• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សោភ័ណភាពដែលទាក់ទាញចិត្តរបស់តំបន់ដីលិចទឹកវឹនឡុង

ស្ថិននៅកណ្តាលជ្រលងភ្នំ​ព័ទ្ធជុំវិញ គឺដងភ្នំកំបោលដែលមានរូបរាងដ៏ស្រស់ស្អាត តំបន់​ដីលិច​ទឹក​​វឹន​ឡុងនេះ (ស្ថិតនៅស្រុកយ៉ាវៀន ខេត្តនិញបិញ) បច្ចុប្បន្ន​គឺជា​រមណីយ​ដ្ឋាន​អេកូ​ទេសចរណ៍​ ដែល​ទាក់​ទាញភ្ញៀវ​​ទេសចរណ៍​ក្នុង​និង​ក្រៅប្រទេស។

នៅឆ្នាំ១៩៦០នៃសតវត្សរ៍មុន ទំនប់ជលសាស្រ្តមួយដែលមានប្រវែងជាង៣០គីឡូម៉ែត្រ បាន​កសាង​នៅខាង​ឆ្វេង​នៃព្រែក​ដាយ ហើយ​បាន​កែប្រែ​តំបន់វឹន​ឡុងទៅ​ជាតំបន់​ដីលិច​ទឹក​មួយ ដោយ​​មាន​ទំហំ​ទៅដល់​៣៥០០​ហិកតា ដែល​ស្ថិត​នៅក្នុងចំណុះ​នៃឃុំ​ទាំង៧​របស់ស្រុកយ៉ាវៀន។ ក្នុង​ការចាប់​ផ្តើម​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ឆ្នាំ​១៩៩៨ វឹន​ឡុង​​បាន​ប្រែ​ក្លាយ​យ៉ាង​ឆាប់​រហ័សទៅ​ ជាទីកន្លែងទេសចរណ៍របស់ខេត្តនិញបិញ។ នៅ​​អំឡុង​ពេល ពីខែ​ឧសភាដល់​ខែកញ្ញា​ជារៀងរាល់ឆ្នាំ វឹន​ឡុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​មក​ស្វែង​យល់​ទី​កន្លែង​ ដែល​មាន​ប្រសិទ្ធនាម​ថា “វិញហា​ឡុងលើដី​គោក”  របស់ខេត្តនិញបិញ។


 មណ្ឌល​​អភិរក្សធម្មជាតិដីលិចទឹកវឹនឡុងបង្កើតនៅឆ្នាំ១៩៩៩ ហើយជាទីកន្លែងដែលបាន​ទទួលឯក​ទគ្គកម្ម​២ របស់ មជ្ឈ​មណ្ឌល​បញ្ជី​ឯកទគ្គកម្មវៀតណាមឆ្នាំ២០១០ផ្ដល់ជូន៖ ជាទីកន្លែងដែលមានចំនួន ស្វាក្រិសគូទ​ពណ៌ស​ច្រើនបំផុត និងជាទីកន្លែងមានផ្ទាំងគំនូរធម្មជាតិធំបំផុត។ រូបថត៖ កុងដាក់

ដោយមានផ្ទៃទឹកធំទូលាយចំនួន៣៥០០ហិកតា ដំណើរទេសចរណ៍នៅលើផ្ទៃទឹកវឹនឡុង ដោយ​ទូក​របស់​ប្រ​ជា​ជន​​នៅក្នុងស្រុក បានដាក់ឲ្យបម្រើភ្ញៀវទេសចរណ៍នៅឆ្នាំ១៩៩៨។ ធ្វើដំណើរតាមទូករយៈពីរម៉ោង ភ្ញៀវ​ទេស​ចរណ៍​​នឹង​​បានឆ្លងកាត់នូវបរិយាកាសដ៏ល្វឹងល្វើយមួយរបស់មេឃា ពពក ព្រៃភ្នំវឹនឡុង។ រូបថត៖ ង្វៀនថាំង

នៅអំឡុងពេល ពីខែឧសភាដល់ខែមិថុនាជារៀងរាល់ឆ្នាំ ផ្ទៃទឹកវឹនឡុងចែងចាំងដោយពណ៌ផ្កាឈូក នៃ​រដូវ​ផ្កា​ឈូក​រីក។ល។ រូបថត៖ ហ្វិនអញ់

ហើយក៏ជារដូវផ្កាព្រលឹតរីក ធ្វើឲ្យកាន់តែស្រស់ស្អាតរបស់បឹនវឹនឡុង។ រូបថត៖ ថាញហា្វ

វឹនឡុងក៏មានសមត្ថភាពបង្កើតបានជាសួនសត្វបក្សីមួយ ដោយសារមានសត្វចំនួន៦២ប្រភេទ ៣២អំបូរ និង​បក្សី​ចំនួន១២ក្រុម ហើយ​បច្ចុប្បន្ន​មាន កុក​សំបក​ទំពាំង កុកគោ កុកស ចំនួន៣០០ក្បាល តែង​មក​រក​ចំណី​អាហារ​នៅ​បឹងល្បាប់និងនៅតាមវាលស្រែ។ រូបថត៖ហ្វាងហា

ទេសភាពដ៏ស្រស់ត្រកាល គយគន់ប្រជុំជីវចម្រុះសត្វនឹងរុក្ខជាតិ នាំមកនូវភាពរហស្ថាន នេះ​គឺជា​ចំណាប់​អារម្មណ៍​របស់ភ្ញៀវទេសចរណ៍ពេលបានបោះជំហានមកវឹនឡុងនៅលើកដំបូង។ រូបថត៖ ថាញយ៉ាង

តាមការត្រូតពិនិត្យមួយថ្មីៗនេះ មណ្ឌលអភិរក្សវឹនឡុង ជាទីកន្លែងជ្រកកោនរបស់ស្វាក្រិសខោខ្លី (Trachypithecus delacouri) កម្រ​ជិតមួយ១០០ក្បាល។ រូបថត៖ ង្វៀនថាំង

វឹនឡុងជាទីកន្លែងដែលមានប្រសិទ្ធនាមថា “វិញហាឡុងលើដីគោក” ដោយ​មាន​ដង​​ភ្នំកំបោល​គ្រប់​ប្រភេទ​ដុះ​អណ្តែត​​នៅលើផ្ទៃទឹក។ រូបថត៖ ង្វៀនថាំង

នៅលើទូក ភ្ញៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់រូងភ្នំជាច្រើន ដែល​មាន​សណ្ឋាន​ចម្រឹង​ថ្ម​ធ្លាក់​ចុះ​សម្បូរ​ទៅ​ដោយ​រូប​រាង​ដ៏ស្រស់ស្អាតជាច្រើន។ រូបថត៖ថុងធៀន

ភ្ញៀវទេសចរណ៍ឆ្លងកាត់លើទូករសាត់អណ្តែតលើផ្ទៃទឹកវឹនឡុង។ រូបថត៖ ហ្វាងហា

ដងភ្នំកំបោលមានរូបរាងខុសពីគ្នាជាច្រើនដូចជា ភ្នំឆ្មារខ្វាច ភ្នំថាសដំណើប ភ្នំហឹបសៀវភៅ ភ្នំដាបាន ភ្នំជ្រេ ភ្នំ​កំព្រា ភ្នំ​​ទេពអប្សរ។ល។ តាមតែការស្រមើស្រមៃរបស់ភ្ញៀវ។ រូបថត៖ ទ្រីញប៊ូ

នៅវឹនឡុង ក្រៅពីប្រព័ន្ធជីវចម្រុះសំខាន់ៗ ដូចជាដីលិចទឹក និងព្រៃនៅលើភ្នំកំបោល នៅមានទាំងប្រព័ន្ធជីវចម្រុះវាលស្រែ ព្រំស្មៅ ចំការនិងប្រព័ន្ធចម្រុះភូមិដ្ឋាន។ រូបថត៖ទ្រីញប៊ូ

ទូកជាមធ្យោបាយបានប្រជាជនក្នុងភូមិ ប្រើប្រាស់សម្រាប់ធ្វើដំណើរទៅមក នេសាទ​ត្រី​បង្គា​​​ក្នុង​តំបន់​​ដីលិច​ទឹក​ ខណៈ​ពេល​ដែល​វឹន​ឡុង​បាន​អភិវឌ្ឍន៍​អេកូទេសចរណ៍ ទូក​សម្រាប់​​ដឹកភ្ញៀវ​​ទេសច​រណ៍​ទៅទស្សនា​មាន​ចំនួន​​៤០០គ្រឿងបានដាក់ ឲ្យប្រើប្រាស់ ។ រូបថត៖ ត្រុង ចិញ


ក្នុងដំណើរទេសចរណ៍មួយស្វែងយលពីវឹនឡុងប្រហែលជា២ម៉ោង ភ្ញៀវ​ទេសចរណ៍​គ្រាន់​តែ​បង់​ថ្លៃ​៧៥.០០០​ដុង​ក្នុងម្នាក់តែប៉ុណ្ណោះ  ហើយនេះកំពុងជាសេវាកម្មដែលនាំមកនៅប្រភពចំណូលជូនប្រជាជន ដែល​រស់​នៅ​ក្នុង​តំបន់​ដីលិចទឹក។ រូបថត៖ ត្រុងចិញ

ជាមណ្ឌលអភិរក្សធម្មជាតិដីលិចទឹកធំបំផុតនៅវាលទំនាបដីសណ្តទន្លេក្រហម វឹនឡុង​នៅជា​ទីកន្លែង​ជ្រក​កោន​របស់​រាប់​ពាន់សត្វ រក្ខជាតិ មច្ឆា រស់រីកចម្រើននៅក្បែរជញ្ជាំងភ្នំ លើគោកឬក្រោមទឹក។ អង្គុយនៅ​លើ​ទូក គឺជាប្រជាជននៅក្នុងភូមិស្រុកវឹនឡុង គាត់អុំទូកផង និទាន​ពី​ប្រវត្តិ​សាស្រ្ត វប្បធម៌តំបន់ដីនេះផង គយ​គន់​​មើល​ហ្វូងបក្សីធ្វើដំណើរជៀសរងាមកជ្រកកោននិងរកចំណីពេលរដូវរងាមកដល់ ផុស​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​នូវ​សោភ័ណ​ភាព និងភាពស្ងប់ស្ងាត់របស់តំបន់ព្រៃភ្នំមិត្តភាពមួយនេះ៕

សព្វថ្ងៃវឹនឡុងមានរុក្ខជាតិថ្នាក់ខ្ពស់ឡើងដល់៤៥៧ប្រភេទ ក្នុងចំណោមនេះ មាន​៨ប្រ​ភេទ​មាន​ឈ្មោះនៅក្នុងបញ្ជីក្រហមរបស់វៀតណាម ដូចជា៖ ដើម Chukrasia tabularis ដើម​ជី​ប្រ៉ង, ដើម Melientha suavis ដើម Stemona tuberosa ដើម Strychnos nux-vomica។ ក្នុង​ចំណោម​​សត្វ​ទាំង​៣៩ប្រភេទ ដែលរស់នៅវឹនឡុង គឺមានប្រភេទសត្វកម្រដូចជា៖ ស្វា​ក្រិស​​ខោ-ស ខ្លាឃ្មុំខ្មៅអាស៊ី ពពែភ្នំ អាញី ខ្លារខិន សំពោចបង្កង់ ស្វាមុខក្រហម ខ្លារ​ខិន​ផ្កា​។

អនុវត្ត៖  ក្លិបអ្នកថតរូបកាលៈទេសៈមាស (កាសែរូបភាពវៀតណាម)

thachdicon

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top