• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

“ស្រីដែកថែប”របស់មុខកីឡាបាញ់កាំភ្លើងនៅទ្វីបអាស៊ី

ស្រីដែកថែប​​​គឺ​ឈ្មោះហៅ​ក្រៅ​ដែលអ្នក​រួមការងារនិងកូនសិស្ស​​ ដាក់​ឲ្យ​ប្រធាន​​មុខ​​កីឡា​បាញ់​កាំភ្លើង (អគ្គនាយកដ្ឋាន​កីឡា) និង​ជា​​អ្នកគូបង្វឹកក្រុម​​កីឡា​បាញ់​កាំភ្លើងជម្រើស​ជាតិ​វៀតណាម លោក​ស្រី ង្វៀន​ធីញូង (Nguyen Thi Nhung)។ រហូតដល់​បច្ចុប្បន្ននេះ ​​អ្នកគូ​បង្វឹក​បង្វឺ​ន​​ ង្វៀន​ធីញូង (Nguyen Thi Nhung) ​នៅ​កាន់តំណែង​ជា​លោក​ស្រី​ប្រធាន​​ក្រុម​កីឡាករ​តែ​មួយ​គត់​នៅទ្វីបអាស៊ី និង​ជា​​អ្នក​​នាំ​ក្រុមបាញ់​កាំភ្លើង​​ជម្រើសជាតិចូលរួម​ក្នុង​ការ​ប្រកួត​​​បន្តបន្ទាប់ ១១ ឆ្នាំ​ ប្រកបដោយស្នាដៃ​​ឆ្នើម ថែមទាំង​ទទួល​បាន​សមិទ្ធផល​លេចធ្លោ​និង​សញ្ញាសំគាល់​ដោយឡែក ផង​ដែរ។​

កាលពីអាយុ ១៤ ឆ្នាំ នៅពេល​គ្រូ​បង្វឹកមកសាលា​ ដើម្បី​ជ្រើសរើសកីឡាករ កីឡាការនី លោកស្រី​ ង្វៀន​ធីញូង (Nguyen Thi Nhung) ​ត្រូវបាន​ជ្រើសចូល​​ក្នុង​ក្រុម​បាញ់​កាំភ្លើង​ជម្រើស​ជាតិ​​។ តាំងពីពេល​នោះតទៅ ជីវភាព​របស់​កីឡាការនី​កើត​ឆ្នាំ១៩៦៥ រូបនេះ​​តភ្ជាប់​​យ៉ាង​ជិត​ស្និទ្ធ​នឹង​​​បុព្វហេតុ​បាញ់​កាំភ្លើង។

តាំង​ពី​ឆ្នាំ១៩៧៧ រហូតដល់ ឆ្នាំ១៩៨៣ ​លោកស្រីញូង (Nhung) ក្លាយទៅ​ជា​កីឡាការនី​បាញ់​កាំភ្លើង ​នៅ​ពេល​នោះលោកស្រី​គ្មាន​គូ​ប្រកួត​ក្នុង​វិញ្ញាសារបាញ់​កាំភ្លើង​ខ្លី​​​ចំងាយ ២៥ ម៉ែត្រ​ក្នុងប្រទេសទេ។ ​កំពុង​ស្ថិត​នៅ​កំពូល​របស់​បុព្វហេតុ​កីឡាការនី ស្រាប់តែសហភាព​សហព័ន្ធ​បាញ់​កាំភ្លើង​ពិភពលោក​លុប​ចោល​វិញ្ញាសារនេះ​សំរាប់​កីឡាការនី។

លាដៃ​បុព្វហេតុ​​របស់​កីឡាករម្នាក់ កីឡាការនី​បាញ់កាំភ្លើង​ ង្វៀន​ធីញូង (Nguyen Thi Nhung) សម្រេចចិត្ត​​​នូវការរៀន​សូត្រ នៅថ្នាក់​បណ្តុះបណ្តាលគ្រូបង្វឹកជំនាញ​ការបាញ់​កាំភ្លើង​ នៅ​សាសាប្រាណ​និង​កីឡាម៉ូស្គូ (សហភាព​សូវៀត)។ ​​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ និស្ស័យ​នឹង​​មុខ​កីឡាបាញ់​កាំភ្លើងដែល​បាន​ជួយ​​កីឡា​ការនី​បាញ់​ក្លាំភ្លើង​រូបនេះ​​​​ក្លាយទៅ​ជា​អ្នកគ្រូ​បង្វឹក​ ។​


អ្នកគ្រូបង្វឹក ង្វៀនធីញូង (Nguyen Thi Nhung) ប្រធានមុខកីឡាបាញ់កាំភ្លើង (អគ្គនាយកដ្ឋានប្រាណកីឡា)
និងជាអ្នកគ្រូបង្វឹកក្រុមបាញ់កាំភ្លើងជម្រើសជាតិ។
រូបថត៖ តឹតសើន


អ្នកគ្រូបង្វឹក ង្វៀនធីញូង (Nguyen Thi Nhung) និងកូនសិស្ស កីឡាករបាញ់កាំភ្លើង ហ្វាងស្វឹនវិញ
(Hoang Xuan Vinh)  នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាជាតិ មុនថ្ងៃចូលរួមក្នុង Sea Games លើកទី ២៩។
រូបថត៖ តឹតសើន


អ្នកគ្រូបង្វឹក ង្វៀនធីញូង (Nguyen Thi Nhung) កំពុងណែនាំកូនសិស្ស នៅទីកន្លែងបាញ់វង់
(ស្ថិតក្នុងមជ្ឈមណ្ឌលហ្វឺកហាត់កីឡាជាតិ) ត្រៀមខ្លួន មុនពេលចូលរួមក្នុងការប្រកួត Sea Games លើកទី២៩
ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃ ១៩ ខែសីហា ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
រូបថត៖ តឹតសើន


អ្នកគ្រូបង្វឹក ង្វៀនធីញូង (Nguyen Thi Nhung) ហ្វឹកហ្វឺនមុខជំនាញបាញ់ក្លាំភ្លើងដល់កូនសស្សិ
នៅមជ្ឈមណ្ឌលហ្វឺកហាត់កីឡាជាតិ។ រូបថត៖ តឹតសើន


អ្នកគ្រូបង្វឹក ង្វៀនធីញូង (Nguyen Thi Nhung) ប្រគល់អំណោយដល់កុមារដែលមានស្ថានភាពលំបាក
កំពុងព្យាបាល នៅមន្ទីរពេទ្យឈាម  - បញ្ចូលឈាមមជ្ឈិម (រដ្ឋធានីហាណូយ (Ha Noi)) ក្នុងកម្មវិធី
ចិត្តមនុស្សធម៌ "លើកតំកើងនិងដឹងគុណ" រៀបចំដោយកីឡាករបាញ់កាំភ្លើង ហ្វាងស្វឹនវិញ
(Hoang Xuan Vinh) អ្នកគ្រូបង្វឹកបង្វឺន ង្វៀនធីញូង (Nguyen Thi Nhung) រួមជាមួយតំណាងឲ្យ
សហគ្រាស ឯកត្តជនជាច្រើនទៀត។ រូបថត៖ គ្វឹកខាញ

ក្នុង​ការ​ប្រកួត​ SEA Games លើកទី២៩ - ឆ្នាំ២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពីថ្ងៃ ១៩ ខែសីហា ដល់​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ទោះ​បី​នេះ​គឺជា​​មហោស្រពកីឡា​ក្នុង​តំបន់ដែល​លំបាក​បំ​ផុត​​ តាំង​ពីមុន​រហូតដល់​បច្ចុប្បន្ននេះ​ចំពោះ​មុខ​កីឡា​បាញ់​កាំភ្លើង​​វៀតណាមក៏ដោយ​ ប៉ុន្តែ​​តាម​អ្នក​គ្រូ​បង្វឹកក្រុម​កីឡាបាញ់ក្លាំភ្លើង​ជម្រើសជាតិ ង្វៀន​ធី​ញូង​ (Nguyen Thi Nhung) បាន​និយាយថា៖ ទិសដៅ​របស់​មុខ​កីឡា​បាញ់​កាំ​ភ្លើង​វៀត​ណាម​​ក្នុង​ការ​ប្រកួត​ SEA Games លើកទី២៩ គឺទទួលបាន​មេដាយមាស ៣ គ្រឿង។


គំរប់​មួយ​ឆ្នាំ ​ក្នុង​ការប្រកួត Olympic Rio ឆ្នាំ២០១៦ (ប្រទេសប្រេស៊ីល) អ្នក​ចូលចិត្ត​កីឡា​វៀត​ណាម​រាប់លាន​នាក់​​បាន​ឆ្លង​ប៉ន្មាន​នាទីរំភើបចិត្ត​​រហូដល់​ក្តី​​សប្បាយរីករាយ​ខ្លាំង នៅ​ពេល​កីឡាករ ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh)បាន​សម្រេច​ការ​ប្រកួតបាញ់​កាំភ្លើងដ៏​អស្ចារ្យ​និង​ទទួលបាន ២០២,៥ ពន្ទុ បន្ទាប់ពី​ ២០ លើកបាញ់។ ការ​ប្រកួត​របស់​កីឡាកររូបនេះបាន បំ​បែក​ឯត​ទគ្គកម្ម​​​អូឡាំពិក​និង​ដណ្តើម​មេដាយ​មាសOlympic មុន​ដំបូង​បង្អស់គេ​ ក្នុង​ប្រវត្តិសាស្ត្រ​កីឡាវៀតណាម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។ ​បន្ទាប់ពី ៣ ថ្ងៃទៀត កីឡាករ ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh) ពិតជា​ឆ្នើម នៅពេលគាត់​ដណ្តើម​បាន​មេដាយ​ប្រាក់ ក្រោយ​ការប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​លើ​វិញ្ញាសារ​​បាញ់​កាំភ្លើងខ្លឺយឺត​ចំងាយ ៥០ ម៉ែត្រ​សំរាប់​ប្រុស ​ក្នុង​ការប្រកួត Olympic Rio ឆ្នាំ២០១៦។


ខាង​ក្រោយ​ខ្នង​​បណ្តា​មេដាយ​ដ៏​កិត្តយសនេះ​ដែល​កីឡាករ​បាញ់​កាំភ្លើង​ ហ្វាងស្វឹន​វិញ (Hoang Xuan Vinh) ដណ្តើមបានមានភាគតិចនាក់​​ដឹង​ថា៖ បណ្តា​គ្រូ​បង្វឹក​ដូច​លោក​ស្រី ង្វៀន​ធីញូង (Nguyen Thi Nhung) បាន​រួមចំណែក​​​យ៉ាង​ស្ងៀម​ស្ងាត់​និង​មិនតូច​ទេ​ ក្នុង​បណ្តា​ស្នាដៃ​ដែល​កីឡាករបាញ់​កាំភ្លើង ហ្វាងស្វឹន​វិញ (Hoang Xuan Vinh) ក៏​ដូច​ជា​មុខកីឡាបាញ់​កាំភ្លើង​​វៀត​ណាម​​​ទទួល​បាន​។


នាឆ្នាំ២០១៦ អ្នកគ្រូ​បង្វឹក​ ង្វៀន​ធីញូង (Nguyen Thi Nhung) បាន​ទទួល​តំណែងជា​អ្នក​គ្រូ​បង្វឹក​ ​​ក្រុម​​បាញ់​កាំភ្លើងជម្រើសជាតិ​វៀតណាម។ ក្នុង​តួនាទី​ថ្មី​នេះ លោក​ស្រី​បាន​មាន​គោលការណ៍​ច្បាស់លាស់​និង​លក្ខណៈ​ដោយឡែក។

​តាម​ការចែក​រំលែក​របស់​លោកស្រី ញូង (Nhung)  “​គ្រូ​បង្វឹក ​ទើប​ដឹង​ច្បាស់​ពេល​ណា​កីឡាករ​មានសមត្ថភាព​​ល្អបំផុត”។ ប្រហែល​ដូច្នេះ កូនសិស្ស ហ្វាងស្វឹន​វិញ (Hoang Xuan Vinh) របស់​លោក​ស្រី បន្ទាប់ពី​ទទួល​បាន​ស្នាដៃដ៏​អស្ចារ្យ​ នៅ Olympic Rio ឆ្នាំ២០១៦ បាន​ចែក​រំលែក​ថា៖ “​បង​ស្រី ញូង (Nhung) ​បាន​និយាយ​ជាមួយ​ខ្ញុំ​ថា ​​ក្នុង​ពេលវេលាលំបាក​បំផុត​ យើង​ត្រូវការ​​មាន​កម្លាំង​ខ្លាំង។ ខ្ញុំ​បាន​ដកដង្ហើម​ចូលខ្លាំង ស្ងប់ចិត្ត​ មុន​ពេល​​តម្រង់បាញ់​យ៉ាង​ហ្មត់​ចត់ បន្ទាប់ពី​​កេះកៃ​។​”


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ប្រគល់គ្រឿងឥស្សរិយយសពលកម្មលំដាប់
លេខពីរដល់អ្នកគ្រូបង្វឹកបង្វឺន ង្វៀនធីញូង (Nguyen Thi Nhung) (ឈរលេខបី គិតពីខាងឆ្វេង)
ក្នុងពិធីជូនពរនិងកោតសរសើរបណ្តាកីឡាករបាញ់កាំភ្លើងទទួលស្នាដៃដ៏ឆ្នើម នៅការប្រកួត  Olympic
ឆ្នាំ២០១៦ (ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦) ។ រូបថត៖ ថុងញ៉ឹត


ពិធីទទួលស្វាគមន៍ក្រុមបាញ់កាំភ្លើងជម្រើសជាតិ នៅអាកាសយានដ្ឋានណូយបាយ (Noi Bai) ត្រឡប់ទៅវៀតណាមវិញ បន្ទាប់ពីប្រកួតយ៉ាងជោគជ័យ នៅ Olympic Rio ២០១៦។ រូបថត៖ មីញសើន

អ្នកស្រឡាញ់កីឡាបាញ់កាំភ្លើងបានត្រៀមរូបថត ទង់ជាតិនិងផ្កា ដើម្បីទទួលស្វាគមន៍ "វីរៈបុរស"
កីឡាករបាញ់កាំភ្លើង ហ្វាងស្វឹនវិញ (Hoang Xuan Vinh) និងអ្នកគ្រូបង្វឹក ង្វៀនធីញូង (Nguyen Thi Nhung)
រួមជាមួយបណ្តាសមាជិកក្នុងក្រុមកីឡាបាញ់កាំភ្លើងជម្រើសជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ
ណូយបាយ (Noi Bai) នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។ រូបថត៖ មីញសើន

ទោះបី​បាន​ជួយ​ក្រុម​​កីឡា​បាញ់​កាំភ្លើង​ជម្រើស​ជាតិ​ទទួលបាន​បណ្តា​ស្នាដៃជាកំណត់​ ថែម​ទាំង​​ទើបទទួល​តំ​ណែង​​ជា​អគ្គលេខា​សហភាពសហព័ន្ធ​បាញ់​កាំភ្លើងវៀតណាម អាណិត្ត ២០១៦​ - ២០២០ ក៏ដោយ ប៉ុន្តែ​អ្នក​គ្រូបង្វឹកក្រុម​បាញ់​កាំភ្លើង​ជម្រើស​ជាតិ​វៀត​ណាម​ ង្វៀនធីញូង (Nguyen Thi Nhung) បាន​ចែករំលែក​សម្ពាធ​របស់​ខ្លួន​ ក្នុង​អនាគត៖ “នៅពេលទទួលស្នាដៃ​​បំបែក​ឯត​ទគ្គកម្ម​​​​របស់ខ្លួន​ ហើយ​ចង់ទទួល​បាន​ស្នាដៃថ្មីទៀត​ផង​ពិត​ជា​សម្ពាធ​ដែល​​កីឡាករ​ណា​​ក៏​បាន​ដឹង​ច្បាស់​លាស់”។ ហេតុនេះ ទោះ​បី​មាន​អាយុ ៥០ ឆ្នាំ អ្នកគ្រូ​​បង្វឹក ង្វៀន​ធីញូង (Nguyen Thi Nhung)នៅ​មាន​បំណង​ប្រាថ្នា​​៖ ​​នឹងមាន​កីឡាករ​ម្នាក់​ទៀត ដូចកីឡាករ ហ្វាង​ស្វឹនវិញ (Hoang Xuan Vinh)  នាពេល​អនាគត មានទីកន្លែង​បាញ់​វង់​​ដ៏​​ទំនើប​និង​មុខកីឡា​បាញ់​កាំភ្លើង​វៀតណាម​​នឹង​ទទួល​បាន​ស្នាដៃខ្ពស់​​ជាង​ ដើម្បីទង់ជាតិ​វៀតណាម​​នឹងបង្ហូត​លើ​ឆាក​ប្រកួត​កីឡា​អន្តរជាតិ./.




អ្នក​គ្រូបង្វឹកក្រុម​បាញ់​កាំភ្លើង​ជម្រើសជាតិវៀតណាម ង្វៀនធីញូង (Nguyen Thi Nhung) បាន​នាំ​​ក្រុម​ជម្រើសនេះ​ទទួល​បាន​ស្នាដៃ​ខ្ពស់ជាច្រើន​​បន្តបន្ទាប់ ១១ ឆ្នាំកន្លង​មកនេះ ដូចជា៖ មេដាយ​ប្រាក់ ១ គ្រឿង មេដាយសំរឹទ្ធ ៣ គ្រឿង ក្នុង​ ASIAD​ លើកទី ១៥ មេដាយ​ប្រាក់ ១ គ្រឿង មេដាយសំរឹទ្ធ ១ គ្រឿង គ្រឿង ក្នុង​ ASIAD​ លើកទី ១៦ កីឡាករ ហ្វាង​ស្វឹន​វិញ (Hoang Xuan Vinh) ទទួលបាន​មេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង​ ក្នុង​ Olympic Rio (ប្រេស៊ីល)…

 

 

អត្ថបទ៖ ថាវវី រូបថត៖ តឹតសើន ថុង​ញ៉ឹត គ្វឹក​ខាញ មីញសើន

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top