពុកលោកតា អ្នកដែលបង្កើតយើងខ្ញុំ ស្រែកាំជណ្តើរបាននាំមកនៅប្រភពចិញ្ចឹមជីវិត។ បណ្តាជំនាន់ជនជាតិម៉ុងបន្តគ្នាទប់បង្កើតថ្នាក់កាំស្រែថ្មីមិនឈប់ឈរ។ ចាប់ពីឆ្នាំ២០០៧ ពេលក្រសួងវប្បធម៌ -កីឡានិងទេសចរណ៍ទទួលស្គាល់ស្រែកាំជណ្តើរមូកាងចាយ ជាទេសភាពថ្នាក់ជាតិ គឺបណ្តាស្រែកាំជណ្តើររបស់ប្រជាជនក្លាយជាសម្បត្តិរួមមួយបានថែរក្សា។ មិនគ្រាន់តែបង្កើតចេញស្រូវ ស្រែកាំជណ្តើរនៅជាលក្ខណៈរបស់ជនជាតិម៉ុងយើងខ្ញុំ”។
ក៏តាមលោកតាយ៉ាងអាតុង ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗ បងប្អូនជនជាតិម៉ុង ថៃ របស់ស្រុកមូកាងចាយ បានអនុវត្តវិទ្យាសាស្រ្តចូលក្នុងវប្បកម្មស្រែកាំជណ្តើរ ទើបបរិមាណផលស្រូវមធ្យមសម្រេចបាន៥,៣តោនក្នុងហិកតា។ គ្រាន់តែគិតនៅឆ្នាំ២០១៤ សរុបបរិមាណផលអាហាររបស់ស្រុកមូកាងចាយ សម្រេចជិត២៧ពាន់តោន រួមចំណែកធានាសន្តិសុខអាហារលើភូមិសាស្រ្ត។
នារីម៉ុងនៅស្រុកមូកាងចាយជំរះស្មៅលើភឺ្លស្រែត្រៀមបម្រុងរដូវដកស្ទូងថ្មី។ រូបថត ហ្វាងហា ជនជាតិម៉ុង យ៉ាវ តៃ ណុងឡាជី នៅស្រុកហ្វាងស៊ូភិ បានច្នៃនូវបំពង់នាំទឹកដោយដើមឫស្សី ឫស្សីព្រៃ នាំទឹកពីជ្រោះចូលមកស្រែ ឬពីដីស្រែដែលនៅខ្ពស់ចុះមកដីស្រែទាប។ រូបថត៖ កុងដាត ជនជាតិម៉ុងនៅស្រុកមូកាងចាយតែងចាប់ផ្តើមរដូវស្ទូងនៅខែឧសភា-ខែមិថុនាជារៀងរាល់ឆ្នាំ។ រូបថត៖ តឹតសើន តាមបងស្រីហើធីយ៉េ នៅភូមិយ៉េថាង ឃុំចេគូញ៉ា(មូកាងចាយ) ស្រូវដែលប្រមូលផលរួច នឹងបានហាលនៅក្នុងវាលស្រែប្រហែលជា៣ថ្ងៃ ឲ្យស្ងួតហើយទើបបោកយកគ្រាប់ស្រូវដាក់ចូលក្នុងការុងយកទៅផ្ទះ។ រូបថត៖ តឹតសើន ក្រោយពេលច្រូតស្រូវក្នុងស្រែ ជនជាតិណុងនៅឃុំប៉ូឡូ (ហ្វាងស៊ូភិ)ប្រើតាំងបូរដើម្បីបោកស្រូវភ្លាមនៅនឹងកន្លែងក្បែរភ្លឺស្រែ។ រូបថត៖ ថុងធៀន សព្វថ្ងៃ ជនជាតិណុងនៅឃុំប៉ូឡូ(ហ្វាងស៊ូភិ) នៅរក្សាបានទំនៀមទម្លាប់ប្រវាស់ដៃគ្នាក្នុងរដូវប្រមូលផលស្រូវ។ រូបថត៖ ថុងធៀន កាផាស្រូវព៌ណមាស ជាសញ្ញាឲ្យភាពសុខដុមរមនារបស់បងប្អូនជនជាតិតំបន់ពាយព្យ។ រូបថត៖ តឹតសើន |
បណ្តាដីស្រែកាំជណ្តើរស្ថិតនៅលើភូមិសាស្រ្តទាំងបីឃុំ គឺចេគូញ៉ា ឡាប៉ានតឹន និងយ៉េស៊ូប៉ិញ កំពុងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ឡើងមកគយគន់នូវទេសភាពដ៏ស្រស់ល្អត្រកាល នៅរដូវបង្ហូតទឹកចូលស្រែនិងរដូវស្រូវទុំ។ រៀងរាល់ឆ្នាំ ស្រុកមូកាងចាយប្រារព្ធពិធីបុណ្យស្រែកាំជណ្តើរត្រូវ នឹងរដូវច្រូតស្រូវ ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវទេសចរណ៍បានដឹង។ “ពិធីបុណ្យស្រែកាំជណ្តើរ ការពិតគឺជាពិធីលើកតម្កើងប្រជាជនបានបង្ហូរញើស ទឹកភ្នែក ទាំងលោហិតទៀតផង ដើម្បីបង្កើតជាថ្នាក់កាំសុភមង្គល ត្រជាក់ត្រជុំឲ្យទឹកដីតំបន់ខ្ពស់នេះ ”លោកតាយ៉ាងអាតុងពោលទាំងអំនួត។
បងប្អូនជនជាតិម៉ុង ថៃ របស់ស្រុកមូកាងចាយបានអនុវត្តវិទ្យាសាស្រ្តក្នុងវប្បកម្មនៅលើដីស្រែកាំជណ្តើរ ទើបបរិមាណផលស្រូវមធ្យមសម្រេចបាន៥,៣តោនក្នុងមួយហិកតា។ គ្រាន់តែគិតដោយឡែកសំរាប់ឆ្នាំ២០១៤ សរុបបរិមាណផលអាហាររបស់ស្រុកមូកាងចាយ សម្រេចបានជិត២៧ពាន់តោន រួមចំណែកធានាសន្តិសុខអាហារលើភូមិសាស្រ្ត។ |
នៅហ្វាងស៊ូភិ ដីស្រែកាំជណ្តើរមានប្រវត្តិកកើតតាំងពីសតវត្សទី៣ដល់សតវត្សទី៤មុននេះ។ ដីស្រែកាំជណ្តើរហ្វាងស៊ូភិ ស្ថិតនៅលើភូមិសាស្រ្តឃុំបានឡួក សាងសាហូ បានផុង ហូធូវ ណឹមទី ថុងង្វៀន។ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានទទួលស្គាល់ជាផ្លូវការនៅដីស្រែចំនួន៧៦០ហិកតា ក្នុងចំណោមដីស្រែចំនួន៣០០០ ហិកតា ផ្ទៃដីស្រែកាំជណ្តើររបស់ហ្វាងស៊ូភិគឺជាកេរដំណែលជាតិ។លោកតាហ្វាងហាយលី ជាលេខាស្រុកហ្វាងស៊ូភិ ឲ្យដឹងថា៖ រៀងរាល់ឆ្នាំដីស្រែកាំជណ្តើរឲ្យផលស្រូវពី២៥-២៧ពាន់តោន រួមចំណេកសំខាន់ក្នុងការធានាសន្តិសុខអាហារឲ្យប្រជាជនចំនួន៦០ពាន់នាក់រស់នៅលើភូមិសាស្រ្ត។
ក្នុងសប្តាហ៍វប្បធម៌ទេសចរណ៍ស្រែកាំជណ្តើរបានរៀបចំនៅខែកញ្ញាកន្លងហើយថ្មីៗ គម្រោងការ HELVETAS របស់ប្រទេសស៊ុយអែត បានចុះកិច្ចសន្យាវិនិយោគ៥ពាន់លានដុង ឧបត្ថម្ភប្រជាជនហ្វាងស៊ូភិ អភិវឌ្ឍន៍ប្រភេទរូបភាពទេសចរណ៍ផ្ទះស្នាក់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទីកន្លែងដែលមានដីស្រែកាំជណ្តើរដ៏ល្បីឈ្មោះរបស់ស្រុកដូចជា៖ ណឹមទី ថុងង្វៀន បានផុង បានឡួក។ល។ ប្រភេទរូបភាពទេសចរណ៍ផ្ទះស្នាក់នេះ សង្ឃឹមនឹងមានការវិវត្តន៍បើកទូលាយ ដើម្បីប្រជាជនស្រុកហ្វាងស៊ូភិ ឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍អន្តរជាតិ នូវលក្ខណៈវប្បធម៌ ជំនឿ ពីទេសភាពស្រែកាំជណ្តើរលើខ្នងភ្នំតីកោនឡិញ។
នៅសាប៉ា (ឡាវកាយ) ការអភិវឌ្ឍន៍ បើកទូលាយដីស្រែកាំជណ្តើរ នៅជ្រលងភ្នំ មឿងហ្វា រួមមានភូមិសាស្រ្ត ឃុំតាវាន ឡាវចាយ ហូវថាវ ។ល។ តាំងពីយូរ គឺជាគោលការណ៍របស់មូលដ្ឋាននេះ ដើម្បីធានាសន្តិសុខអាហារនៅនឹងកន្លែង បញ្ឈប់ឲ្យបាននូវគ្រោះថ្នាក់បណ្តាលមកពីការធ្វើចំណាកស្រុក ធ្លាប់តែអូសបន្លាយពីយូរលុងមកហើយ ប្រៀបដូចជាជម្ងឹរ៉ាំរ៉ៃមួយ។ មកដល់សព្វថ្ងៃ ទូទាំងស្រុកសាប៉ាអភិវឌ្ឍន៍ដីស្រែកាំជណ្តើរបានជិត២៥០០ហិកតា កម្លាំងផលិតមធ្យម៤,៥៦តោនក្នុងមួយហិកតា បរិមាណផលស្រូវដែលប្រមូលផលបាន១២០ពាន់តោន ជារៀងរាល់ឆ្នាំ ។
បណ្តាវាលស្រែកាំជណ្តើរទូលាយរាប់រយហិកតា បានជនជាតិនៅសាប៉ាអំណត់កកាយភ្នំបង្កើតជា “ផ្ទាំងគំនូរទេសភាពដ៏ធំអស្ចារ្យ” ដោយមានស្នាកស្នាមបត់បែនវិសេស បានទស្សនវដ្តីទេសចរណ៍ Travel and Leisure របស់អាមេរិក ជ្រើសរើសមួយក្នុងចំណោមស្រែកាំជណ្តើរទាំងប្រាំពីរ ដែលស្រស់អស្ចារ្យបំផុតលើពិភពលោក។ ទេសភាពនេះ កំពុងជាចំណុចក្រហមដើម្បីស្រុកតំបន់ភ្នំសាប៉ា អភិវឌ្ឍន៍ទេសចរណ៍និងសេដ្ឋកិច្ច។ គ្រាន់តែគិតក្នុងឆ្នាំ២០១៤ សាប៉ាទទួលភ្ញៀវទេសចរណ៍១,៥លានលើក សរុបទឹកប្រាក់ទេសចរណ៍សម្រេចលើស២៨០០០ពាន់លានដុង។
ផ្សារភ្ជាប់ជាមួយរបរដាំណាំស្រូវទឹកលើដីស្រែកាំជណ្តើរ របស់ជនជាតិយ៉ាវក្រហម នៅឃុំហូធូវ (ហ្វាងស៊ូភិ)មានទំនៀមទម្លាប់បូជាព្រះមេ។ រូបថត៖ ថុងធៀន លោកអាចារ្យធ្វើពិធីហៅព្រលឹងស្រូវ។ រូបថត៖ ថុងធៀន លោកអាចារ្យទ្រីវចយហីន នៅឃុំហូធូវ (ហ្វាងស៊ូភិ) ផ្លុំត្រែហៅព្រលឹងស្រូវ។ រូបថត៖ ថុងធៀន ជនជាតិយ៉ាវក្រហម នៅស្រុកហ្វាងស៊ូភិមានទស្សនៈថា ព្រលឹងស្រូវមួយគ្រាប់ ទៅនឹងហៅស្រូវចំនួន១០០០គ្រាប់ត្រឡប់មក ដើម្បីដុះលូតលាស់បានមួយកន្តាំងស្រូវ មួយកន្តាំងស្រូវ ដុះលូតលាស់បានជាឃ្លាំងស្រូវឲ្យមនុស្សហូបជុំឆ្នាំមិនអស់។ រូបថត៖ថុងធៀន នាឱកាសបុណ្យតេត(បុណ្យចូលឆ្នាំថ្មី) ជនជាតិម៉ុងតែងមានទំនៀមទម្លាប់បិទក្រដាសលើឧបករណ៍ពលកម្មនិងសែន ដើម្បីអំណរគុណ ឧបករណ៍ទាំងនេះ បានទ្រាំលំបាកជួយពួកគេធ្វើចេញគ្រាប់ស្រូវ គ្រាប់ពោតនៅលើដីស្រែកាំជណ្តើរ។ រូបថត៖ ថុងធៀន |
អាចនិយាយថា ទេសភាពស្រែកាំជណ្តើរនៅតំបន់ពាយព្យ មិនត្រឹមតែជាផ្ទាំងគំនូរធម្មជាតិដ៏អស្ចារ្យ នៅជាទំនុកបទវីរភាព ស្តីពីការកែច្នៃវិសេសរបស់ប្រជាជននៅតំបន់ខ្ពស់ ក្នុងបទដ្ឋានកែប្រែធម្មជាតិបម្រើជីវភាពរស់នៅតាំងពីរាប់សតវត្សរ៍កន្លងមក៕
អត្ថបទ៖ ថុងធៀន រូបថត៖ ង្វៀនថាំង ហ្វាងហា តឹតសើន កុងដាត
nguyenhuonggiang