• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

សោភណ្ឌភាពសំរាប់នំចាយហួយ 3D

រីក​ចំរើន​នៅ​ប្រទេស​វៀតណាម​​ក្នុង​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ​លោក​ស្រី​ ថើម​ប៊ុយ (Thom Bui) មកពី​ប្រទេស​អូស្ត្រាលី​​​និង​បើក​ថ្នាក់​​រៀន​សិល្បៈ​ធ្វើ​នំ​ចាហួយ 3D ដែលទាក់ទាញ​ការ​ចូលរួម​របស់​​ស្ត្រី​និង​កុមារ​ជនជាតិ​វៀតណាម​ជា​ច្រើននាក់។

លោកស្រី ង្វៀន​ធីធួន (Nguyen Thi Thuan) បាន​និយាយា​ឲ្យ​ដឹង​ថា លោកស្រី​​រូបនេះទើប​យក​ចិត្ត​ទុក​ដាក់​និង​ធ្វើ​នំ​ចាហួយ 3D នា​ឆ្នាំ២០១៤ ក្នុង​ខណៈពេល ២ ម៉ោង​ នៅ​ពេល​យប់។ បន្ទាប់​ពី​ លោកស្រី​បន្ត​​ធ្វើ​នំ​ចាហួយ 3D​និង​ប្រគល់​ជូន​មិត្តភក្តិ។ នៅពេល​មាន​មនុស្ស​ជា​ច្រើន​នាក់​ចង់​ទិញ​និងបញ្ជាទិញ​នំ​ប្រភេទ​នេះ ដូច្នេះលោក​ស្រី​ចាប់​ផ្តើម​ធ្វើនំ​ចាហួយ​ 3D នេះ។

​​​ដើម្បីមាន​នំ​ចាហួយ​មួយ​សម្រេច លោកស្រី ធួន (Thuan) បាន​ឲ្យ​ដឹង​ថា៖ ជា​ដំបូង​ យើង​ត្រូវ​​​ធ្វើ​ខឿន​នំ​​ដ៏​ថ្លា យើង​​ត្រូវ​​រលាយទឹក​​​សុទ្ធ​និង​ទឹក​ដូង បន្ទប់មកដាក់លើចង្រ្កានចម្អិន ចាក់​ម្សៅ​ចាហួយ​​ចូល​ ហើយ​​​កូរឲ្យ​រលាយចូល​គ្នា។ ក្នុង​ដំណើរការ​កូរ​ យើង​ត្រូវ​បើក​ចង្ក្រាន​​ដល់សីតុណ្ហភាព​ខ្ពស់​និង​ដាំ​រហូត​ដល់​ពេល​ណា​ម្សៅ​ចាហួយនិង ស្កសររលាយទាំងស្រុង  ធ្វើ​ដូច្នោះ ផ្ទៃ​នំចាហួយ​គ្មានស្នាម​រទុះ។


ថ្នាក់បង្រៀនធ្វើនំចាហួយរបស់លោកស្រី ង្វៀនធីធួន (Nguyen Thi Thuan) ទាក់ទាញអ្នកចូលរួមជាច្រើន។

ខឿននំនៃនំចាហួយត្រូវធ្វើពីគ្រឿងផ្សំដ៏សាមញ្ញ រួមមាន៖ ទឹកសុទ្ធ ស្ករសរនិងម្សៅចាហួយ។

ដំណាក់កាលដាក់ដាំទឹកដោះគោ ដើម្បីធ្វើគ្រឿងផ្សំ ក្នុងដំណាក់កាលបង្កើតរូបរាង
ពណ៌និងរសជាតិចាហួយ។


បណ្តាគ្រឿងផ្សំបង្កើតពណ៌ដែលកែច្នៃពីផលិតផលដូចជា៖ ម្សៅតែពណ៌បៃតង គ្រាប់ផ្កាមួយប្រភេទ
បណ្តាប្រភេទផ្លែឈើ អាហារនាំចូលពីបរទេស...


ដំណាក់កាលបង្កើតរូបរាង 3D ត្រូវបានចាត់ទុកដូចជាដំណាក់កាលពិបាកបំផុត ដែលទាមទារអ្នកគូរ
មានដៃទាំងពីរប៉ិនប្រសប់និងគំនិតគូរូបភាពបញ្ច្រាស់។


លោកស្រី ធួន (Thuan)  ណែនាំកូនសិស្សរបៀបកាន់ឧបករណ៍បូមនំប្រកបដោយត្រឹមត្រូវ
ដើម្បីគូរក្បាច់រចនាមានលក្ខណៈសិល្បៈ។


នារីម្នាក់ឈ្មោះហាវី (Ha Vy) -សមាជិកថ្មីនៃថ្នាក់រៀនកំពុងត្រូវណែនាំរបៀបចាក់លំអងផ្កា។

ស្រទាប់ផ្កាត្រូវគូរយ៉ាងរលោងនិងមិនរាលដាលពណ៌។

បន្ទប់ពីបង្កើតរូបរាងរួច ដំណាក់កាលធ្វើស្រទាប់ចុងក្រោយគឺដំណាក់កាលចុងក្រោយបង្អស់
ដើម្បីមាននំមួយសម្រេច។

បន្ទប់ពី​ យើង​ប្រើប្រាស់​គ្រឿង​ផ្សំ​ ដូចជា៖ ទឹក​ដោះ​គោ​ឆៅ ទឹក​ដោះ​គោ​ខាប់ ទឹក​ខ្ទីសដូង ម្សៅចាហួយ។ ពណ៌​លឿង​ពី​គ្រាប់​ផ្កា​មួយ​ប្រភេទ ពណ៌ផ្កាឈូក​មកពី​​ទឹក​ដោះ​គោ strawberry និង​ផ្លែ​ស្រការនាគ​សាច់​ក្រហម ឬ ​​ទឹក​​ផ្កា atiso ពណ៌បៃតងពី​តែ ពណ៌​ក្រហម​ពី​​អង្ករសំរូប​ពី​តៃវ៉ាន់ ម្សៅ​ផ្លែឈើ​ពី​ប្រទេស​កូរ៉េខាង​ត្បូង។ ​ចំណុច​សំ​ខាន់​ៗ​ បំផុត​នៃ​សិល្បៈ​ធ្វើ​នំ​ចាហួយ 3D គឺ​ដំណាក់កាល​បង្កើត​រូបរាង។ ​ក្នុង​ដំណើរ​ការ​បង្កើតរូបរាង​ យើង​​​មាន​ស្មារតី​​សប្បាយ​រីករាយ​និង​យកចិត្ត​ទុក​ដាក់ខ្លាំង​​ យើង​ទើប​បង្កើត​​​​​បណ្តា​ស្រទាប់​​ផ្កា​រលោង​និង​ស្រស់​ស្អាត។ ឧបករណ៍​សំរាប់​ការ​បូម​​បញ្ចូល​ក្នុង​នំ​ចាហួយ​នៅ​ពេល​នោះ​ស្រដៀង​នឹង​ប៊ិច​មួយដើម ដើម្បី​គូរ​ក្នុងនំ​ចាហួយ​ ​ 3D ។ ​

តាម​​លោកស្រី​ ធួន (Thuan) ក្បាច់​រចនាផ្កា​កុលាបគឺ​ពិបាក​បំផុត​​និង​លោកស្រី​កំពុង​​​​បន្ត​ហាត់​ធ្វើ​​ប្រភេទផ្កានេះ។ ទន្ទឹម​នឹង​នេះ ​បណ្តា​​គំរូ​​នំ​ចាហួយ​​ផ្សេង​ៗ ទៀត​ក៏​មានក្បាច់រចនា​ល្អមើល​ ដូចជា៖ តុក្កតា ត្រី រថយន្ត ក្ងោក… ​​ចុង​ក្រោយ​បង្អស់​គឺ​ដំណាក់​កាល​ធ្វើ​ស្រទាប់​ចុង​ក្រោយនៃនំ​ចាហួយ ស្រទាប់នេះ​ត្រូវធ្វើដោយ​ផ្លែឈើ ដូចជា៖ ម្នាស់ ផ្លែក្រូចវល្លិ៍ ផ្លែ​ដូង ផ្លែ​ស្វាយ​​បង្កើត​រសជាតិ​ផ្អែមល្មម។

លោកស្រី ធួន (Thuan) បាន​ឲ្យ​ដឹង​ថា៖ ជា​លើកដំបូង ​លោក​ស្រី​ទុក​គម្រោង​ធ្វើ​​នំគំរូចំនួន​ ១០០ ហើយ​នឹង​មិនធ្វើ​​​បន្ថែមទៀត​ទេ ប៉ុន្តែ​​ដោយ​ចំណូលចិត្ត​​របស់​ខ្លួន លោកស្រី​រូបនេះ​​បន្តធ្វើ​នំ​ចាហួយ  3D សំរាប់​គ្រប់​វ័យ​​ក្នុង​បណ្តា​​បុណ្យ​ពិសេស​និង​ព្រឹត្តិការណ៍​ផ្សេង​ៗ ទៀត​ដូចជា៖ បុណ្យ​ថ្ងៃកំណើត បុណ្យ​សែន​ព្រះ​ខែ បុណ្យ​ណូអែល បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី បុណ្យ​អន្តរជាតិ​ស្ត្រី បុណ្យ​គ្រូ​វៀតណាម...

​ខុស​នឹង​នំ​ cake នំ​ចាហួយ​ ​អាច​កាត់​ជា​​ចំហៀង ប៉ុន្តែ​មិន​បែក​និង​ម៉ដ្ឋ ដូច្នេះ​​ជា​បណ្តើរៗ នំ​ចាហួយ 3D ​​នឹង​ជំនួស​នំ​ cake ប្រពៃណី ក្នុង​បុណ្យ​ថ្ងៃកំណើត។ រហូតដល់​បច្ចុប្បន្ននេះ បណ្តាគំរូ​នំ​ចាហួយ 3D បាន​លក់​និង​មាន​ទំហំ​​​ខុសគ្នា មាន​តំលៃពី ២០ ម៉ឺន​ដុង​ ដល់ ៣០ ម៉ឺន​ដុង (ជិត ១០ ដល់ ១៥ ដុល្លារអាមេរិក)។

គំរូ​នំ​ចាហួយ 3D មួយចំនួន៖

ផលិតផលនំចាហួយ 3D គូរថូផ្កា។

ផលិតផលនំចាហួយ 3D យកគំនិតពីផ្កា។

ផលិតផលនំចាហួយ 3D គូរអាងត្រីចិញ្ចឹមលំអ។

ផលិតផលនំចាហួយ 3Dយកគំនិតពីផ្កាស្បៃរឿងពណ៌ស្វាយ។

ផលិតផលនំចាហួយ 3D បង្ហាញរូបភាពសត្វក្ងោក។

ផលិតផលនំចាហួយ 3D យកគំនិតពីផ្កា peach។

ផលិតផលនំចាហួយ 3D យកគំនិតពីផ្កាឈូករ័ត្ន។

ដើម្បី​​​រីក​ចំរើន​សិល្បៈធ្វើ​នំចាហួយ ​3D កាន់តែ​​ទូលាយ លោកស្រី ធួន (Thuan) បាន​យក​ផលិតផល​នំ​ចាហួយ ​3D ទៅ​ឧទ្ទេសនាម​​ នៅ​​​ការតាំងពិព័រណ៌​មួយចំនួន ដូចជា៖ ការតាំងពិព័រណ៌​រដូវ​ផ្ការីក យ៉ាង​វ៉ (Giang Vo) ឆ្នាំ២០១៧ ការតាំងពិព័រណ៌​សមាគមន៍​ស្រ្តី​ ខណ្ឌ​បាឌីញ (Ba Dinh) …ក្រៅពីការ​បើ​ថ្នាក់​បង្រៀនរបៀប​ធ្វើ​នំ​ចាហួយ ​3D online ​តាម​រយៈ គេហទំព័រ៖ http://thachnghethuat.edumall.vn.

បាន​ឲ្យ​ដឹង​ថា នា​សព្វ​ថ្ងៃនេះ​នៅ​ប្រទេស​វៀតណាម អ្នក​ស្រឡាញ់​​សិល្បៈធ្វើ​នំ​ចាហួយ ​3D តែងតែទាក់ទង​​និង​ចែក​រំលែក​បទពិសោធន៍​ជាមួយ​គ្នា ក្នុង​ពីរ​​ក្រុម ​“សប្បាយរីករាយ​​នៅ​ពេល​ចូលផ្ទះ​បាយ ​” មាន​បរិមាណ​សមាជិក​ជាង ៣០០.០០០ នាក់ និង​“ថ្នាក់​រៀនសិល្បៈធ្វើ​នំ​ចាហួយរបស់​អ្នក​គ្រូ​ថើម​ប៊ុយ (Thom Bui) ”មាន​​បរិមាណ​សមាជិក​ជាង ២០.០០០ នាក់ ./.

អត្ថបទ៖ ង៉ឹន​ហា - រូបថត៖ ខាញឡុង

ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top