• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ស្ពានវប្បធម៌អាស៊ាន

មហោស្រពរូបថតនិងខ្សែភាពយន្តព័ត៌មាន-ឯកសារ អំពីសហគមន៍អាស៊ានឆ្នាំ២០១៥ រៀប​ចំ​ដោយ​​​ក្រសួង​ព័ត៌មាន​​និងសារ​គមនា​គមន៍​វៀត​ណាម បាន​​ក្លាយ​ជា​ស្ពាន​​តភ្ជាប់​​បណ្តា​​ប្រទេស​​នៅ​ក្នុង​​តំបន់​​នេះ ឆ្ពោះទៅកាន់​ខឿន​​វប្បធម៌​អាស៊ាន​​មួយ ពោរពេញទៅដោយ​​លក្ខណៈ​​អត្តសញ្ញាណ សម្បូរ​បែបក្នុង​ការ​ឯកភាព។

មហោស្រពឆ្នាំ២០១៥ ក្រោមប្រធានបទ “បណ្តាជនជាតិក្នុងសហគមន៍អាស៊ាន” ជាព្រឹត្តិការណ៍សំខាន់ កត់ត្រានិងឆ្លុះបញ្ចាំងរូបភាពដ៏រស់រវើក នៅមុនថ្ងៃប្រជាជាតិនៃសហគមន៍អាស៊ាន ផ្អែកទៅលើសសរស្តម្ភទាំងបី គឺសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ចនិងសហគមន៍វប្បធម៌-សង្គម ចូលជាផ្លូវការ ដែលមានសុពលភាពចាប់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥។


លោកង្វៀនបាក់សង ជារដ្ឋមន្រ្តីក្រសួងព័តមាននិងសារគមនាគមន៍វៀតណាម ប្រគល់​រង្វាន់​លេខ​មួយ​ប្រភេទ​ព័ត៌មាន​ឯកសារ​ជូន​អ្នក​និពន្ធ
Shune Lei Thar មកពីប្រទេសមីយ៉ានម៉ា។ រូបថត៖ ថាញយ៉ាង


លោកទ្រឿងមិញត្វឹន ជាអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាម ប្រគល់​រង្វាន់​លេខ​មួយ​ប្រភេទ​រូបថត​ជូន​អ្នក​និពន្ធ
ទ្រីញថុងធៀន។ រូបថត៖ ថាញយ៉ាង


គណៈកម្មការរៀបចំប្រគល់រង្វាន់លេខពីរប្រភេទរូបថតជូនអ្នកនិពន្ធ Min Min Tun (មីយ៉ានម៉ា) និងង្វៀនវៀតកឿង (វៀតណាម)​។
រូបថត៖ ថាញយ៉ាង


លោកង្វៀនថាំង អគ្គពិនិត្យកាសែតរូបភាពវៀតណាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម (នៅចុងខាងឆ្វេង) ប្រគល់រង្វាន់លើកទឹកចិត្តជូនអ្នកនិពន្ធចូលរួមមហោស្រព។ រូបថត៖ តឹតសើន

គណៈកម្មការរៀបចំប្រគល់វត្ថុអនុស្សាវរីយ៍ជូនអ្នកនិពន្ធ ដែលមានស្នាដៃបានជ្រើសរើសចូលក្នុងវគ្គផ្តាច់ព្រ័ត្រ មក​ពីប្រទេស​ទាំង​ប្រាំបី
ក្នុងតំបន់អាស៊ាន។ រូបថត៖តឹតសើន


លោកង្វៀនថាំង អគ្គពិនិត្យកាសែតរូបភាពវៀតណាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម ចុះហត្ថលេខាអនុស្សាវរីយ៍លើទង់អាស៊ាន។
រូបថត៖ ថាញយ៉ាង


ឈុតសម្តែងសិល្បៈអបអរសាទរពិធីប្រកាសនិងជូនរង្វាន់នៅមហោស្រពនិងខ្សែភាពយន្តឯកសារ-ព័ត៌មានអំពីសហគមន៍ប្រជាជាតិអាស៊ាន
ឆ្នាំ២០១៥។ រូបថត៖ ថាញយ៉ាង


ក្រុមអ្នកនិពន្ធចូលរួមមហោស្រពទស្សនាតំបន់តាំងពិព័រណ៍វប្បធម៌អាស៊ាន នៅសារមន្ទីរជនជាតិវៀតណាម នៅខេត្តថៃង្វៀន។ រូបថត៖ កុងដាត

ក្រុមអ្នកនិពន្ធចូលរួមមហោស្រពទស្សនាសម្តែងអាយ៉ងទឹកវៀតណាមនៅសារមន្ទីរជនជាតិវៀតណាមនៅខេត្តថៃង្វៀន។ រូបថត៖ កុងដាត

ក្រុមអ្នកនិពន្ធចូលរួមមហោស្រពថតរូបអនុស្សាវរីយ៍នៅភូមិអំបោះវ៉ានភុក(ហាណូយ)។ រូបថត៖ វៀតកឿង


រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងសារគម
នាគមន៍វៀតណាម ង្វៀន​បាក់​សង​។

“មហោស្រពរូបថត​និង​ខ្សែភាព​​យន្ត​ព័ត៌​មាន​-ឯកសារ​អំពីជន​ជាតិ​ក្នុង​​សហគមន៍​អាស៊ាន​នៅ​វៀត​ណាម​ឆ្នាំ​២០១៥“ គឺ​ជា​ការ​​រួម​វិភាគ​ទាន​មួយ​របស់​វៀត​​ណាម ចូល​ក្នុង​ដំណើរ​​ការ​ក​សាង​​ប្លុក​សាម​គ្គីជន​ជាតិ​នៅក្នុង​សហ​គមន៍​​អាស៊ាន ព្រោះ​ខឿន​​វប្បធម៌​មួយ​ពោរ​ពេញ​ទៅដោ​យ​លក្ខណៈ​អត្ត​សញ្ញា​ណ សម្បូ​របែប​ឯកភាព​”។​

មហោ​ស្រពក៏ជាទីលាន​លេងសប្បាយ​លើកកម្ពស់​នូវ​ការ​រួម​​វិភាគ​ទានរបស់​បណ្តាឯកជន ស្ថានប័ន អង្គ​ការ នៅ​រាល់​ប្រទេស​ក្នុងសហគមន៍​អាស៊ាន បង្ហាញ​រូប​ភាព​អាស៊ាន​មួយសកម្ម សាមគ្គី សហ​ប្រតិ​បតិ្តកានិ​ង​សម្បូរ​សក្កានុពល​អភិវឌ្ឍន៍។

មុនថ្ងៃប្រព្រឹត្ត​ទៅពិធីប្រកាស​និងប្រគល់​រង្វាន់ អ្នក​និពន្ធ​មក​ពីប្រទេស​ទាំង​ប្រាំបី ក្នុង​ប្លុកអាស៊ាន បាន​មាន​ដំណើរ​ទៅទស្សនា​នៅខេត្ត​ថៃ​ង្វៀន។ ក្រុម​អ្នក​និពន្ធ​បាន​ទៅ​ទស្សនា​នូវ​បរិយាកាស​តាំង​ពិព័រណ៍​វប្បធម៌ “ជ្រុង​អាស៊ាន” ស្វែង​យល់​លក្ខណៈ​វប្បធម៌​របស់​ជន​ជាតិទាំង៤៦​នៅលើភូមិសាស្រ្តខេត្ត ជា​ពិសេស​គឺជន​ជាតិដែល​នៅ​រក្សា​បាន​លក្ខណៈ​អត្ត​សញ្ញាណ​ដូច​ជា៖ តៃ ម៉ុង យ៉ាវ ។ល។ នៅ​សារ​មន្ទីរ​វប្បធម៌​ជន​ជាតិ​វៀត​ណាម។

មហោ​ស្រពរូបថតនិងខ្សែភាពយន្ត​ព័ត៌មាន-ឯកសារ ពីជនជាតិក្នុង​​សហគមន៍​អាស៊ាន​ឆ្នាំ២០១៥ ដោយ​វៀត​ណាម​​​រៀប​ចំឡើង​ សម្រេច​បាន​ជោគ​ជ័យ​ប្រសើរ បង្ហាញបានស្មារតីសាមគ្គី សហប្រតិបត្តិការរួមអភិវឌ្ឍន៍  មិន​ត្រឹម​តែក្នុងវិស័យ​ការទូត សេដ្ឋកិច្ច នៅទាំងបង្ហាញច្បាស់លាស់ក្នុងវិស័យវប្បធម៌ និងសារគមនាគមន៍។​ការ​សែត​រូបភាព​​វៀត​ណាម សូមឧទ្ទេសនាមជូននូវស្នាដៃរូបថត​​ពិសេស ដែលចូលរួមក្នុងមហោស្រព​៕

រង្វាន់លេខមួយ៖
ពិធីកឹបសាក់របស់ជនជាតិយ៉ាវតៀន។ អ្នកនិព័ន្ធ៖ ទ្រីញថុងធៀន (វៀតណាម) 


រង្វាន់លេខពីរ៖

ជនជាតិម៉ុងសិតនង្គ័ល។ អ្នកនិព័ន្ធ៖ ង្វៀនវៀតកឿង (វៀតណាម) 


រង្វាន់លេខពីរ៖

ពិធីសែនព្រេន។ អ្នកនិព័ន្ធ៖ Min Min Tun (មីយ៉ានម៉ា)


រង្វាន់លេខបី៖

រឿងរ៉ាវសំណើច។ អ្នកនិពន្ធ៖ ត្រឹនវ៉ាន់ទ្វី (វៀតណាម)


របាំកុមារភាព។ អ្នកនិពន្ធ៖ ង៉ោក្វាងភុក (វៀតណាម)


រង្វាន់លេខបី៖

ការពារទីសក្ការបូជា។ អ្នកនិពន្ធ៖ Zay Yar Lin (មីយ៉ានម៉ា)


គណៈកម្មការរៀបចំមហោស្រពរូបថតនិងខ្សែភាពយន្តព័ត៌មាន-ឯកសារ ពីជន​ជាតិ​ក្នុង​សហគមន៍​អាស៊ាន បានទទួលស្គាល់ស្នាដៃរូបថត​ និងកម្រងរូបថតចំនួន១៤៨៩  ស្នា​ដៃខ្សែ​ភាព​យន្ត​ព័ត៌មាន-ឯកសារចំនួន១១៣ មកពីប្រទេសទាំងប្រាំបី បាន​ផ្ញើមក​ចូល​រួម​ប្រឡង។

គណៈកម្មការ​រៀបចំ​បាន​ជ្រើសរើស បានពីររង្វាន់លេខមួយ បួនរង្វាន់​លេខ​ពីរ ប្រាំមួយ​រង្វាន់​លេខ​បី ប្រាំបួន​រង្វាន់​លើកទឹក​ចិត្ត​នៅទាំងពីរប្រភេទ។ អ្នក​និពន្ធ ទ្រីញ​ថុង​ធៀន និងង្វៀន​វៀត​កឿង (កាសែត​រូបភាព​វៀត​ណាម-ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម) មាន​កិត្តិយស​ដណ្តើម​បាន​រង្វាន់​លេខមួយ​និង​លេខពីរ នៅប្រភេទរូបភាព សម្រាប់​ស្នាដៃ “ពិធី​កឹប​សាក់ (ពិធី​បំពេញ​វ័យ​ឬ​បង្រ្គប់​វ័យ) របស់ជន​ជាតិ​យ៉ាវ​ទៀន” និង ”ជនជាតិ​ម៉ុងសិត​ផា​នង្គ័ល​”


ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top