មិត្តភក្តិជាមួយនឹងវៀតណាម “ស្មេរអក្សរ” យុវវ័យនៅទីប្រជុំជន 27/01/2017 ជាមួយចំណង់ចំណូលចិត្តអក្សរក្បាច់ “ស្មេរអក្សរ” យុវវ័យ បានស្នងបន្តកេរមរតកពីដូនតា ពាក់ខ្សែងបត់ពីលើក្បាល ពាក់អាវថែ នាំយកស្នាមគំនូសដ៏ស្អាតនៃតួអក្សរទីប្រជុំជន និងរួមចំណែកថែរក្សាប្រពៃណីជូនអក្សរ នៃជនជាតិវៀតណាម នាថ្ងៃនិទាឃរដូវ។ ក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម សព្វថ្ងៃប្រជុំបានសមាជិកជាង៣០នាក់។ ដើម្បីទទួលនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧ ក្លឹបបានរៀបចំតាំងពិព័រណ៍អក្សរក្បាច់វៀតណាម ក្រោមប្រធានបទ “លក្ខណៈវៀតណាម - ស្នាមគំនួសនៃតួអក្សរវៀតណាម - ព្រលឹងជាតិវៀតណាម” បានតាំងបង្ហាញជាង៨០ស្នាដៃពិសេស ផ្ញើចែកជូនមហាជន និងភ្ញៀវទេសចរណ៍ចូលចិត្តស្រឡាញ់សិល្បៈសរសេរអក្សរស្អាតរបស់ជនជាតិវៀតណាម។ ជាអ្នកបង្កើតក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម នៅទីក្រុងហូជីមិញ កន្លងទៅមុននេះ១០ឆ្នាំ “ស្មេរអក្សរ” យុវជនវ័យក្មេង ង្វៀនហ៊ីវទិន (Nguyen Hieu Tin) កើតឆ្នាំ១៩៨០ (ប្រធានផ្នែក វៀតណាមវិទ្យា - មហាវិទ្យាល័យ តូងឌឹកថាំង (Ton Duc Thang)) ជាអ្នកបង្កើតគោលគំនិតឲ្យសកម្មភាព “ស្មេរអក្សរនៅទីប្រជុំជន” ជូនអក្សរនាថ្ងៃនិទាឃរដូវ ចាប់ពីឆ្នាំ២០០៦មក។ ង្វៀនហ៊ីវទិន (Nguyen Hieu Tin) សន្មតពីតម្លៃដ៏ពិសេសនៃអក្សរក្បាច់វៀតណាម ក្រោយចក្ខុវិស័យវប្បធម៌វិទ្យា។ ហ៊ីវទិន (Hieu Tin) បានអះអាងថា តាមការសិក្សាស្រាវជ្រាវ និងស្វែងយល់របស់ខ្លួន “ជនជាតិវៀតណាម ជាជនជាតិដំបូងបង្អស់ ដែលកាន់ជក់សរសេរអក្សរឡាទិន (Latinh)”។ ម្យ៉ាងវិញ ទោះបីមានការរួមប្រាស្រ័យនៃខឿនវប្បធម៌ជាច្រើន អក្សរក្បាច់វៀតណាមនៅតែបង្ហាញច្បាស់នូវលក្ខណៈពិសេសដោយឡែក នៃវប្បធម៌វៀតណាម ពីព្រោះ ”ស្នាមគំនូសកោង” សម្រាប់បែងចែកភាពខុសគ្នា នឹងលក្ខន្តិកកំណត់តាមរយៈសរសេរ របស់មនុស្សនៅលោកខាងលិច និងសក្តិលេខនៃអក្សរហាន ដែលមានតែស្នាមគំនូស “គូសចុះក្រោម” “គូសទទឹង” និង”គំនូសបែបផ្លែសន្ទូច”។ តាំងពិព័រណ៍អក្សរក្បាច់វៀតណាម នាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំ នៃថ្ងៃបង្កើតក្លឹប អក្សរក្បាច់លក្ខណៈវៀតណាម នៅអគារវប្បធម៌យុវជននៅទីក្រុងហូជីមិញ។ តាំងពិព័រណ៍អក្សរក្បាច់វៀតណាម ទាក់ទាញយុវជនវ័យក្មេងយ៉ាងច្រើន ដែលចូលចិត្តស្រឡាញ់សិល្បៈអក្សរក្បាច់ មកទស្សនា។ ជ្រុងមួយនៃបរិយាកាសតាំងពិព័រណ៍អក្សរក្បាច់វៀតណាម តាំងពិព័រណ៍អក្សរក្បាច់វៀតណាម ឧទ្ទេសនាមជូនអ្នកទស្សនាមើលជាង៨០ស្នាដៃអក្សរក្បាច់សរសេរលើគ្រប់វត្ថុធាតុ។ សមាជិកនៃក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម សរសេរអក្សរថ្ងៃនិទាឃរដូវ នៅទីប្រជុំជន។ ស្មេរអក្សរ ហ្វាង៉ិម (Hoa Nghiem) បញ្ចេញថ្វីដៃគូរវៀសអក្សរក្បាច់។ ក្នុងមជ្ឈដ្ឋាន “ស្មេរអក្សរ” វ័យក្មេងនៅទីក្រុងហូជីមិញ គ្មាននរណាដែលមិនធ្លាប់ដឹងមិនធ្លាប់ស្គាល់ នូវតួអក្សរក្បាច់វៀតណាមដ៏ប្រណិត ហ្វាង៉ិម (Hoa Nghiem) កើតឆ្នាំ១៩៨៤ សព្វថ្ងៃជាអ្នកទទួលបន្ទុកក្លឹបលក្ខណៈវៀតណាម។ ហ្វាង៉ិម (Hoa Nghiem) មកជាមួយអក្សរក្បាច់វៀតណាម ដូចជាសំណាងនិស្ស័យមួយ ក្នុងអំឡុងពេលបងរស់នៅក្នុងវត្តអារាម កង្វះភាពកក់ក្តៅរបស់ឪពុកម្តាយ ប៉ុន្តែបងបានព្រះសង្ឃជារាមចម្បងព្យាយាមណែនាំបង្ហាញរាល់ស្នាមគំនូស ពីកត្តញ្ញូតាធម៌។ ហេតុនេះហើយ ស្នាមអក្សររបស់ ហ្វាង៉ិម (Hoa Nghiem) ដូចជាមានព្រលឹងវិញ្ញាណ បង្វែចិត្តអ្នកទស្សនា មានអារម្មណ៍រំភើបចេញពីក្រអៅបេះដូង ស្តែងពីមនោសញ្ជេតនាមាតានិងបុត្រ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អក្សរក្បាច់វៀតណាម បានវិវត្តន៍ខ្លាំងក្លា ហើយមួយថ្ងៃទៅមួយថ្ងៃកាន់តែជំនាញទៅ សរសេរលើវត្ថុធាតុជាច្រើនដូចជា៖ ឈើ សេរាមិច ក្រដាសគ្រប់ប្រភេទ លាបប្រេង...។ល។ ស្មេរអក្សរ ប៊ូយហៀន (Bui Hien) កើតឆ្នាំ១៩៥៧ ជាអ្នកដែល ង្វៀនហីវទិន (Nguyen Hieu Tin) និងហ្វាង៉ិម (Hoa Nghiem) រួមជាមួយ ”ស្មេរអក្សរ” វ័យក្មេងផ្សេង នៅទីក្រុងហូជីមិញ តែងគោរពកោតសរសើរនូវថ្វីដៃនិងទឹកចិត្ត ចំពោះរបរអក្សរ ។ រយៈពេលដំបូងសរសេរអក្សរក្បាច់វៀតណាម ប៊ូយហៀន (Bui Hien) តែងព្រួយខ្វល់ខ្វាយស្រមៃដល់រាល់ស្នាមគំនូសអក្សរ នៅក្នុងពេលចូលគេងម្តងៗ រួចក៏ដោយសារតួអក្សរដ៏រស់រវើក ប្រណិត ប៊ូយហៀន (Bui Hien) បានរិះគិតពិចារណាតួខ្លួននៃជីវិត។ តាមរយៈនោះ ប៊ូយហៀន (Bui Hien) ចង់រក្សានូវភាពពិសេសដោយឡែកនៃតួអក្សរវៀតណាម ហើយដើម្បីគាត់មានមោទនភាព ជាមួយភាសារបស់ដូនតា ឆ្លងកាត់គ្រប់ជំនាន់ ការបម្រែបម្រួលរបស់ប្រវត្តិសាស្រ្ត ទើបកំណកំណើតបាន។ ចំពោះការចំណង់ចំណូលចិត្តនូវភាពល្អស្អាត ដែលសរសេរចម្លងក្នុងតួអក្សរនីមួយៗ តាមរយៈចុងស្លាបប៉ាកកាដ៏ប៉ិនប្រសប់របស់ “ស្មេរអក្សរ” វ័យក្មេងដូចជា៖ ប៊ូយហៀន (Bui Hieu) ហ្វាង៉ិម (Hoa Nghiem) ហៀវទិន (Hieu Tin) និងរាប់រយ “ស្មេរអក្សរ" វ័យក្មេងផ្សេងទៀត លក្ខណៈវប្បធម៌វិសេស សុំអក្សរនិងជូនអក្សរ បែរជាមានវត្តមាននៅលើវិថី ដែលមានមនុស្សច្រើនកុះករ នៅរាល់ឱកាសបុណ្យតេតចូលឆ្នាំថ្មី និទាឃរដូវមកដល់៕ ស្នាដៃចំណាប់អារម្មណ៍មួយចំនួនរបស់ក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម៖ អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ង្វៀនឡឹន

ជាមួយចំណង់ចំណូលចិត្តអក្សរក្បាច់ “ស្មេរអក្សរ” យុវវ័យ បានស្នងបន្តកេរមរតកពីដូនតា ពាក់ខ្សែងបត់ពីលើក្បាល ពាក់អាវថែ នាំយកស្នាមគំនូសដ៏ស្អាតនៃតួអក្សរទីប្រជុំជន និងរួមចំណែកថែរក្សាប្រពៃណីជូនអក្សរ នៃជនជាតិវៀតណាម នាថ្ងៃនិទាឃរដូវ។ ក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម សព្វថ្ងៃប្រជុំបានសមាជិកជាង៣០នាក់។ ដើម្បីទទួលនិទាឃរដូវឆ្នាំរកានព្វស័ក២០១៧ ក្លឹបបានរៀបចំតាំងពិព័រណ៍អក្សរក្បាច់វៀតណាម ក្រោមប្រធានបទ “លក្ខណៈវៀតណាម - ស្នាមគំនួសនៃតួអក្សរវៀតណាម - ព្រលឹងជាតិវៀតណាម” បានតាំងបង្ហាញជាង៨០ស្នាដៃពិសេស ផ្ញើចែកជូនមហាជន និងភ្ញៀវទេសចរណ៍ចូលចិត្តស្រឡាញ់សិល្បៈសរសេរអក្សរស្អាតរបស់ជនជាតិវៀតណាម។ ជាអ្នកបង្កើតក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម នៅទីក្រុងហូជីមិញ កន្លងទៅមុននេះ១០ឆ្នាំ “ស្មេរអក្សរ” យុវជនវ័យក្មេង ង្វៀនហ៊ីវទិន (Nguyen Hieu Tin) កើតឆ្នាំ១៩៨០ (ប្រធានផ្នែក វៀតណាមវិទ្យា - មហាវិទ្យាល័យ តូងឌឹកថាំង (Ton Duc Thang)) ជាអ្នកបង្កើតគោលគំនិតឲ្យសកម្មភាព “ស្មេរអក្សរនៅទីប្រជុំជន” ជូនអក្សរនាថ្ងៃនិទាឃរដូវ ចាប់ពីឆ្នាំ២០០៦មក។ ង្វៀនហ៊ីវទិន (Nguyen Hieu Tin) សន្មតពីតម្លៃដ៏ពិសេសនៃអក្សរក្បាច់វៀតណាម ក្រោយចក្ខុវិស័យវប្បធម៌វិទ្យា។ ហ៊ីវទិន (Hieu Tin) បានអះអាងថា តាមការសិក្សាស្រាវជ្រាវ និងស្វែងយល់របស់ខ្លួន “ជនជាតិវៀតណាម ជាជនជាតិដំបូងបង្អស់ ដែលកាន់ជក់សរសេរអក្សរឡាទិន (Latinh)”។ ម្យ៉ាងវិញ ទោះបីមានការរួមប្រាស្រ័យនៃខឿនវប្បធម៌ជាច្រើន អក្សរក្បាច់វៀតណាមនៅតែបង្ហាញច្បាស់នូវលក្ខណៈពិសេសដោយឡែក នៃវប្បធម៌វៀតណាម ពីព្រោះ ”ស្នាមគំនូសកោង” សម្រាប់បែងចែកភាពខុសគ្នា នឹងលក្ខន្តិកកំណត់តាមរយៈសរសេរ របស់មនុស្សនៅលោកខាងលិច និងសក្តិលេខនៃអក្សរហាន ដែលមានតែស្នាមគំនូស “គូសចុះក្រោម” “គូសទទឹង” និង”គំនូសបែបផ្លែសន្ទូច”។ តាំងពិព័រណ៍អក្សរក្បាច់វៀតណាម នាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំ នៃថ្ងៃបង្កើតក្លឹប អក្សរក្បាច់លក្ខណៈវៀតណាម នៅអគារវប្បធម៌យុវជននៅទីក្រុងហូជីមិញ។ តាំងពិព័រណ៍អក្សរក្បាច់វៀតណាម ទាក់ទាញយុវជនវ័យក្មេងយ៉ាងច្រើន ដែលចូលចិត្តស្រឡាញ់សិល្បៈអក្សរក្បាច់ មកទស្សនា។ ជ្រុងមួយនៃបរិយាកាសតាំងពិព័រណ៍អក្សរក្បាច់វៀតណាម តាំងពិព័រណ៍អក្សរក្បាច់វៀតណាម ឧទ្ទេសនាមជូនអ្នកទស្សនាមើលជាង៨០ស្នាដៃអក្សរក្បាច់សរសេរលើគ្រប់វត្ថុធាតុ។ សមាជិកនៃក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម សរសេរអក្សរថ្ងៃនិទាឃរដូវ នៅទីប្រជុំជន។ ស្មេរអក្សរ ហ្វាង៉ិម (Hoa Nghiem) បញ្ចេញថ្វីដៃគូរវៀសអក្សរក្បាច់។ ក្នុងមជ្ឈដ្ឋាន “ស្មេរអក្សរ” វ័យក្មេងនៅទីក្រុងហូជីមិញ គ្មាននរណាដែលមិនធ្លាប់ដឹងមិនធ្លាប់ស្គាល់ នូវតួអក្សរក្បាច់វៀតណាមដ៏ប្រណិត ហ្វាង៉ិម (Hoa Nghiem) កើតឆ្នាំ១៩៨៤ សព្វថ្ងៃជាអ្នកទទួលបន្ទុកក្លឹបលក្ខណៈវៀតណាម។ ហ្វាង៉ិម (Hoa Nghiem) មកជាមួយអក្សរក្បាច់វៀតណាម ដូចជាសំណាងនិស្ស័យមួយ ក្នុងអំឡុងពេលបងរស់នៅក្នុងវត្តអារាម កង្វះភាពកក់ក្តៅរបស់ឪពុកម្តាយ ប៉ុន្តែបងបានព្រះសង្ឃជារាមចម្បងព្យាយាមណែនាំបង្ហាញរាល់ស្នាមគំនូស ពីកត្តញ្ញូតាធម៌។ ហេតុនេះហើយ ស្នាមអក្សររបស់ ហ្វាង៉ិម (Hoa Nghiem) ដូចជាមានព្រលឹងវិញ្ញាណ បង្វែចិត្តអ្នកទស្សនា មានអារម្មណ៍រំភើបចេញពីក្រអៅបេះដូង ស្តែងពីមនោសញ្ជេតនាមាតានិងបុត្រ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អក្សរក្បាច់វៀតណាម បានវិវត្តន៍ខ្លាំងក្លា ហើយមួយថ្ងៃទៅមួយថ្ងៃកាន់តែជំនាញទៅ សរសេរលើវត្ថុធាតុជាច្រើនដូចជា៖ ឈើ សេរាមិច ក្រដាសគ្រប់ប្រភេទ លាបប្រេង...។ល។ ស្មេរអក្សរ ប៊ូយហៀន (Bui Hien) កើតឆ្នាំ១៩៥៧ ជាអ្នកដែល ង្វៀនហីវទិន (Nguyen Hieu Tin) និងហ្វាង៉ិម (Hoa Nghiem) រួមជាមួយ ”ស្មេរអក្សរ” វ័យក្មេងផ្សេង នៅទីក្រុងហូជីមិញ តែងគោរពកោតសរសើរនូវថ្វីដៃនិងទឹកចិត្ត ចំពោះរបរអក្សរ ។ រយៈពេលដំបូងសរសេរអក្សរក្បាច់វៀតណាម ប៊ូយហៀន (Bui Hien) តែងព្រួយខ្វល់ខ្វាយស្រមៃដល់រាល់ស្នាមគំនូសអក្សរ នៅក្នុងពេលចូលគេងម្តងៗ រួចក៏ដោយសារតួអក្សរដ៏រស់រវើក ប្រណិត ប៊ូយហៀន (Bui Hien) បានរិះគិតពិចារណាតួខ្លួននៃជីវិត។ តាមរយៈនោះ ប៊ូយហៀន (Bui Hien) ចង់រក្សានូវភាពពិសេសដោយឡែកនៃតួអក្សរវៀតណាម ហើយដើម្បីគាត់មានមោទនភាព ជាមួយភាសារបស់ដូនតា ឆ្លងកាត់គ្រប់ជំនាន់ ការបម្រែបម្រួលរបស់ប្រវត្តិសាស្រ្ត ទើបកំណកំណើតបាន។ ចំពោះការចំណង់ចំណូលចិត្តនូវភាពល្អស្អាត ដែលសរសេរចម្លងក្នុងតួអក្សរនីមួយៗ តាមរយៈចុងស្លាបប៉ាកកាដ៏ប៉ិនប្រសប់របស់ “ស្មេរអក្សរ” វ័យក្មេងដូចជា៖ ប៊ូយហៀន (Bui Hieu) ហ្វាង៉ិម (Hoa Nghiem) ហៀវទិន (Hieu Tin) និងរាប់រយ “ស្មេរអក្សរ" វ័យក្មេងផ្សេងទៀត លក្ខណៈវប្បធម៌វិសេស សុំអក្សរនិងជូនអក្សរ បែរជាមានវត្តមាននៅលើវិថី ដែលមានមនុស្សច្រើនកុះករ នៅរាល់ឱកាសបុណ្យតេតចូលឆ្នាំថ្មី និទាឃរដូវមកដល់៕ ស្នាដៃចំណាប់អារម្មណ៍មួយចំនួនរបស់ក្លឹបអក្សរក្បាច់លក្ខណៈវៀតណាម៖ អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ង្វៀនឡឹន
អត្ថបទផ្សេងទៀត Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR09/04/2024មិត្តភក្តិជាមួយនឹងវៀតណាមLucian Rodriguez Lovell សព្វថ្ងៃជាសិក្ខាកាម គ្រូបង្រៀនរចនា នៅសកលវិទ្យាល័យ RMIT ប្រទេសវៀតណាម។ វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម23/02/2024មិត្តភក្តិជាមួយនឹងវៀតណាមលោក Cai Yujie - ក្តីស្រលាញ់តែវៀតណាម26/01/2024មិត្តភក្តិជាមួយនឹងវៀតណាមស្តេចចុងភៅ Christine Ha - បេសកកម្មសិល្បៈវៀតណាម - អាមេរិក01/01/2024មិត្តភក្តិជាមួយនឹងវៀតណាមMartín Rama៖ “ដើម្បីមនោសញ្ចេតនាចំពោះរដ្ឋធានីហាណូយ”01/12/2023មិត្តភក្តិជាមួយនឹងវៀតណាមDavid Thomas និង មិត្តភក្តិ03/11/2023មិត្តភក្តិជាមួយនឹងវៀតណាមនិទានរឿងជាមួយវត្ថុធាតុវៀតណាម05/10/2023មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត