• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅឡាវផ្តល់ទឹកប្រាក់ជួយឧបត្ថម្ភ​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​


 ស្ថានទូតវៀតណាមប្រចាំនៅឡាវផ្តល់ទឹកប្រាក់ជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ 

នាយប់ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៧ នៅទីក្រុងវៀង​ច័ន្ទ (ប្រទេសឡាវ) លោក Nguyen Thanh Tung ឯក​អគ្គ​រដ្ឋ​ទូត​រង​ នៃប្រទេសវៀតណាមប្រចាំនៅឡាវ បានផ្តល់ទឹកប្រា​ក់ចំនួន2 230 ដុល្លារអាមេរិក ដើម្បី​ជួយ​ឧបត្ថម្ភ​ប្រជា​ជ​ន​នៅតាម​បណ្ដាខេត្តភាគពាយ័ព្យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់​។ ឯកអគ្គរដ្ឋទូតរង លោក Nguy​en Thanh Tung បានអោយ​ដឹង​ថា៖ ​ចំនួន​ទឹកប្រាក់​នេះគឺតិច​តូច​ណាស់ ​ប៉ុន្តែវា​បាន​បង្ហាញ​នូវ​ស្មារតី​របស់​ប្រជា​ជន​វៀត​ណាម ដែលនៅឆ្ងាយ​ពីស្រុក​កំណើត ​មានស្មារតី​សាមគ្គីភាព ​ចែករំលែក​ការលំបាក​ជាមួយ​ប្រជាជន​នៅតំបន់​ភាគពាយ័ព្យ។
 
ប្រធាន​គណៈកម្មាធិការមជ្ឈឹមនៃរណៈសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បាន​ថ្លែងអំណរ​គុណចំពោះទឹក​ចិត្តរបស់​បុគ្គលិក​កម្មាភិបាល​ស្ថានទូត​និង​ការិយាល័យ​តំណាង​របស់​វៀតណាម​ប្រចាំនៅ​ប្រទេស​ ឡាវ​ និងបាន​សន្យាជូន​បរិមាណ​ទឹកប្រាក់​នេះ ទៅកាន់​ប្រជាជន​នៅតំបន់​ភាគ​ពាយ័ព្យ ​រួមចំណែក​ក្នុងការ​ជួយមនុស្ស​ ក្នុងការកាត់បន្ថយការខូចខាត​បន្ទាប់ពីទឹកជំនន់ និងស្ថិរភាពជីវភាពរស់​នៅ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top