• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

សោភណ្ឌភាពនៃជ្រលងភ្នំស្នេហា

បាន​​បៀប​ដូច​ជា​​ “ព្រះ​នាង​” ដេក​កណ្តាល​​​ខ្ពង់​​​រាប​​ដាឡាត​ ជ្រលង​​ភ្នំ​ស្នេហា​​មាន​​ផ្ទៃ​ដី​ជិត​​១៤០​ហិក​តា​ ត្រ​ជាក់ និង​ធាតុ​​អាកាស​​បរិសុទ្ធ​​ពេញ​​ឆ្នាំ​ ព្រម​​ទាំង​​មាន​​សម្រស់​​ធម្មជាតិ​​ ស្រស់​​ស្អាត​​ ​​មាន​មន្ត​ស្នេហ៍​ទាក់​​ទាញ​​ភ្ញៀវ​​ទេសចរណ៍​​​ជិត​​ឆ្ងាយ​​។​

មានចម្ងាយពី​ទីក្រុងដាឡាតប្រហែល​ជា៦គីឡូ​ម៉ែត្រ ទៅទិសឦ​សាន ជ្រលង​ភ្នំ​ស្នេហា ជាមួយខ្នង​ភ្នំពោរ​ពេញ​ទៅដោយ​ដើម​ស្រល​ខៀវ​ស្រស់​ពេញឆ្នាំ បញ្ចេញភាព​ស្រស់ស្អាតប្លែក​ឲ្យភ្ញៀវទេស​ចរណ៍។ ចាប់​ពីឆ្នាំ​៣០នៃសតវត្ស​មុន​នេះ ទេសាភិបាល​ឥណ្ឌូចិន Varenne និងគូស្នេហ៍ជន​ជាតិ​បារាំង តែង​មក​ទីនេះ​ដើម្បី​គយ​គន់​ទេសភាព សាស​ងក្នុង​ថ្ងៃចុង​សប្តាហ៍។ ជនជាតិបារាំងបានដាក់​ឈ្មោះឲ្យទេសភាព​នេះថា​ Vallée d’Amour។ មកដល់​ឆ្នាំ១៩៥៣ លោកង្វៀនវី ជាប្រធានក្រុមប្រឹក្សា​ទីរួម​ស្រុក ដាឡាត បានស្នើសុំ​ប្តូរ​ឈ្មោះបា​រាំង បឹង​ទឹក​និង​ដង​ផ្លូវ​នៅដាឡាត​ ទៅ​ជាភាសា​វៀត​ណាម​ថា “ជ្រលង​ភ្នំស្នេ​ហា” បាន​ទទួលស្គាល់​ជាផ្លូវកា​រ​។

ជ្រលង​ភ្នំស្នេហាកាន់​តែទាក់​ទាញភ្ញៀវទេសចរណ៍​ជាង​មុន ដោយ​នៅឆ្នាំ​១៩៧២ ទ្រនប់​ទប់​ទឹក​មួយ​បាន​កសាង​ឡើង បង្កើត​បានជាបឹង​ដាថៀន ធ្វើឲ្យផ្លាស់ប្តូររូប​សណ្ឋាន​ និងបង្កើនកម្លាំងទាក់ទាញ​ នៃទេសភាព​នៅទី​នេះ។​


ជ្រលងស្នេហា ជាទេសភាពដ៏ល្បីឈ្មោះរបស់ទីក្រុងទេសចរណ៍ដាឡាត

មួយជ្រុងនៃខ្ពង់រាបអ្វៀនអឿងរ៉ូមែនទិក។

បឹងដាថៀនថ្លាយង់ ជាកន្លែងមួយក្នុងចំណោមកន្លែងសំខាន់ៗនៃជ្រលងភ្នំស្នេហា។

មេសោរស្នេហារបស់គូស្នេហ៍ទាំងឡាយ រក្សាទុកនៅលើស្ពានសោរស្នេហា។

ភ្ញៀវទេសចរណ៍ដើរកំសាន្តដោយរទេះសេះក្នុងជ្រលងភ្នំស្នេហា។

ទស្សនាជ្រលងភ្នំស្នេហាដោយរទេះភ្លើងបូរាណ។

គូស្នេហ៍ល្អូកល្អើនមួយគូ នៅកណ្តាលព្រៃស្រល់។

ផ្ទាំងទិដ្ឋភាពរ៉ូមែនទិកមួយនៅជ្រលងស្នេហា។

បង្ហាញរូបថតអំរែកផ្ការបស់អ្នកស្រុកពាន់ផ្កាដាឡាត។

រថយន្តមួយគ្រឿងបានកម្រងផ្កាដ៍ច្រើនជាប្រភេទផ្ការបស់ដាឡាត។

កំពូលភ្នំ Langbiang សំឡឹកពីជ្រលងភ្នំស្នេហា។

ជ្រលងភ្នំស្នេហាតែងជាទីកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងកុះករពេលមកលេងដាឡាត។

ដើរកំសាន្តនៅជ្រលងភ្នំ​ស្នេហា ភ្ញៀវទេសចរណ៍អាចរក​ទៅដល់ខ្ពង់​រាប​ម៉ុង​កាញ បាន​ចាត់​ទុក​ជាទេស​ភាព​មួយ ក្នុង​ចំណោម​ទេសភាព​ស្រស់ស្អាត​និង​រណ្តំចិត្ត​បំផុត​។ ស្រមោល​ព្រៃឈើ​ស្រល់​ភ្លឹប​ផ្លែត​នៅលើ​ផ្ទៃទឹក​ខៀវ​ស្រស់​ថ្លាយ​ង់ សត្វ​ក្ងានលិចអណ្តែតលើផ្ទៃទឹក​​ បង្កើត​បន្ថែមភាព​ស្រស់ស្អាត​ឲ្យទិដ្ឋភាព​នៅទី​នេះ។

សំឡឹកពីចម្ងាយ កំពូលភ្នំ Langbiang ភ្លឹបផ្លែតក្រោម​ពពក ក៏ជា​ចំណុច ដ៍ពិសេសមួយ​សំរាប់ គូស្នេហ៍​មក​ស្វែង​យល់ អំពី​ក្តីស្នេហ៍ស្មោះស​ រវាងបុរសក្លាង​និង​នាង H’biang ក្នុងរឿង​ដំណាល​របស់ជនជាតិ​ដើមកំណើត K’Ho។ ភ្ញៀវ​ទេសច​រណ៍អាច​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​តូច​មួយ ដើម្បីស្វែងយល់អំពីខ្ពង់​រាប​សួគ៌ ជាទីកន្លែង​ដ៏ល្អ​ស្អាត​ព័ទ​ជុំវិញ​ដោយ​បឹង​ទឹក​ថា​ឆ្វង់​។

ដើរកំសាន្តក្នុងជ្រលងភ្នំ​ស្នេហា ប្រាកដជាភ្ញៀវទេសចរណ៍មិនអាច​រំលង​ស្ពាន​សោរ​ស្នេហា ទីកន្លែង​តាំង​ពីយូរ​បាន​ក្លាយ​ជាទី​កន្លែង​សម្រាប់ គូស្នេហាសារភាពបេះដូង បំណងមានស្នេហា​ស្មោះមួយ​និងមួយ ជានិច្ចមិន​បែក​បែរ។ ភ្ញៀវទេស​ចរណ៍ អាចបណ្តែតអារម្មណ៍ជាមួយរុក្ខជាតិ គយគន់កាំជ្រួចទឹកលើ​អាកាស​យ៉ាង​អស្ចារ្យ រក្សាទុក​មេសោ​រស្នេហាស្រស់ស្អាត នៅលើស្ពាន បួងសួងសុំសុភព​មង្គល​គូ​ស្នេហ៍។

ទស្សនាជ្រលង​ភ្នំស្នេហា ភ្ញៀវទេសចរណ៍នៅបានគយគន់​សកម្មភាព​ក្រៅ លំហអាកាស លេង​សប្បាយ​ជាមួយ​ប្រភេទ​ល្បែង​លេង​សម្បូរ​បែប និងទាកទាញ់ចិត្តមនុស្ស​ដូចជា​៖ អង្គុយ​លើទូក​សត្វ​ទា ធ្វើ​ដំណើរ​ដោយ​ទូក​កាណូ​កំសាន្ត​លើបឹង​ទឹក ធាក់​កង់គូ ជិះសេះកំសាន្ត “រទេះភ្លើងបូរាណ” ទស្សនាចំការ​ស្រ្តបេរី ចំការ​បណ្តុះ​កូន​ពូជ។ ជ្រលង​ភ្នំស្នេហា​ក៏មាន​បម្រើសេវា​កម្ម រៀបចំបោះជំរុំ ផឹកស្រា​ឪទឹន  Teambuilding មាន​គ្រប់​មធ្យោបាយ​សេវាកម្ម​សម្រាប់​ភ្ញៀវ​ទេសចរណ៍។ ពិសេសជ្រលងភ្នំស្នេហាជាទីកន្លែង តែមួយគត់រៀបចំ​ថ្ងៃបុណ្យនៃ​ក្តី​ស្រលាញ់ (Valentine's Day14/2) រៀងរាល់ឆ្នាំ​នៅទីក្រុង​ដាឡាត៕

 

អត្ថបទនិងរូបថត៖ ង្វៀនវូថាញដាត


 

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top