• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

សួនបក្សីវៀតណាម

បានស្គាល់ដល់មនុស្សម្នាក់ ក្នុងចំណោម​មនុស្សដំបូង​បង្អស់ បង្កាត់​ពូជ​ជោគ​ជ័យ​នូវ​សត្វ​បក្សី​មួយ​ចំនួន​ដូច​ជា មាន់កម្រ បង​ត្រឹនញឺ​យ៉ាប់ ជាម្ចាស់​មណ្ឌល​អភិរក្ស​បក្សី​ឯក​ជន​ធំ​បំផុត ​នៅ​វៀត​ណាម “សួន​បក្សី​វៀត” មិនគ្រាន់​តែជោគ​ជ័យ​ ក្នុង​ការ​ងារ​អភិរក្ស​នូវ​ប្រភេទ​សត្វ​កម្រ​នេះ​ទេ នៅ​​ថែម​ទាំងបង្កើត​ចេញមុខ​របរពាណិជ្ជកម្ម​មួយ​ថ្មី នាំមក​នូវ​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​យ៉ាង​ខ្ពស់​។

ដើម្បីយល់ច្បាស់នូវនិន្នាការនិងមុខរបរពាណិជ្ជកម្មប្រភេទ​សត្វបក្សី មាន់កម្រ យើង​ខ្ញុំបាន​ស្វែង​រកដល់​កសិដ្ឋាន​សួន​បក្សីវៀតរបស់​បង​ត្រឹន​ញឺ​យ៉ាប់​​នៅ​ឃុំដុង​​មី ថាញ​​ទ្រី ក្រុង​ហាណូយ។ បង​​យ៉ាប់​​បាន​ចាត់​ទុក​ជា​មនុស្ស​ម្នាក់​នាំមុខ​ឲ្យមុខ​របរ យ៉ាង​ពិសេស​នេះ។

បងត្រឹនញឺយ៉ាប់​ឲ្យដឹង​ថា បង​សាងសង​មណ្ឌល​អភិរក្ស​សួន​សត្វ​វៀត ផ្តើម​ចេញ​ពីក្តី​ចំណង​ចំណូល​ចិត្ត​និង​ចូល​ចិត្ត​ប្រមូល​ប្រភេទ​បក្សី​កម្រ។ ដោយ​ទឹកប្រាក់​បន្តិច​បន្តូច ដែល​នូវសល់ក្រោយ​ពីធ្វើពាណិជ្ជ​កម្ម​បរាជ័យ បង​យ៉ាប់​បាន​ទិញ មាន់ទោរ​ក្រហម​ពីរក្បាល​មក ដើម្បីចិញ្ចឹម​ធ្វើជា​លម្អ ប៉ុន្តែ​មិន​ស្មាន​ថា ខណៈ​ពេល​ក្រោយ​សត្វ​បក្សី​ភ្ញាស់​កូន។ ក្រោយ​មកបង​ស្វែងរក​នៅលើ​បណ្តាញ​ព័ត៌មាន​ស្តីពី​ប្រភេទ​បក្សី​នេះ ហើយ​ផ្តើម​បង្កើត​គំនិត​បង្កាត់ និងបើកទូលាយទម្រង់​រូបភាព​ចិញ្ចឹម មាន់​ទោរ​ក្រហម​នេះ។

ក្នុងខណៈនោះ មាន់ទោរក្រហម ជាប្រភេទសត្វបក្សីស្ថិតនៅក្នុងបញ្ជីក្រហមរបស់វៀតណាម ដូច្នេះ​ហើយ​បងតែង​ជួប​ប្រទះនូវ​ការលំ​បាកជាច្រើន​ក្នុងការ​សុំលិខិត​អនុញ្ញាត​ចិញ្ចឹម។ ដើម្បី​ធ្វើបាន​សម្រេច​នូវសំណុំ​បែប​បទ​ច្បាប់​ឲ្យកសិដ្ឋាន បងត្រូវបង់​ពេល​ជិត២​ឆ្នាំ បញ្ជាក់​ប្រភេទ​មាន់​ទោរ​ក្រហម​នេះ​អាច​ភ្ញាស់​កូន​បាន​ក្នុង​បរិស្ថាន​សិប្ប​និមិត្ត។ មកដល់​ខែឧសភា​ឆ្នាំ២០០៩ បងយ៉ាប់​ទើប​ទទួល​បាន​លិខិត​អនុញ្ញាត​ឲ្យចិញ្ចឹម​និង​បង្កាត់​ពូជប្រភេទ​បក្សី​នេះ។ សួន​បក្សីវៀត​របស់បង​យ៉ាប់ គឺជា​កសិដ្ឋាន​ចិញ្ចឹមសត្វ​បក្សីដំបូង​បង្អស់ ហើយ​មាន​តែមួយ​គត់​ដែលបានផ្តល់​លិខិតអនុញ្ញាត​ចិញ្ចឹម​បក្សីបង្កាត់​ពូជ និងអភិរក្ស​នូវប្រភេទសត្វ​កម្រ​នេះ។

ចាប់ពីថ្ងៃនោះ​មក បងយ៉ាប់បាន​បង្កាត់ពូជជោគ​ជ័យរាប់​រយកូនមាន់​ទោរ​ក្រហម។ សមិទ្ធិផល​នេះ​របស់​បង​បាន​រួមចំណែក​នាំមាន់ទោរ ចេញ​ពី​បញ្ជី​សត្វ​កម្រ​​មាន​ហានិភ័យ​ផុត​​ពូជ​នៅ​វៀត​ណាម។


កសិដ្ឋានសួនបក្សីវៀតរបស់ បង ត្រឹនញឺយ៉ាប់ មានផ្ទៃដីជាងពីរហិកតា នៅឃុំដុងមី -ក្រុងហាណូយ។

មណ្ឌលកសិដ្ឋានរបស់បងយ៉ាប់បច្ចុប្បន្នចិញ្ចឹមទាព្រៃយ៉ាងច្រើន។

ពិនិត្យសុខភាពកូនពូជជាប្រចាំ។

បក្សីក្ងោកប្រាំពណ៌ក្នុងសួនបក្សីវៀត។ 

បក្សីក្ងោកប្រាំពណ៌កម្រមួយក្បាល បង្កាត់ពូជបានជោគជ័យនៅសួនបក្សីវៀត។

បច្ចុប្បន្ននៅសួនបក្សីវៀត ក្ងោកបានបង្កាត់ពូជយ៉ាងច្រើន ដើម្បីលក់មកឲ្យមណ្ឌលជីវចម្រុះ ឬចិញ្ជឹមធ្វើជាលម្អ រាល់ឆ្នាំជាមធ្យមសួនបក្សីវៀត លក់បក្សីក្ងោកប្រមូលបានប្រាក់ចំណូលប្រមាណជាង១ពាន់លានដុង។

ពូជមាន់មានប្រភពពីប្រទេសប៉ូឡូញបានបងនាំចូលហើយមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ប្រភេទទា Mandarin ជានិមិត្តរូបរបស់ប្រទេសរុស្ស៊ីក៏បានបង្កាត់ពូជជោគជ័យនៅសួនបក្សីវៀត។

បុគ្គលិករបស់សួនបក្សីវៀតចាក់វ៉ាក់សាំងបង្ការជម្ងឺឲ្យក្ងោក។

ក្រៅពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ពីបណ្តាបង្កាត់ពូជបសុបក្សីជាលក្ខណៈពាណិជ្ជកម្ម គឺបច្ចុប្បន្នក្នុងសួនបក្សីវៀត នៅចិញ្ចឹមនិងអភិរក្សប្រភេទសត្វកម្រយ៉ាងច្រើន។

អតិថិជនមកដល់សួនបក្សីវៀតជ្រើសរើសទិញកូនពូជ។

ផ្តើមពីការជោគ​ជ័យក្នុងទម្រង់​រូបភាពចិញ្ចឹម​មាន់ទោរ​ក្រហម  សព្វ​ថ្ងៃសួន​បក្សី​វៀត របស់​បង​ត្រឹន​ញឺ​យ៉ាប់​មាន​ប្រភេទ​បក្សី​ខុស​ពីគ្នា​ជាង​១០០ប្រភេទ មាន​គ្រប់ឈ្មោះនៃ​ប្រភេទបក្សី​កម្រទាំង​ក្នុងនិងក្រៅប្រទេស​ដូច៖ មាន់ទោរក្រហម មាន់ទោរខៀវ ក្ងោក មាន់ទោរពណ៌ស ទាMandarin ទាព្រៃ  Eurasian coot។ល។

មណ្ឌលសួនសត្វវៀត របស់បងយ៉ាប់មានទំហំ២ហិកតា បាន​ស្គាល់​ជាមណ្ឌល​អភិរក្ស​បក្សី​ឯកជន​ធំបំ​ផុត​នៅ​ប្រទេស​វៀត​ណាម។ ជា​ច្រើន​ឆ្នាំ​មក​នេះ ទី​នេះ​​បាន​​ក្លាយ​ជា​​ទីកន្លែង​​មក​​មិន​​អាច​​ខាន​​បាន​របស់​ពាណិជ្ជក​រនិង​អ្នក​ចិញ្ចឹម​បក្សីធ្វើលម្អ​ទូទាំងប្រទេស។

សព្វថ្ងៃ បងយ៉ាប់បានពង្រីកកសិដ្ឋានចំនួន៤ ដោយមានមាន់ទោរប្រមាណ៧០០០ក្បាល បក្សីក្ងោក​ជាង១០០០​ក្បាល មាន់​ព្រៃត្រ​ច្រៀក​ស មាន់​ទោរ​ឆ្នូត Eurasian coot ទាLesser whistling។ល។ រួម​នឹង​ទា​ព្រៃ​សម្រាប់​លក់រាប់​ពាន់​ក្បាល​ទៀត។

ពូជបក្សីនៅសួនបក្សី​វៀត បាន​ចែកចេញ​ជា៣ក្រុម។ ក្រុម​ទីមួយ​គឺជាប្រភេទ​ចិញ្ចឹម​សម្រាប់លក់​ដូច​ជា មាន់​ទោរ ទា​ព្រៃ។ល។ ក្រុម​ទី២គឺបក្សីសម្រាប់ចិញ្ចឹមធ្វើលម្អ គឺជាប្រភេទបក្សីកម្រដូចជា៖ ទាMandarin មាន់​ទោរ​ពណ៌​ស Eurasian coot ទាLesser whistling។ល។ ហើយ​បន្ថែម​ក្រុម​មួយ​តូច​ផ្សេង គឺ​ចិញ្ចឹម​​ដោយ​​គោល​បំណង​​អភិរក្ស និង​ស្រាវ​ជ្រាវ​ដូច​ជា ក្រៀលពណ៌ផ្កាឈូក​និងក្រៀលពណ៌ខ្មៅ។

តាមស្ថិតិ រាល់ខែកសិដ្ឋានរបស់បងយ៉ាប់ផ្គត់ផ្គងទៅទីផ្សារគ្រប់ប្រភេទមាន់ទោរប្រមាណ១០០០ក្បាល ក្ងោក​ពូជ​និងក្ងោកធំពេញកម្លាំង១០០ក្បាល និងទាព្រៃសម្រាប់លក់ចេញចំនួន៤០០០ក្បាល។ល។ ដោយ​ឡែក​នៃ​ការ​លក់​​ចេញ​នូវ​សត្វ​ក្ងោក​ប្រមូល​បាន​ទឹក​ប្រាក់​ចំណូល​​ឲ្យ​កសិដ្ឋាន​របស់​បង​រៀង​រាល់​ឆ្នាំមិន​ក្រោម​១​ពាន់​លាន​​ដុង​ទេ។

មិនឈប់នៅត្រឹមទម្រង់រូបភាពដ៏ជោគជ័យរបស់ខ្លួននេះទេ បង​យ៉ាប់​នៅជួយ​ផ្គត់ផ្គង់​កូនបក្សី​ពូជ​ឲ្យម្ចាស់​កសិដ្ឋាន​ជាច្រើន​នៅ​បណ្តា​ខេត្ត​ក្រុង​ដូច​៖ ក្វាងនីញ ឡាវកៃ វិញភុក តៀនយ៉ាង ទីក្រុងហូជីមិញ។ល។ ក៏ចិញ្ចឹម​បាន​​ជោគ​ជ័យ​នៅ​ទម្រង់​មាន់​ទោរ​បង្កាត់​ពូជនេះ​ដែរ។



ទូភ្ញាស់ស៊ុតរបស់បងត្រឹនញឺយ៉ាប់បង្កើតដោយដៃឯង។

មណ្ឌលភ្ញាស់និងចិញ្ចឹមកូនមាន់ដែលមានប្រភពពីប្រទេសប៉ូឡូញ។

កូនក្ងោកញាស់បាន១សប្តាហ៍។

កូនទាព្រៃទើបនឹងញាស់។

បច្ចុប្បន្ន បងយ៉ាប់នៅស្រាវជ្រាវនិងនិពន្ធជាសៀវភៅណែនាំបច្ចេកទេសចិញ្ចឹមប្រភេទបសុបក្សី បក្សីទឹកកម្រ ដើម្បី​​ធ្វើ​ជាឯកសារ​ណែ​នាំឲ្យគ្រួសារកសិករចង់ចិញ្ចឹមប្រភេទបក្សីនេះ។

ទោះបីមានការមមាញឹក ប៉ុន្តែរៀងរាល់ឆ្នាំ បងយ៉ាប់ឆ្លៀតពេលទៅកាន់ប្រទេសដូចជា៖ ប្រទេសអូស្រ្តាលី សឹង្ហបូរី ថៃ។ល។ ជា​ប្រទេស​មាន​របរ​ចិញ្ចឹម​បក្សី​រីក​ចម្រើន ហើយ​​ដើម្បី​​សិក្សា​​បន្ថែម​នូវ​បទ​ពិសោធន៍​និង​ធ្វើ​ឲ្យ​ទាន់​សម័យ​បច្ចេកទេសចិញ្ចឹមថ្មី ដោយ​គោល​បំណង​ជូយ​បង​ប្អូន​កសិករ​សម្រេច​ប្រសិទ្ធភា​ពខ្ពស់​បំផុត ក្នុង​មុខ​​របរ​​ចិញ្ចឹម​ប្រភេទ​​បសុបក្សី បក្សី​ទឹក​កម្រ របស់​​វៀត​​ណាម៕

អត្ថបទ៖ ថាវវី     រូបថត៖ តឹតសើន

thachdicon

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top